ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​និង​កូនស្រី​២​នាក់​រង​គ្រោះ ក្នុង​អគ្គិភ័យ​ផ្ទុះ​បំពង់​ហ្គា​ស​ឆាបឆេះ​សន្ធោសន្ធៅ

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ឪពុក​រង​របួសធ្ងន់ ឯ​កូនស្រី​រង​របួសស្រាល ក្នុង​ករណី​គ្រោះ​អគ្គិភ័យ​មួយ​ដែល​បង្ក​ឡើង​ដោយសារ​ផ្ទុះ​បំពង់​ហ្គា​ស ដែល​ហេតុ​ការ​នេះ​កើតឡើង​នៅ

ខេត្តមណ្ឌលគិរី ៖ ឪពុក​រង​របួសធ្ងន់ ឯ​កូនស្រី​រង​របួសស្រាល ក្នុង​ករណី​គ្រោះ​អគ្គិភ័យ​មួយ​ដែល​បង្ក​ឡើង​ដោយសារ​ផ្ទុះ​បំពង់​ហ្គា​ស ដែល​ហេតុ​ការ​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ វិច្ឆិកា ២០២២​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក មាន​ករណី​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​ឆេះ​តូប​លក់​អីវ៉ាន់​ចំនួន​១​ខ្នង ដែល​មាន​ទទឹង​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ស័ង្កសី ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

សមត្ថកិច្ច​បាន​បន្ត​ថា ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ គ្រី​ម អ៊ី​សារ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​ជនជាតិ​ចាម មាន​ប្រពន្ធ​ឈ្មោះ អែ​ល ម៉ៃ អាយុ​៤៥​ឆ្នាំ ជា​ជនជាតិ​ចាម ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ក្នុង​ករណី​គ្រោះ​អគ្គិភ័យ​ខាងលើ កើតឡើង​គឺ​មក​ពី​ផ្ទុះ​បំពង់​ហ្គា​ស ធ្វើ​ឱ្យ​ឆាបឆេះ​សន្ធោសន្ធៅ បណ្តាល​ឲ្យ​រង​របួស​ចំនួន​២​នាក់ រួម​មាន ៖ ១-​ឈ្មោះ គ្រី​ម អ៊ី​សារ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ចាម ត្រូវជា​ម្ចាស់ផ្ទះ រង​បួស​ធ្ងន់ និង​២- ឈ្មោះ អ៊ី​សារ នី​រ៉ា ភេទ​ស្រី​អាយុ​១៣​ឆ្នាំ ត្រូវជា​កូន​របស់​ម្ចាស់ផ្ទះ​។

ចំណែក​សម្ភារៈ​ដែល​ខូចខាត​រួម​មាន ៖ ១- អីវ៉ាន់​ចាប់ហួយ​មួយ​ចំនួន​, ២- គ្រឿង​សង្ហា​រឹម​តុ​បាយ​១​ឈុត (​ប្រភេទ​សុ​ក្រំ​), ៣- ខ្សែភ្លើង​អគ្គិសនី​១​ខ្សែ​, ៤-​ម៉ូ​ទ័​រ​បញ្ចូល​ហ្គា​ស់​ចំនួន​០១, ៥-​ទូរ​ទឹកកក​ចំនួន​០១, ៦- ទូរស័ព្ទ​២​គ្រឿង​, ៧- ប្រាក់​រៀល​ចំនួន​៦​លាន​រៀល​, ៨- បំពង់​ហ្គា​ស់​ធំ​វែង​ចំណុះ​៤៨​គីឡូ​ចំនួន​០៤, ៩- បំពង់​ហ្គា​ស​ធំ​ខ្លី​ចំណុះ​១៣​គីឡូ​ចំនួន​១៣​ធុង និង​១០- កំប៉ុង​ហ្គា​ស​តូច​ចំនួន​១០០​កំប៉ុង​ផង​ដែរ​។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ត្រូវ​បា​នប​ញ្ចូ​ន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ