តើអ្វីដែលអ្នកគួរបរិភោគនៅពេលយប់ ?
អ្នកប្រហែលជាធ្លាប់ឆ្ងល់ហើយថាតើអាហារបែបណាដែលល្អចំពោះសុខភាពនៅពេលបរិភោគពេលយប់ ? សូមកុំបារម្ភ លោកអ្នកគ្រាន់តែអនុវត្តតាមគន្លឹះសាមញ្ញខាងក្រោមទាំងនេះសម្រាប់ការទទួលទានអាហារពេលល្ងាច
អ្នកប្រហែលជាធ្លាប់ឆ្ងល់ហើយថាតើអាហារបែបណាដែលល្អចំពោះសុខភាពនៅពេលបរិភោគពេលយប់ ? សូមកុំបារម្ភ លោកអ្នកគ្រាន់តែអនុវត្តតាមគន្លឹះសាមញ្ញខាងក្រោមទាំងនេះសម្រាប់ការទទួលទានអាហារពេលល្ងាច
អ្នកប្រហែលជាធ្លាប់ឆ្ងល់ហើយថាតើអាហារបែបណាដែលល្អចំពោះសុខភាពនៅពេលបរិភោគពេលយប់ ? សូមកុំបារម្ភ លោកអ្នកគ្រាន់តែអនុវត្តតាមគន្លឹះសាមញ្ញខាងក្រោមទាំងនេះសម្រាប់ការទទួលទានអាហារពេលល្ងាច នោះអ្នកនឹងទទួលបានសុខភាពល្អជាមិនខាន ។
-អ្នកគួរតែបរិភោគអាហារដែលមានភាពងាយស្រួលក្នុងការរំលាយនៅពេលយប់ ។ ស្របគ្នានេះដែរ សូមព្យាយាមបរិភោគអាហារដែលល្អចំពោះសុខភាព និងអាហារដែលមានជាតិស្ករទាបព្រោះវាអាចរំលាយបានយ៉ាងងាយស្រួល ។
-ចូរកុំបង្អត់អាហារខ្លួនឯងហួសហេតុពេក។ ត្រូវបរិភោគក្នុងបរិមាណកំណត់មួយ ។
-សូមព្យាយាមបន្ថែមបន្លែដែលមានស្លឹកបៃតង ស្លឹកការី និងខ្ញីក្នុងបរិមាណតិចតួចក្នុងអាហាររបស់អ្នក ។
-អំបិលនឹងបង្កើនការឃាត់ជាតិទឹកក្នុងរាងកាយ ។ ដូច្នេះវាជាការល្អប្រសើរក្នុងការកាត់បន្ថយការទទួលទានអំបិល ។
-កាត់បន្ថយការទទួលទានជាតិស្ករ និងជំនួសវាជាមួយទឹកឃ្មុំព្រោះវាអាចជួយក្នុងការកាត់បន្ថយស្លេស្ម ។
-ប្រសិនបើអ្នកមានទម្លាប់ទទួលទានទឹកដោះគោមុនពេលគេង នោះអ្នកគួរតែជ្រើសរើសទឹកដោះគោដែលមានជាតិខ្លាញ់ទាប។ សូមដាំទឹកដោះគោឲ្យពុះមុនពេលទទួលទានវា។ ការធ្វើដូចនេះវានឹងមានភាពងាយស្រួលក្នុងការរំលាយ។ អ្នកអាចបន្ថែមខ្ញីបន្តិចចូលទៅក្នុងទឹកដោះគោមុនពេលដាំវាឲ្យពុះ វាអាចជួយក្នុងការកាត់បន្ថយស្លេស្ម ។
-ចូរកុំទទួលទានទឹកដោះគោត្រជាក់។ ទទួលទានវានៅពេលដែលវានៅក្តៅ ឧណ្ណៗ ។
គោលការណ៍ចម្បងដែលអ្នកត្រូវតែអនុវត្តតាមខណៈពេលកំពុងបរិភោគអាហារពេលល្ងាច គឺត្រូវឱ្យប្រាកដថា អ្នកមិនគួរទទួលទានអាហាររហូតដល់មានអារម្មណ៍ថាឆ្អែតខ្លាំងពេកនោះទេ។ ផ្ទុយទៅវិញ អ្នកត្រូវតែបរិភោគត្រឹមកម្រិតល្មមបានហើយ ដូច្នេះវានឹងមិនអាចរំខានដល់ការគេងរបស់អ្នក ៕
ចែករំលែកព័តមាននេះ