ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ Violet ស្នង​តំណែង​ថ្មី​បន្ទាប់ពី​លោកយាយ Emma បាន​ស្លា.ប់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា មនុស្ស​ចាស់​ជាងគេ​លើ​លោក​នា​ពេល​នេះ បាន​ទៅ​លើ​លោកយាយ Violet Mosse Brown ដែល​មាន​អាយុ​១១៧​ឆ្នាំ បន្ទាប់​ពី​លោកយាយ

ហ្សា​ម៉ា​អ៊ី​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា មនុស្ស​ចាស់​ជាងគេ​លើ​លោក​នា​ពេល​នេះ បាន​ទៅ​លើ​លោកយាយ Violet Mosse Brown ដែល​មាន​អាយុ​១១៧​ឆ្នាំ បន្ទាប់​ពី​លោកយាយ Emma បាន​ស្លាប់​ទៅ​នា​ពេល​ថ្មី​ៗ​នេះ​។

លោកយាយ​មានកំណើត​នៅ​ថ្ងៃ​ទី ១០ ខែមីនា ឆ្នាំ​១៩០០​។ នៅ​ពេល​បុណ្យខួបកំណើត​គម្រប់​១១០​ឆ្នាំ របស់​លោកយាយ លោកយាយ​បាន​ប្រាប់​អ្នកកាសែត​ថា​៖ «​នៅ​ពេល​មនុស្ស​សួរ​ខ្ញុំ​ពី​អ្វី​ដែល​ខ្ញុំ​ទទួលទាន​រាល់ថ្ងៃ ខ្ញុំ​ប្រាប់​ពួក​គេ​ថា ខ្ញុំ​ទទួលទាន​គ្រប់មុខ ដោយ​លើកលែងតែ​សាច់​ជ្រូក និង​សាច់​មាន់​។ ខ្ញុំ​តែងតែ​សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​ពិតជា​អាយុ​១១០​មែន​ឬទេ0x017d7 ព្រោះ​ខ្ញុំ​មិន​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​អាយុ​១១០​ឆ្នាំ​នោះ​ទេ​»​។

ជាមួយ​គ្នា​នេះ​ដែរ លោក​ប្រធានាធិបតី​ប្រទេស​ហ្សា​ម៉ា​អ៊ី​ក Andrew Holness បាន​សរសេរ​បង្ហោះ Twitter ពី​ការ​ចូលរួម​អបអរសាទរ​របស់​លោកយាយ​ដែល​បាន​ក្លាយជា​មនុស្ស​ចាស់​ជាងគេ​លើ​លោក​៕