ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ម្នាក់​ឮ​សំឡេង «​ភូស​» ចេញ​មក​មើល​ស្រាប់តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ដោយ​បាន​ដួល​ផ្កា.ប់មុខ​ធ្លាក់​ពីលើ​ជណ្តើរ​តាំងពី​ជាន់​ទី​២ រហូត​ដល់​ជាន់​ទី​១ ហេតុការណ៍​នេះ​កើតឡើង​កាលពី​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ដោយ​បាន​ដួល​ផ្កាប់មុខ​ធ្លាក់​ពីលើ​ជណ្តើរ​តាំងពី​ជាន់​ទី​២ រហូត​ដល់​ជាន់​ទី​១ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​១០ ផ្លូវ​លេខ​១០១​កែង​និង​ផ្លូវ​លេខ​៤៦៦ ក្រុម​២១ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​។

តាម​ប្រភព​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ ទុំ រ៉ា​ម៉ូ អាយុ​៤១​ឆ្នាំ  មុខរបរ​នៅផ្ទះ ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី​២​ជា​ផ្ទះ​កើតហេតុ​ខាងលើ មានស្រុក​ក​ណើ​ត​នៅ​ភូមិ​ព្រែក​តា​ពៅ ឃុំ​ដើម​មាន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​ប្រពន្ធ​ឈ្មោះ ចាន់ សុធី អាយុ​៤៦​ឆ្នាំ មុខរបរ​លាងចាន​តាម​ហាង​។ មុន​ពេល​កើ​ហេតុ​ក្រោយ​ពី​ហូប​បាយ​ថ្ងៃត្រង់​រួច បុរស​រង​គ្រោះ និង​ប្រពន្ធ​បាន​នាំ​គ្នា​ដេក​នៅ​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន ខណៈ​ប្រពន្ធ​កំពុង​តែ​លង់លក់​ក្នុង​ដំណេក​នោះ ស្រាប់តែ​ប្តី​បាន​ចេញពី​បន្ទប់​ចុះ​ទៅ​ក្រោម​បំណង​ទៅ​ដើរ​លេង​នឹង​គេ​នៅ​ខាងក្រោម​។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​នោះ​ស្រាប់តែ​បុរស​នោះ​ដួល​ផ្កាប់មុខ​ធ្លាក់​តាម​ជណ្តើរ​តាំងពី​ជាន់​ទី​២ រហូត​ដល់​ជាន់​ទី​១ និង​បោក​ក្បាល​ទៅ​នឹង​ធ្នឹម​បង្កាន់ដៃ​ខាងក្រោម បែកក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ដោយ​ស្ត្រី​ជា​ប្រពន្ធ​មិន​បានដឹង​នោះ​ឡើយ​។ ពេល​ដែល​បុរស​រង​គ្រោះ​បាន​ធ្លាក់​មក​បោក​ក្បាល​ស្លាប់​នៅ​នៅ​ជាន់​ទី​១​រួច​ហើយ ក៏​ត្រូវ​បាន​ក្មេង​ស្រី​ម្នាក់​ដែល​ស្នាក់​នៅ​ក្នុង​ប​បន្ទប់​ជាន់​ទី​១ ក្បែរ​កន្លែង​កើតហេតុ​បាន​ឭ​សំឡេង «​ភូស​» ក៏​បាន​ចេញ​មក​មើល  ទើបបាន​ឃើញ និង​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ​ប្រពន្ធ​ដែល​កំពុង​តែ​ដេក ដោយ​មិន​បានដឹង​ថា មានរឿង​អ្វី​កើតឡើង និង​ស្មាន​តែ​មាន​ករណី​ទុ​ស្សេ​ខ្សែរ​ភ្លើង ក៏​បាន​ស្រែកសួរ​គេឯង​ថា «​មានរឿង​អ្វី​» ហើយ​ក៏​ត្រូវ​បាន​គេ​ប្រាប់​វិញ​ថា «​ចុះ​មក​ក្រោម​មើលទៅ​ដឹង​ហើយ​» ពេល​ដេ​ល​ចុះ​មក​ក៏​បានឃើញ​ប្តី​របស់​ខ្លួន​ដេក​ស្លាប់​ផ្កាប់ ។

តាម​ប្រភព​ដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​រូប​គាត់​មាន​ជំងឺ​តេត​តា​ណុ​ស​យូរណាស់​មក​ហើយ និង​តែងតែ​ប្រកាច់​ជា​ញឹកញាប់ ព្រមទាំង​លេបថ្នាំ​ជា​ប្រចាំ​ថ្ងៃ​ផង​ដែរ​។ ប៉ុន្តែ​ក្នុង​រយៈពេល​២​ថ្ងៃ​មក​ហើយ ដែល​ប្តី​របស់​គាត់​មិន​បាន​លេបថ្នាំ​តេត​តា​ណុ​ស​នោះ​ទេ ទើប​ប្រកាច់ និង ធ្លាក់​ពីលើ​ជណ្តើរ​ស្លាប់​បែប​នេះ មិនតែប៉ុណ្ណោះ​ពួក​គាត់​ទើបតែ​ជួល​ផ្ទះ​ខាងលើ​ស្នាក់​នៅ​បាន​តែ​៣​ថ្ងៃ​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​សាកសួរ ដោយសារ​តែ​ក្រុម​គ្រួរ​សារ​មិន​មានការ​សង្ស័យ​ទៅ​លើ​រឿង​ឃាតកម្ម ឬ​ដាក់​ពាក្យបណ្តឹង​អ្វី​នោះ ក៏​អនុញ្ញាត​ឱ្យ​យក​សព​របស់​ជន​រង​គ្រោះ​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​សន្សំ​កុសល​តាម​ប្រពៃណី​៕