ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពៅ សក្តិ​សិទ្ធិ និង​សរ រាជសីហ៍ ប៉ះ​ថៃ​លើ​សង្វៀន​អន្តរជាតិ​ថ្ងៃ​សៅរ៍​ខានស្អែក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២២ មេ​សា ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ មិន​ទាន់​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅឡើយ​ទេ បន្ទាប់​ពី​រក​ឃើញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២២ មេ​សា ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ មិន​ទាន់​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅឡើយ​ទេ បន្ទាប់​ពី​រក​ឃើញ​កីឡាករ​ឡាវ​ជា​ម្ចាស់​ជើងឯក គឺ​មាន​តែ​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​ប៉ុណ្ណោះ ។ សមាសភាព​កីឡាករ​ដែល​ត្រូវ​បង្ហាញមុខ​ក្នុង​ព្រឹត្តិការណ៍​នេះ​រួម​មាន កីឡាករ​ជើង​ខ្លាំង ពៅ សក្តិ​សិទ្ធិ និង​កីឡាករ សរ រាជសីហ៍ ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ ដែល​ល្បី​ថា​ខ្លាំង​មិនធម្មតា​ដែរ​នោះ ។ 

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​បញ្ជាក់​ថា កីឡាករ ពៅ សក្ដិ​សិទ្ធិ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​កាំ​ឡៃ ភី​ត  ។ លោក​ថា កីឡាករ​កម្ពុជា​នឹង​មិន​ភ្លាត់​ឱ្យ​ចាញ់​សម្រាប់​ការ​ប្រកួត​នេះ​ទេ ថ្វី​ដ្បិតថា​គេ​ប្រកួត​ឈ្នះ​នឹង​ឈាន​ឡើង​ក្រេ​ឌី​តតែបើ​ចាញ់​នឹង​រង​ការ​រិះគន់​ថា​ប្រកួត​ធ្លាក់ដៃ ។

លោក​ថា កីឡាករ​រូប​នេះ​ត្រូវការ​ឈ្នះ​ដើម្បី​លុបលាង​ភាព​អាម៉ាស់ ខណៈ​កីឡាករ​ថៃ​ក៏​ប្រា​ថា្ន​ចង់​ឈ្នះ​ដូច​គ្នា ។ កីឡាករ​ថៃ​ត្រូវ​លោក​ប្រកាស​ថា ធ្លាប់​ប្រកួត​១០២​លើក ឈ្នះ​៨២​លើក  ចាញ់​១៨​លើក និង​ស្មើ​២​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​៦៨​លើក ឈ្នះ​៦១​លើក ចាញ់​៧​លើក និង​ស្មើ​១​លើក ។

សម្រាប់​កីឡាករ សរ រាជសីហ៍ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា លោក ញាណ សុធី បញ្ជាក់​ថា​គេ​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឈួ​ក ឆៃ ក្នុង​លក្ខណៈ​មិត្តភាព​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ​នោះ​ដែរ ។

លោក​ថា កីឡាករ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​បាន​ច្រើន​លើក​មែន​ក៏​លោក​មិន​ទាន់​ហ៊ាន​ទុកចិត្ត​១០០​ភាគរយ​នោះ​ដែរ បើ​ទោះជា​គេ​ជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន និង​កំពុង​ឡើង​កូដ​ក្ដី ដោយសារ​កីឡាករ​ថៃ​ក៏​ខ្លាំង​មិនធម្មតា ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៧៧​លើក ឈ្នះ​៦១​លើក ចាញ់​១៣​លើក និង​ស្មើ​៣​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៥៦​លើក ឈ្នះ​៤៦​លើក ចាញ់​៧​លើក និង​ស្មើ​៣​លើក ទើប​លោក​មិន​ហ៊ាន​ទុកចិត្ត​ចំពោះ​កីឡាករ​កម្ពុជា ៕