ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Roadie 2 ជួយ​សម្រួល​សំឡេង​ហ្គី​តា​អ្នក​ដោយ​ស្វ័យប្រវត្តិ

6 ឆ្នាំ មុន

ឧបករណ៍​អេ​ឡិច​ត្រូ​និក​តូច​មួយ​ដែល​មានឈ្មោះ​ថា Roadie 2 មាន​សមត្ថភាព​ជួយ​សម្រួល​សំឡេង​ហ្គី​តា​របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ​។ ចំណុច​ពិសេស​របស់​វា​គឺ​វា​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​វៃឆ្លាត​របស់​អ្នក​ដើម្បី​អាច​សម្រួល​សំឡេង​ហ្គី​តា​។ វា​ពិតជា​

ឧបករណ៍​អេ​ឡិច​ត្រូ​និក​តូច​មួយ​ដែល​មានឈ្មោះ​ថា Roadie 2 មាន​សមត្ថភាព​ជួយ​សម្រួល​សំឡេង​ហ្គី​តា​របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ​។ ចំណុច​ពិសេស​របស់​វា​គឺ​វា​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​វៃឆ្លាត​របស់​អ្នក​ដើម្បី​អាច​សម្រួល​សំឡេង​ហ្គី​តា​។ វា​ពិតជា​ឧបករណ៍​មួយ​មាន​ប្រយោជន៍​សម្រាប់​ត​មន្ត្រី​ករ​ផ្នែក​ហ្គី​តា ព្រោះថា អ្នកលេង​ហ្គី​តា​ទាំងអស់​មិន​ចាំបាច់​នឿយហត់​និង​អង្គុយ​សម្រួល​សំឡេង​ហ្គី​តា​ដោយ​ដៃ​ខ្លួនឯង​ផ្ទាល់ តាម​រយៈ​ការ​ផ្ទៀង​សំឡេង​អ្វី​ទាំងអស់ ។

ដោយសារ​Roadie 2 ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទ​នោះ​មាន​ន័យ​ថា នៅ​ពេល​អ្នក​ប្រើប្រាស់ វា អ្នក​ត្រូវ​យក​វា​ទៅ​ដាក់​នឹង​កន្លែង​សម្រួល​សំឡេង​ហ្គី​តា បន្ទាប់​មក​អ្នក​កេះ​ខ្សែ​ហ្គី​តា​ពេល​នោះ​រលក​សំឡេង​របស់​ហ្គី​តា​នឹង​រត់​ចូល​ទូរស័ព្ទ​ដៃ​របស់​អ្នក​ដែល​បាន​ភ្ជាប់​ជាមួយ Roadie 2 បន្ទាប់​មក​វា​នឹង​វិភាគ​ថា​សំឡេង​ខ្សែ​ដែល​បាន​កេះ​នោះ​ត្រូវ​សម្រួល ឬ​ក៏​អត់ បន្ទាប់​មក Roadie 2 នឹង​សម្រួល​សំឡេង​ដោយ​ស្វ័យប្រវត្តិ​ប្រសិនបើ ខ្សែ​ហ្គី​តា​របស់​អ្នក​សំឡេង​មិន​ទាន់​ពីរោះ ។ វា​ជា​ឧបករណ៍​ដែល​មិន​អាច​ផ្លាស់​ប្តូរ​ពិភពលោក​ក្នុង​សម័យ​បច្ចេកវិទ្យា​អ្វី​ទេ តែ​វា​បាន​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ដល់​តន្ត្រីករ​ចំពោះ​សមត្ថភាព​របស់​វា​ក្នុង​ការ​សម្រួល​សំឡេង​ហ្គី​តា​ដែរ ។

សមត្ថភាព​របស់​វា​មិន​ត្រឹមតែ​ជួយ​សម្រួល​សំឡេង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ឲ្យ​អ្នក​ជ្រើសរើស​ប្រភេទ​សំឡេង​សម្រាប់​ហ្គី​តា​ដែល​អ្នក​ចង់បាន ម្យ៉ាងទៀត​វា​ថែម​ទាំង​មាន​ឧបករណ៍​បំពង​សំឡេង​ជាមួយ​វា​ស្រាប់ ដែល​អាច​ឲ្យ​សំឡេង​ហ្គី​តា​កាន់តែ​លឺ​ជាង​មុន​នៅ​ពេល​ស្ថិត​ក្នុង​បរិយាកាស​ដែល​មាន​សំឡេង​រំខាន​ច្រើន ហើយ​ចាប់ផ្តើ់ម​ដឹក​ជញ្ជូន​ចាប់ពី​ខែតុលា ឆ្នាំ​នេះ ៕