ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន និង​អា​មេ​រិ​ក​គួរ​បង្កើត​ច្បាប់ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌ និង​តម្លាភាព

6 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Akira Amari បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក​គួរតែ​បង្កើត​ច្បាប់​មាន​ភាព​យុត្តិធម៌ និង​តម្លាភាព​សម្រាប់​ពាណិជ្ជកម្ម និង​ការ​វិនិ

ប្រទេស​ជប៉ុន ៖ អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Akira Amari បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក​គួរតែ​បង្កើត​ច្បាប់​មាន​ភាព​យុត្តិធម៌ និង​តម្លាភាព​សម្រាប់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​សកល ក្រោម​ការ​ពិភាក្សា​សេដ្ឋកិច្ច​ថ្មី​រវាង​ប្រទេស​ទាំង​ពីរ ។

លោក Amari ធ្លាប់​ទទួល​បន្ទុក​កិច្ចចរចា​ពាណិជ្ជកម្ម (TPP) ឲ្យ​ដឹង​ថា ប្រទេស​ទាំង​ពីរ​គួរ​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ទូ​ទាំង​ពិភពលោក ។ លោក​ថ្លែង​ថា ៖ « វា​ជា​រឿង​សំខាន់​ក្នុង​ការ​បង្កើត​ច្បាប់​ត្រឹមត្រូវ និង​អាច​ព្យាករ​បាន​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដែល​កំពុង​ដឹកនាំ​សេដ្ឋកិច្ច​ពិភពលោក » ។

លោក Amari សង្កត់ធ្ងន់​ថា ៖ « ច្បាប់​ត្រូវធ្វើ​ឡើង​រួម​គ្នា​ដោយ​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក ហើយ​គួរ​លើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក​ជាមួយ​ចិន និង​ប្រទេស​ផ្សេង​ទៀត » ។

ប្រទេស​ទាំង​ពីរ​បាន​រៀបចំ​សម័យប្រជុំ​ដំបូង​នៃ​កិច្ច​ពិភាក្សា​ថ្មី​នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​អង្គារ ដែល​ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​រវាង​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe និង​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump កាលពី​ខែកុម្ភៈ ។

លោក Amari និយាយ​ថា សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ពិភាក្សា​ពី​ពាណិជ្ជកម្ម​ទ្វេភាគី ប៉ុន្តែ​ប្រទេស​ជប៉ុន​មិន​ចាំបាច់​ប្រញាប់​ពេក​ទេ ។

លោក Amari បន្ត​ថា ជំនួស​ឱ្យ​ការ​ផ្តោត​លើ​ការ​ទាមទារ​របស់​អា​មេ​រិ​ក​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​កសិកម្ម និង​រថយន្ត ជប៉ុន​គួរតែ​ទាមទារ​ឱ្យ​អា​មេ​រិ​ក​បើក​ទីផ្សារ​រថយន្ត​របស់​ខ្លួន​ឲ្យ​បាន​ទូលាយ​បន្ថែម​ទៀត​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បរទេស ៕