ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ប្រហារ​ចំ​កញ្ចឹងក សម្លា.ប់​ច្រក​បាវ​ប្លុង​ចោល មិន​ស្គាល់​អត្តសញ្ញាណ

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា មានការ​ភ្ញាក់ផ្អើល​នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ដោយសារ​តែ​ប្រជាពលរដ្ឋបាន​ប្រទះ​ឃើ​ញ​

ខេត្តពោធិ៍សាត់ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា មានការ​ភ្ញាក់ផ្អើល​នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ដោយសារ​តែ​ប្រជាពលរដ្ឋបាន​ប្រទះ​ឃើ​ញ​សាកសព​បុរស​ម្នាក់ ត្រូវ​គេ​សម្លាប់​ច្រក​បាវ​យក​ទៅ​ប្លុង​ចោល​ចម្ងាយ​ប្រមាណ ៣០​ម៉ែត្រ ពី​ផ្លូវ​គ្រួ​ស​ក្រហម​ខាង​ជើ​ង​ភូមិ ។ ក្រោយ​ពេល​ប្រទះ​ឃើញ​សាកសព សមត្ថកិច្ច​គ្រប់​ជំនាញ​បាន​សហការ​ចុះ​ត្រួតពិនិត្យ និង​រក​ឃើញ​ថា សព​មាន​សភាព​ស្អុយរលួយ និង​មាន​ស្នាម​កាប់​ត្រង់​កញ្ចឹងក​ពីក្រោយ ។

ទោះបីជា​បែប​ណា​ជន​រង​គ្រោះ​នៅ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ក៏​ប៉ុន្តែ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ជា​អំពើ​ឃាតកម្ម​យ៉ាង​ព្រៃផ្សៃ ។ ទោះជា​យ៉ាងណា​ក្តី​សមត្ថកិច្ច​បាន​និង​កំពុងធ្វើការ​ស៊ើ​ប​អង្កេត ស្រាវជ្រាវ​លើ​ករណី​នេះ ដើម្បី​វែកមុខ​ឃាតករ ។

ការ​សម្លាប់​ដោយ​ច្រក​សាកសព​ក្នុង​បាវ​បែប​នេះ មិនមែន​ជា​ករណី​ប្លន់​សម្លាប់​ឡើយ តែ​ជា​ការ​សម្លាប់​ដោយ​ឃាតកម្ម​ដែល​ឃាតករ​អាច​មាន​គម្រោងការ​មុន​រួច​មក​ហើយ ។ សាកសព​អាច​ត្រូវ​គេ​សម្លាប់​ពី​កន្លែង​ណាមួយ ហើយ​យក​មក​ប្លុង​ចោល​នៅ​កន្លែង​ប្រទះ​ឃើញ​នេះ រហូត​មាន​សភាព​ហើម​ស្អុយរលួយ​ទៅ​ហើយ​ទើប​អ្នកស្រុក​ដឹង ។

តាម​ប្រភព​ព័ត៌មាន​ថា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា សព​នោះ ជា​បុរស អាយុប្រមាណ​ជាង​៦០​ឆ្នាំ គ្មាន​សម្លៀក​បំពាក់ ត្រូវ​បាន​គេ​សម្លាប់​ហើយ​ញាត់​ច្រកចូល​ក្នុង​បាវ ។

បើ​តាម​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ចម្ការ​ឈ្មោះ ឈ​ន កង អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​និយាយ​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៩​ព្រឹកថ្ងៃ​១១ ខែមេសា គាត់​បានឃើញ​មនុស្ស​ប្រុស​៣​នាក់​ពី​ចម្ងាយ បើក​គោ​យន្ត​មួយ​គ្រឿង​មកពី​ទិស​ខាងជើង​តាម​ផ្លូវ​ក្រួស​ក្រហម មក​ឈប់ក្បែរ​ក្បាលដី​ចម្ការ​របស់​គាត់​ត្រង់​កន្លែង​កើតហេតុ​នោះ ហើយ​បោះ​ការុង​ពណ៌​ក្រហម​ទម្លាក់​ចោល ។ បន្ទាប់​មក ក៏​បើក​គោ​យន្ត​ទៅ​ទិស​ខាងជើង​វិញ​បាត់​ទៅ ខណៈ​គាត់​កំពុង​បេះ​បន្លែ​និង​មិន​បាន​ចាប់អារម្មណ៍​ទេ ហើយ​ក៏​បាន​ប្រាប់​អ្នក​ភូមិ​ដែរ តែ​គេ​ក៏​មិន​ចាប់អារម្មណ៍​ទៀត​។

លុះ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ គាត់​រួម​ជាមួយ​អ្នក​ភូមិ​២​នាក់​ទៀត ក៏​បាន​មក​ចម្ការ​គាត់ ហើយ​នាំ​គ្នា​ទៅ​មើល​ការុង​ដែល​គេ​បោះចោល​នោះ​។ ពេល​ស្រាយ​ការុង​មើល ក៏​ឃើញ​សព​មនុស្ស ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ជំនាញ​មក​ពិនិត្យ ។

មិន​ទាន់​មាន​ប្រភព​ណាមួយ​បង្ហើប​ឱ្យ​ដឹង​នៅឡើយ​ទេ តើ​ការ​សម្លាប់​នេះ​ជា​រឿង​គំនុំ​ឬ​ជា​ការ​សម្លាប់​បំបិទមាត់ ។ មន្ត្រី​ប៉ូលិស​ម្នាក់​និយាយ​ថា ប្រសិនបើ​ស្គាល់​អត្តសញ្ញាណ​អាច​នឹង​រក​ឃាតករ​ឃើញ ។ បើ​ប្រជាជន​ណា​មាន​បាត់​សមាជិកគ្រួសារ អាច​ទៅ​ទំនាក់ទំនង​ជាមួយ​នគរបាល​ស្រុក ប្រាកដ​នៅ​មាន​ពន្លឺ​មិន​ខាន ៕