ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មតិ​រិះគន់​ការ​ចាប់​ក្មេង​លក់​កាសែត​តាម​ភ្លើងស្តុប​ថា បើ​មិន​បានឱ្យ​អ្វី​ទេ មិន​គួរ​បំបែក​ឆ្នាំងបាយ​គ្នា​​ឡើយ

13 ឆ្នាំ មុន

ក្មេង​អនាថា ក្មេង​កំព្រា និង​ក្មេង​រស់នៅ​ក្នុង ត្រកូល​ក្រីក្រ​ទុ​គ​ត៌​តោកយ៉ាក​ទាំងឡាយ ក្នុងរាជធានី​ភ្នំពេញ​កន្លង​មក​មានមុខ​របរ ខ្លះ​ដើរលួច​ឆក់ ព្រោះតែ​ក្រីក្រ​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន ខ្លះ​ដើរ​សុំទាន​យ៉ាង​អនាធិបតេយ្យ ទោះបីជាបែប​ណា​ធ្វើ​អ្វី​ៗ ​គ្រប់​បែប​យ៉ាង​ដើម្បី​រស់នៅ ដោយ​ខ្លួនឯង តែ​ពិត​ណាស់​ថា បាន​ធ្វើ​ឱ្យ​សង្គមអាប់អោន​ ។ ប៉ុន្ដែ​ប្រមាណ​មួយ​ឆ្នាំ​កន្លង​មកនេះ ដោយសារ​ការ​រិ​ត​បន្ដឹង​ផ្នែក​សន្ដិសុខ និង​ការ​អប់រំ ជា​ទូទៅ ធ្វើ​ឱ្យ​ក្មេង​អនាថា ក្មេង​កំព្រា

ក្មេង​អនាថា ក្មេង​កំព្រា និង​ក្មេង​រស់នៅ​ក្នុង ត្រកូល​ក្រីក្រ​ទុ​គ​ត៌​តោកយ៉ាក​ទាំងឡាយ ក្នុងរាជធានី​ភ្នំពេញ​កន្លង​មក​មានមុខ​របរ ខ្លះ​ដើរលួច​ឆក់ ព្រោះតែ​ក្រីក្រ​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន ខ្លះ​ដើរ​សុំទាន​យ៉ាង​អនាធិបតេយ្យ ទោះបីជាបែប​ណា​ធ្វើ​អ្វី​ៗ ​គ្រប់​បែប​យ៉ាង​ដើម្បី​រស់នៅ ដោយ​ខ្លួនឯង តែ​ពិត​ណាស់​ថា បាន​ធ្វើ​ឱ្យ​សង្គមអាប់អោន​ ។ ប៉ុន្ដែ​ប្រមាណ​មួយ​ឆ្នាំ​កន្លង​មកនេះ ដោយសារ​ការ​រិ​ត​បន្ដឹង​ផ្នែក​សន្ដិសុខ និង​ការ​អប់រំ ជា​ទូទៅ ធ្វើ​ឱ្យ​ក្មេង​អនាថា ក្មេង​កំព្រា ឬ​ទុ​គ​ត៌ ខាងលើ​នេះ មួយ​ភាគ​ធំ​ស្វែង​រកបាន​មុខរបរសមរម្យ និង​ថ្លែ​ថ្នូរ​ឡើង​វិញ ក្នុង​រាជធានី​ដ៏​តូចចង្អៀត​នេះ គឺ​លក់​កាសែត លក់​ផ្កា​តាម​ភ្លើងស្ដុប និង​តាម​តំបន់​កកស្ទះ​ចរាចរណ៍​នានា​ក្នុង​រាជធានី​ភ្នំពេញ ។

មុខរបរ​តូចតាច​នេះ​ធ្វើ​ឱ្យ​ក្មេង​ៗ ក្រីក្រ​កំព្រា​អនាថា​ដ៏​កំសត់​របស់​ខ្មែរ​យើង​បាន រួច​ផុត​ពី​រណ្ដៅ​ភក់ជ្រាំ ពី​ភាព​ទុក្ខវេទនា ពី​ភាពក្រីក្រ​រហេមរហាម​មក​មាន​ជីវភាព​ធូរធា មានបាយ​ហូប​គ្រប់គ្រាន់ និង​ថ្លៃថ្នូ​​រ​ឡើង​វិញ គួរ​ឱ្យពេញចិត្ដ​ណាស់ ។ សូ​ម្បីអ្នក​ធ្វើ​ដំណើរ​តាម​ដង ផ្លូវ​ក៏​ពេញចិត្ដ​ចំពោះ​មុខរបរ​របស់​ក្មេង​ៗ​ទាំងនោះ​ដែរ រហូត​ដល់​អ្នកខ្លះ ដែល​ទិញ​កាសែត ឬ​ទិញ​ផ្កា តែងតែ​ឱ្យប្រាក់​ថែម​ក៏​មាន​ដែរ ដូចជួយ​រួមចំណែក​លើកទឹកចិត្ដ​ក្មេង​ៗ​នេះ​ដែល ចេះ​ប្រកប​របរ​សុចរិត ដោយសារ​បានឃើញ​ពួកគេ​ចេះ​ប្រកប​មុខរបរ​ដោយ​ខ្លួនឯង ។​ ដែលផ្ទុយ​ពី​ឆ្នាំ​មុន​ៗ ជួប​តែ​អ្នក​សុំទាន​នៅ​ហូរហែ តាម​ភ្លើងស្ដុប ដំបៅ​ទ្រូង​ខ្លាំង​ណាស់ ។

ប៉ុន្ដែ​គួរ​ឱ្យ​សោកស្ដាយ និង​ស្អប់ខ្ពើម​ក្រៃលែង ដែល​មួយ​សបា្ដហ៍​កន្លង​មកនេះ គេ​ឃើញប៉ូលិស​ដើរ​ដេញ​ក្មេង​ៗ​ ដែល​ដើរ​លក់​កាសែត តាម​ផ្លូវ តាម​ភ្លើងស្ដុប ដូច​គេ​ដេញចោរ ។ នោះគឺ​ប៉ូលិស​មិនដឹង​ទទួល​ផែនការ​ពី​ណា​ទេ ដើរ ដេញ​ឈប់​ឱ្យ​មានការ​លក់​បែប​នេះ​តទៅ​ទៀត ​។ សកម្មភាព​នេះ​ធ្វើ​ឱ្យ​ក្មេង​ៗ​អនាថា ទាំងឡាយនោះ ខ្លះ​អង្គុយ​អោប​កាសែត អោប​ផ្កា​អង្គុយ​យំ លែង​ដើរទៅ​ណា​រួច​ដូច​អស់សង្ឃឹម​ក្នុង​ជីវិត ដែល​ពួក​គេ​ទើបតែ​ឃើញ​ពន្លឺ​ថ្មី​ៗ​សោះ ។ មហាជន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៏​ពួក​គេ​ស្រែក​ថ្កោលទោស​នូវ​ចំណាត់ការ​ដ៏​អាក្រក់​ទាំងនោះ​ដែរ ។ អ្នកខ្លះ​និយាយ​ថា បើ​មិន​បាន​ជួយ​អ្វី​ពួក​គេ​នោះ គួរតែ​ឱ្យ​គ្នា​មាន​ឆ្នាំង​ចំអិនបាយ​ផង ។

នៅ​ទីក្រុង​សាំង​ហ្គា​ពួរ ដែល​ជាទី​ក្រុង​ឋានសួគ៌ នៅ​ទីក្រុង​ព្រៃនគរ ឬ​ទីក្រុង​បាងកក ក៏​ដូចជាទី​ក្រុង​កូ​ឡា​ឡាំ​ពួរ ដែល​ជាទី​ក្រុង​ទំនើប​រីកចំរើន​ខ្លាំង ក៏​គេ​មាន​អ្នក​ដើរ​លក់ ដើរ​ចែកចាយប័ណ្ណ​ផ្សាយ​ពាណិជ្ជ​តាម​ភ្លើងស្ដុប​ដែរ ។ ចុះ​ប្លែក អ្វី​រាជធានី​ភ្នំពេញ ដែល​កំពុង​វិវត្ដន៍​ទៅ​រក​ភាពទំនើប​ដែរ​នោះ ម៉េច​ក៏​ប្រញាប់​ប្លែក​ពី​គេ​ម្ល៉េះ​ ។ អាជ្ញាធរ​តាម​តំបន់​ដែល​ធ្វើ​បែប​នេះ មិនខុស​ពី​ដើរ​ចាប់​ឆ្នាំងបាយ​របស់​ក្មេង​ៗ​អនាថា កំព្រា​ក្រីក្រ​បោក​ចោល​ឡើយ ហើយ​ក៏​មិន​ខុស​ពី ដេញ​ក្មេង​ៗ​ដ៏​ក្រីក្រ​ទាំងនោះ​ឱ្យទៅ​កាន់​កន្លែងដើម​វិញ​ដែរ ៕   (​អា​ ឡេវ)