ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​នាំ​គ្នា​ផ្ញើ​សារ Mark Zuckerburg ទៅ​កាន់​មនុស្ស​២៥​នាក់​ទៅ?

6 ឆ្នាំ មុន

សារ​មួយ​អត់​ដឹង​ចេញពី​ប្រភព​ណា​មក​ពិតប្រាកដ បាន​បំពុល​ពេញ​ហ្វេ​ស​ប៊ុ​ក សម័យនេះ​ទៅ​ហើយ នៅ​មាន​អ្នក​ចាញ់បោក​គេ​តាម​បណ្តាញ​

សារ​មួយ​អត់​ដឹង​ចេញពី​ប្រភព​ណា​មក​ពិតប្រាកដ បាន​បំពុល​ពេញ​ហ្វេ​ស​ប៊ុ​ក សម័យនេះ​ទៅ​ហើយ នៅ​មាន​អ្នក​ចាញ់បោក​គេ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​នេះ​ទៀត​មែន​ទេ ? ប្រសិនបើ​អ្នក​បាន​ផ្ញើ​សារ​មួយ​នឹង​ទៅ​កាន់​មិត្តភក្តិ​អ្នក ច្បាស់​ណាស់​អ្នក​ប្រាកដជា​ចាញ់បោក​គេ​ហើយ ។

សួរ​ថា ចុះបើ​ផ្ញើ​សារ​មួយ​នឹង​តើ​វា​ខាតបង់​អ្វី ? ចំលើយ​នោះ​គឺថា វាមិន​ខាតបង់​អ្វី​នោះទេ​សម្រាប់​អ្នក ប៉ុន្តែ​វា​អាច​ចំណេញ​ដល់​ជនខិលខូច​មួយ​ចំនួន​តូច ​ដែល​អាច​បង្កប់​កូដ​សម្ងាត់​ក្នុង​សារ ដើ​ម្បី​ផលប្រយោជន៍​អ្វីមួយ ម្យ៉ាងទៀត ក៏​រំខាន​ដល់​មិត្តភក្តិ​យើងបន្ត​បន្ទាប់​គ្នា​រហូត​ដល់២៥​នាក់ ហើយ​២៥​នាក់​អាច​រំខាន​ដល់​មនុស្ស​៦២៥​នាក់​ទៀត​ ។​ល​។​(​ឧទាហរណ៍​: ចុះបើ​គិត​ជា​លុយ​ដែល​គេ​កាត់ថ្លៃ​ក្នុង​ការ​ប្រើ​អ៊ី​ន​ធើ​ណែ​តម្នាក់​៣​សេន គុណ​នឹង​៣៩០,៦២៥​នាក់ ស្មើ​១១៧,១៨.៧៥​ដុល្លារ ។​ល​។​និង​។​ល​។​)

សូម​ជម្រាប​ថា បើ​អ្នកលេង ឫ​មិន​លេង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រព័ន្ធ​ប្រតិបត្តិការ​វា​ដឹង​ច្បាស់​ណាស់ វា​អាច​អោយ​យើង​ដឹង​តាម Notifications គណនី​យើង​ផ្ទាល់ មិន​ចាំបាច់​ដល់​លោក Mark Zuckerburg ផ្ញើ​សារ​អោយ​យើង ហើយ​ប្រាប់​អោយ​យើង​ផ្ញើ​សា​រត​ៗ​គ្នា​រហូត​ដល់​២៥​នាក់​នោះ​ទេ យឺតណាស់។

មួយវិញទៀត បើ​ថា មានអ្នក​លេង​ច្រើន​វា​ដំណើរការ​យឺត​នោះ សូម​បញ្ជាក់​ថា ម​ជ្ឍ​មណ្ឌល​ដែល​ផ្ទុក​ទិន្នន័យ​មក​ពី​ទូ​ទាំង​ពិភពលោក​របស់​ហ្វេ​ស​ប៊ុ​ក គឺ​ស្ថិត​នៅ​កន្លែង​ដែល​ត្រជាក់​បំផុត​ក្នុង​ពិភពលោក មិន​អាច​ដូច​តាមតែ​ការ​នឹក​ស្មាន​នោះ​ឡើយ ។

ដោយ​ស្ថិត​នៅ​ជាយ​ម្ខាង​នៃ​តំបន់​ត្រជាក់​បំផុត Arctic Circle ក្រុង Lulea ប្រទេស Sweden ម​ជ្ឍ​មណ្ឌល​ផ្ទុក​ទិន្នន័យ​របស់​ហ្វេ​ស​ប៊ុ​ក ចុង​ក្រោយបង្អស់​(​មួយ​កន្លែង​) ត្រូវ​បាន​រត់​ដោយ​ថាមពលអគ្គីសនី ជាមួយនឹង​ការ​ទាញ​ថាមពល​ពី​កង្ហារ​ខ្យល់ ស្រប​ពេល​ដែល​សី​តុ​ណ្ណ​ភាព​តំបន់​នោះ​ត្រជាក់​ផង រាល់​បន្ទប់​ក្នុង​ម​ជ្ឍ​មណ្ឌល​ផ្ទុក​ទិន្នន័យ​ទាំងមូល មាន​សីតុណ្ហភាព​ល្មម បើ​ទោះបីជា Server ទាំងអស់​បា​នប​ញ្ជេ​ញក​ម្តៅ​ព្រម​ៗ​គ្នា​ក៏​ដោយ ។ លើស​ពី​នេះ​រាល់​សម្ភារៈ​ទាំងអស់ អាច​ដំណើរការ​ដោយ​ខ្លួនឯង​សារ​ជា​ថ្មី​បាន ពោល​គឺ​មិន​ចាំបាច់​មាន​មនុស្ស​ច្រើន​ដើម្បី​អង្គុយ​មើល​ឡើយ ៕

សូម​ផ្ញើ​អត្ថបទ​​កោះ​សន្តិភាព​មួយនេះ​ទៅ​មនុស្ស​២៥​នាក់ ដែល​អ្នក​បាន​ផ្ញើ​សារ​អោយមុន​នេះ​ផង កុំអោយ​ចាញ់បោក​គេ​ទៀត អរគុណ!!!