ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី! ខូចគុណភាពអស់ហើយ ​ប្រុងចូលស្រុកយើង

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សាច់​មាន់​ចម្រុះ​ខូចគុណភាព​ជិត​កន្លះ​តោន ត្រូវ​បាន​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្របួច​ជាប់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​រទេះដឹក​សាច់​មាន់​ខូចគុណភាព​នោះ​អូស​ចេញពី​ទឹកដី​ថៃ​ប្រុង​ដឹក​យក​ទៅ​លក់​តាម​ទីផ្សារ ។

ខេត្តបន្ទាយមានជ័យ ៖ សាច់​មាន់​ចម្រុះ​ខូចគុណភាព​ជិត​កន្លះ​តោន ត្រូវ​បាន​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្របួច​ជាប់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​រទេះដឹក​សាច់​មាន់​ខូចគុណភាព​នោះ​អូស​ចេញពី​ទឹកដី​ថៃ ​ប្រុង​ដឹក​យក​ទៅ​លក់​តាម​ទីផ្សារ ។

រទេះដឹក​សាច់​មាន់​បង្កប់​ក្រោម​ទំនិញ​ខាង​លើ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ឃាត់​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​បែ​ត ។ យ៉ាងណា​ក៏​ដោយ​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​សាច់​មាន់​ចម្រុះ​ខូចគុណភាព​នោះ​ទេ ព្រោះ​បាន​គេចខ្លួន​បាត់ ។

លោក ស៊ា​ន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប្រាប់​កោះសន្តិភាព​ថា សាច់​មាន់​ចម្រុះ​ទាំងនេះ​ជា​របស់​ខូចគុណភាព​និង​មាន​ចំនួន​ជិត​កន្លះ​តោន ។ ប្រធាន​សាខា​ខេត្ត​រូប​នេះ​បន្ត​ថា លោក​នឹង​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត យក​សាច់​មាន់​ទាំងនោះ​ទៅ​ដុត​កម្ទេច​ចោល​ក្រោយ​ធ្វេ​ី​កំណត់ហេតុ​រួច ៕