ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មេខ្លោងប្រមូល​ទិញ​ឈើ​នៅកំពង់ស្ពឺ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មេការ​ដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ក្រុម​ឈ្មួញ​តូចតាច​នៅ​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ឱ្យ​មេ​ឈ្មួញ​ធំ​ៗ​ប្រចាំ​ខេត្តកំពង់​ស្ពឺ យក​ទៅ​លក់​បន្ត​នៅ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មេការ​ដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ក្រុម​ឈ្មួញ​តូចតាច​នៅ​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ឱ្យ​មេ​ឈ្មួញ​ធំ​ៗ​ប្រចាំ​ខេត្តកំពង់​ស្ពឺ យក​ទៅ​លក់​បន្ត​នៅ​ក្រៅប្រទេស​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​អំណាច​ដីកា​របស់​តុលាកា​ហើយ ។

ការ​ឃាត់ខ្លួន​មេការ​ដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែមេសា នៅ​ម្តុំ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គិរី​វ័ន ស្រុក​ភ្នំស្រួច ។

តាម​ប្រភព​​ពី​មន្ត្រី​សមត្ថកិច្ច​ស្រុក​ភ្នំស្រួច បានឱ្យ​ដឹង​ថា បុរស​ជា​មេការ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ ឈ្មោះ វាសនា ផា​ន់​ថា​នា ហៅ​ស្នា អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ។

ប្រភព​ដដែល​បន្ត​ថា ការ​ឃាត់ខ្លួន​មេការ​រូប​នេះ គឺ​យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​លោក ស៊ឹង វុ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត ពី​បទ​ដឹក​ជញ្ជូន​ផល​-​អនុ​ផល​ព្រៃឈើ​ដោយ
គ្មាន​លិខិតអនុញ្ញាត និង​ប្រមូល​ផល​-​អនុ​ផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត ។

បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់​កាលពី​ពេល​កន្លង​មក និង​ធ្វើការ​ស្រាវជ្រាវ​ឃើញ​ថា មានការ​ពាក់ព័ន្ធ​នឹង​ឈ្មោះ​ស្នា នេះ​ជា​អ្នក​ដើរ​ប្រមូល​ទិញ ទើប​សាលាដំបូង​ខេត្ត ចេញ​ដីកា​ឱ្យ​ចូលខ្លួន​ដើម្បី​សាកសួរ ។ ប៉ុន្តែ ដោយ​ជន​នេះ​មិន​ចូលខ្លួន ទើប​ចេញ​ដីកា​ឱ្យ​ចាប់ខ្លួន​តែ​ម្តង ដោយ​ឱ្យ​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​ជា​អ្នក​ចាប់ ។

តាម​ការ​បង្ហើប​ឱ្យ​ដឹង​ថា ក្រុម​ឈ្មួញ​បាន​កាប់​ឈើ​នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ជា​តំបន់​អភិរក្ស​និង​ការពារ​ដោយ​ព្រះរាជក្រឹត្យ ហើយ​​លោក ខន សុខ​ខុន ជានា​យក​ដែន​ជម្រកសត្វ​ពេល​នេះ​អត់​មាន​កិត្តិ​យស អត់មាន​សមត្ថ​ភាព​ចាប់​ទេ​ ដេក​រាប់​លុយ​តែម្តង ៕