ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេន​អាយុ​១៣​ឆ្នាំ​ក្លាយ​ខ្លួន​ជា​ជន​ចាប់រំលោ.ភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ លោក​នេន​មួយ​អង្គ​ត្រូវ​បាន​ចៅអធិការ​វត្ត​ចាប់​បក​ស្បង់​ចីវរ​ផ្សឹក​ឱ្យទៅ​ជា​ហីនភេទ​វិញ​(​គ្រហស្ថ​) បន្ទាប់​ពី​លួងលោម​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​យក​ទៅ​រំលោ.ភ​

ខេត្តព្រៃវែង ៖ លោក​នេន​មួយ​អង្គ​ត្រូវ​បាន​ចៅអធិការ​វត្ត​ចាប់​បក​ស្បង់​ចីវរ​ផ្សឹក​ឱ្យទៅ​ជា​ហីនភេទ​វិញ​(​គ្រហស្ថ​) បន្ទាប់​ពី​លួងលោម​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​យក​ទៅ​រំលោភ​សេពសន្ថវៈ​តែ​មិន​បាន​សម្រេច​ក៏​ប្រើ​ម្រាមដៃ​បៀតបៀន​ទ្វារមាស​រលត់​ចេញ​ឈាម​ធ្វើ​ឱ្យ​នាង​តូច​ឈឺផ្សារ​ស្រែកយំ​នៅ​ក្នុង​ព្រះ​វិហារ​កាលពី​ថ្ងៃ​ទី​១៤ មេ​សា វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ស្ថិត​នៅ​វត្ត​ជ្រោយ​មាន​ជ័យ ក្នុង​ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​អាយុ​៥​ឆ្នាំ រីឯ​លោក​នេន​ជាប់ចោទ​ឈ្មោះ មឿ​ន លី​ហឿ​ន អាយុ​១៣​ឆ្នាំ គង់នៅ​ក្នុង​វត្ត​ជ្រោយ​មាន​ជ័យ ។

លោក ពៅ ជីវី ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​កំពុង​លេង​នៅ​នឹង​រោង​បុណ្យ​ក្នុង​វត្ត ពេល​នោះ​លោក​នេន​ខាងលើ​បានឱ្យ​លុយ​ចំនួន​៥០០០​រៀល​ទៅ​ទិញ​ប៉េងប៉ោង​យក​មក​ផ្លុំ​លេង ។ នៅ​ពេល​ទិញ​ប៉េងប៉ោង​បាន​ហើយ លោក​នេន​នោះ​បាន​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ដែល​ជា​កន្លែង​ស្ងាត់ រួច​ក៏​ធ្វេ​ី​សកម្មភាព​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី តែ​ការ​រួមរ័ក​នោះ​មិន​បាន​សម្រេច​ទេ​ក៏​យក​ចង្អុលដៃ​ទៅ​បៀតបៀន​ប្រដាប់​ភេទ​ក្មេង​ស្រី​រហូត​ហូរ​ឈាម​ធ្វើ​ឱ្យ​នាង​តូច​ឈឺផ្សា​ក៏​បាន​ស្រែកយំ ហើយ​លោក​នេន​នោះ​ក៏​បាន​រត់គេច​ចេញពី​កន្លែង​កេ​ី​ត​ហេតុ​ទៅ​សម្ងំ​ក្នុង​កុដិ​បាត់ ។

ជុំវិញ​ករណី​នេះ​លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ​ព្រះសង្ឃ​ក្នុង​វត្ត បាន​ចាប់​លោក​នេន​នោះ​ផ្សឹក​រួច​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ប៉ុន្តែ​ដោយសារ​ជនសង្ស័យ​ក៏​ស្ថិត​នៅ​ក្នុង​វ័យ​អនីតិជន ទើប​លោក​ឆ្លង​យោបល់​ទៅ​ព្រះរាជអាជ្ញា​សិន​មុន​នឹង​បន្ត​នីតិវិធី ។

លោក មាស សុភ​ក្កិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​នេះ​ជនសង្ស័យ​នៅ​ក្នុង​វ័យ​១៣​ឆ្នាំ​ជា​អនីតិជន ហេតុនេះ​គឺ​ពុំ​អាច​ឃុំខ្លួន​បាន​ទេ​គឺ​គ្រាន់តែ​ធ្វើការ​អប់រំ​ហើយ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ៕