មានល្បែងឆក់ឱកាស…
ចូលឆ្នាំថ្មីឆ្នាំនេះ…ពិនិត្យជាទូទៅ ទាំងមន្ត្រីរាជការ…ទាំងប្រជារាស្ត្រ ពិតជាសប្បាយ…សប្បាយរីករាយចូលរួមស្វាគមន៍ទេវតាឆ្នាំថ្មីតាមប្រពៃណីជាតិខ្មែរយើងមែន
ចូលឆ្នាំថ្មីឆ្នាំនេះ…ពិនិត្យជាទូទៅ ទាំងមន្ត្រីរាជការ…ទាំងប្រជារាស្ត្រ ពិតជាសប្បាយ…សប្បាយរីករាយចូលរួមស្វាគមន៍ទេវតាឆ្នាំថ្មីតាមប្រពៃណីជាតិខ្មែរយើងមែន
ចូលឆ្នាំថ្មីឆ្នាំនេះ…ពិនិត្យជាទូទៅ ទាំងមន្ត្រីរាជការ…ទាំងប្រជារាស្ត្រ ពិតជាសប្បាយ…សប្បាយរីករាយចូលរួមស្វាគមន៍ទេវតាឆ្នាំថ្មីតាមប្រពៃណីជាតិខ្មែរយើងមែន ។
រាជធានីភ្នំពេញដែលធ្លាប់តែពេញទៅដោយចរាចរកកស្ទះ…បានក្លាយជាទីក្រុងស្ងប់ស្ងាត់…ដែលបញ្ជាក់ថា បានចេញដំណើរទៅកំសាន្ត…ឆ្ពោះទៅគ្រប់ទិសទីតាមបំណងប្រាថ្នារៀងៗខ្លួន ។ សូមចូលរួមអបអរសាទរ…
ពិតមែនសប្បាយរីករាយជាទូទៅមែន…ប៉ុន្តែក៏មានក្រុមគ្រួសារខ្លះបានទទួលនូវទុក្ខក្រៀមក្រំ…ទុក្ខមហាទុក្ខ…ដោយសារតែជួបនូវឧប្បទ្ទវហេតុអាក្រក់តាមដងផ្លូវ…សូមចូលរួមរំលែកនូវទុក្ខក្រៀមក្រំនេះ…។ ពាក្យចាស់តែងពោលថា អ្នកស្លាប់មកពីអាយុអស់…អ្នកនៅរស់មកពីអាយុមិនទាន់អស់…អាយុថ្លៃ ។
ចូលឆ្នាំថ្មីឆ្នាំនេះ…ពិនិត្យជាទូទៅ គេនាំគ្នាសម្រាកការងារដើម្បីកំសាន្តសប្បាយ…ប៉ុន្តែមានមុខរបរទុច្ចរិតខ្លះ…អត់បានសម្រាកកំសាន្តនឹងគេទេ…ឆ្លៀតឱកាសមន្ត្រីរាជការគ្រប់ជាន់ថ្នាក់សម្រាក…គាត់លេងម៉ាសេរីលើមុខរបររបស់ខ្លួន…លេងម៉ាគ្រប់ទឹក ។
នៅខេត្តកំពង់ស្ពឺ…ពេញ៣ថ្ងៃចូលឆ្នាំថ្មី…ឈ្មួញដឹកជញ្ជូនឈើរញ្ជួយដីទាំងយប់ទាំងថ្ងៃឆ្ពោះទៅព្រំដែនវៀតណាមតាមខេត្តតាកែវ…តាមខេត្តកំពត…។ គេឱ្យឈ្មោះថា ឈ្មួញឆក់ឱកាស ។ យក្សទាំងឡាយបានប្រាក់សម្រាកចូលឆ្នាំថ្មីអស់ ។
មិនមែនមានតែខេត្តកំពង់ស្ពឺទេ ដែលយក្សបានប្រាក់ដេកលក់…នៅខេត្តរតនគិរី…ខេត្តមណ្ឌលគិរី…ខេត្តស្ទឹងត្រែង…ក៏លេងម៉ាសេរីដែរ…។
ពេលបុណ្យចូលឆ្នាំថ្មី គេទាំងឡាយសប្បាយដើរកំសាន្ត…សប្បាយសម្រាកកាយ…។ ក៏មានគេទាំងឡាយលេងចង់ផ្តាច់ព្រ័ត្រដែរ ខាងដឹកឈើទៅស្រុកយួន…។
មតិនានាបានសម្តែងមតិថា…មុខរបរ«ឆក់ឱកាស»…គេឆក់ឱកាសសម្រាកដើម្បីសប្បាយ…យើងឆក់ឱកាសប្រមូលដុំ…សណ្តំយក្សដេកអស់ហើយ ចាំអីទៀត ?…ហេ ! ហេ !
អាឡេវ
ចែករំលែកព័តមាននេះ