រាជធានីភ្នំពេញ ៖ ស្ត្រីវ័យកណ្តាលម្នាក់ បើករថយន្តច្រឡំហ្គែរថាជាហ្វ្រាំង ក៏ជ្រុលចង្កូតបុករះរថយន្ត២គ្រឿង បណ្តាលឱ្យខូចខាត និងមនុស្សរងរបួសធ្ងន់ម្នាក់ កើតឡើងកាលពីវេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃទី១៩ មេសា ស្ថិតតាមបណ្តោយផ្លូវ៧០ ត្រង់ចំណុចខាងកើតរង្វង់មូលកួចកាណុង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីវ័យកណ្តាលម្នាក់នោះ បើករថយន្តបង្កម៉ាកឡិចស៊ីស RX330 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AF5757 ធ្វើដំណើរតាមបណ្តោយផ្លូវ៧០ក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចកើតហេតុគាត់ច្រឡំជាន់ហ្វ្រាំង ហើយស្មានថា ជាហ្គែលទើបបណ្តាលអោយជ្រុលចង្កូតទៅបុករះគូទរថយន្ត២គ្រឿងដែលចតនៅតាមចិញ្ចើមផ្លូវ ក្នុងនោះរថយន្តមួយគ្រឿងម៉ាកម៉ាស្តា ពណ៌ស ពាក់លេខរដ្ឋ20 2-3358 ម្ចាស់អង្គុយក្នុង រថយន្តបើកស៊ីញ៉ូត្រូវខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខហើយរថយន្តម៉ាស្តារុញទៅផ្ទប់នឹងបុកចំយុវជនម្នាក់អាយុជាង២០ឆ្នាំបណ្តាលអោយដួលគៀបចំជើងស្ទើរនឹងដាច់កូនជើងរងរបួសធ្ងន់ ចំនែកឯរថយន្តម៉ាស្តាវិញមិនទាន់អស់ល្បឿនបានជ្រុលទៅបុកគូទបន្តរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U 4569 ធ្វើឲ្យអោយបែកស្តុបក្រោយជំហៀងខាងឆ្វេង និងបង្កអោយស្ទះចរាចរណ៍អស់ជិតអស់កន្លះម៉ោងបានសមត្ថកិច្ចចុះមកជួយសម្រួលចរាចរណ៍។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងសម្របសម្រួលគ្នាជាងមួយម៉ោងទើបត្រូវគ្នា ដោយរថយន្តបង្កយល់ព្រមសងទៅឱ្យរថយន្តតូយ៉ូតាព្រូសចំនួន170$ ។ ចំណែកឯរថយន្តម៉ាស្តាវិញ ខាងរថយន្តបង្កព្រមយករថយន្តយកទៅជួសជុល រីឯជនរងគ្រោះវិញចេញថ្លៃព្យាបាលអោយដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។
ចែករំលែកព័តមាននេះ