ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធម្ភាគចក្រ​​ធ្លាក់​ស្លា.ប់​១២​នាក់ ​ដោយ​សារគ្នា​ឯង​

7 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត SPA រាយការណ៍​ថា ឧទ្ធម្ភាគចក្រ​ធុន BLACK HAWK មួយ​គ្រឿង​របស់​កងទ័ព​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៨ មេ​សា នៅ​យេ​ម៉ែ​ន ​បណ្តាល​ឱ្យ​ស្លា.ប់​ទាហាន​១២​នាក់​ជិះ​ក្នុង​នោះ ។

ទីភ្នាក់ងារ​ព័ត៌មាន​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត SPA រាយការណ៍​ថា ឧទ្ធម្ភាគចក្រ​ធុន BLACK HAWK មួយ​គ្រឿង​របស់​កងទ័ព​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៨ មេ​សា នៅ​យេ​ម៉ែ​ន ​បណ្តាល​ឱ្យ​ស្លាប់​ទាហាន​១២​នាក់​ជិះ​ក្នុង​នោះ ។

គ្រោះថ្នាក់​នេះ​កើត​មាននៅ​ខេត្ត MARIB ភាគ​ខាងកើត​រដ្ឋធានី​សា​ណា ។ យោង​តាម​ក្រសួង​ការពារ​ប្រទេស​យេ​ម៉ែ​ន​ថា ឧទ្ធម្ភាគចក្រ​នេះ​ត្រូវ​បាញ់​ធ្លាក់​ដោយសារ​គ្នា​ឯង​បាញ់​ច្រឡំ​មក​ពី​ការ​ខុសឆ្គង​នៃ​ការ​ផ្តល់​ទិន្នន័យ​របស់​ផ្នែក​ការពារ​អាកាស ។

នេះ​ជា​តុល្យការ​ធ្ងន់ធ្ងរ​បំផុត​មួយ​សម្រាប់​កងទ័ព​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ចាប់តាំងពី​ខ្លួន​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ប្រឆាំង​ចលនា​ស៊ី​អីុ​ត​ហ៊ូ​ធី យេ​ម៉ែ​ន​ពី​ខែមីនា ឆ្នាំ​២០១៥ មក ដើម្បី​ប៉ុនប៉ង​ដណ្តើម​អំណាច​ឱ្យ​ប្រធានាធិបតី​យេ​ម៉ែ​ន លោក ABD RABBO MANSOUR HADI វិញ ។ នា​ឆ្នាំ​នេះ​ដែរ ទាហាន​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត អេ​មី​រ៉ាត់ អា​រ៉ាប់​រួម និង​បា​រ៉ែ​ន ៦០​នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​មី​ស៊ី​ល​មួយ​គ្រាប់​បាញ់​ចេញ​ដោយ​ពួក​ហ៊ូ​ធី ប្រឆាំង​មូលដ្ឋាន​យោធា​មួយ​នៅ​ខេត្ត MARIB ដែរ ៕