ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋការ​លោក​ត្រាំ វាយតម្លៃ​ឡើង​វិញ​លើ​នុយក្លេអ៊ែរ​ជាមួយ​​អីុ​រ៉​ង់

7 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក REX TILLERSON វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១៩ មេ​សា ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អីុរ៉​ង់​បរាជ័យ​ក្នុង​ការ​បំពេញ​បណ្តា​ទិស​ដៅ​របស់​ខ្លួន ។ លោក​ប្រកាស​បែប​នេះ បន្ទាប់​ពី​

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក REX TILLERSON វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១៩ មេ​សា ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អីុរ៉​ង់​បរាជ័យ​ក្នុង​ការ​បំពេញ​បណ្តា​ទិស​ដៅ​របស់​ខ្លួន ។ លោក​ប្រកាស​បែប​នេះ បន្ទាប់​ពី​ប្រធានាធិបតី​លោក​ដូ​ណា​ល់ ត្រាំ បញ្ជា​ឱ្យ​វាយតម្លៃ​ឡើង​វិញ​លើ​ជំហរ​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ប្រឈម​មុខ​នឹង​ក្រុង​តេ​ហេ​រ៉​ង់ ។

សេត​វិមាន​ទទួលស្គាល់​កាលពី​ថ្ងៃ​ទី​១៨ មេ​សា ថា អីុ​រ៉​ង់​គោរព​បណ្តា​ការ​សន្យា​ក្នុង​កិច្ចព្រមព្រៀង​ដែល​ចរចា​ដោយ​អតីត​ប្រធានាធិបតី​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ។ ក៏​ប៉ុន្តែ​ប្រមុខ​ការទូត​អា​មេ​រិ​ក​យល់​ថា កិច្ចព្រមព្រៀង​គ្រាន់តែ​ជា​របៀប​ទិញ​អីុ​រ៉​ង់ ហើយ​គ្រាន់តែ​ជា​ការ​ពន្យារពេល​ការ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​អីុរ៉​ង់​ប៉ុណ្ណោះ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន លោក REX TILLERSON ថ្លែង​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អីុ​រ៉​ង់​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៥ បរាជ័យ​ក្នុង​ការ​បំពេញ​ទិស​ដៅ​ប្រទេស​អីុ​រ៉​ង់​មួយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ។

កាលពី​យប់​ថ្ងៃ​ទី​១៨ មេ​សា លោក TILLERSON អះអាង​ថា បាន​ជម្រាប​សភា​អា​មេ​រិ​ក​ពី​ការ​បើក​ការ​សិក្សា​មួយ​តាម​សំណើ​របស់​លោក​ត្រាំ ដើម្បី​ចង់​ដឹង​ថា​តើ​ការ​សម្រាល​ទណ្ឌកម្ម​ប្រឆាំង​អីុ​រ៉​ង់​ដោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​វា​សម​ស្រប​ទៅ​នឹង​ផលប្រយោជន៍​ជាតិ​របស់​សហរដ្ឋ​អា​មេ​រិ​ក​ដែរ​ឬ​យ៉ាងណា ។លោក​ថា អីុ​រ៉​ង់​នៅ​តែ​ជា​ប្រទេស​សំខាន់​មួយ​ជួយ​ដល់​ភេរវកម្ម ។ លោក​ចោទ​អីុរ៉​ង់​ថា ធ្វើការ​បង្កហេតុ​មិន​ឈប់​ឈរ និង​គួរ​ឱ្យ​ព្រួយបារម្ភ​សំដៅ​បង្ក​អ​ស្ថេ​រ​ភាព​ដល់​បណ្តា​ប្រទេស​នៅ​មជ្ឈិមបូព៌ា។ ម្យ៉ាងទៀត​លោក​ថា អីុរ៉​ង់​ស្វែងរក​បំផ្លាញ​ផលប្រយោជន៍​របស់​អា​មេ​រិ​ក​នៅ​ស៊ី​រី អីុរ៉ាក់ និង​លី​បង់ ៕