ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ក្រុង​ពាលី​ និងចែកអំណោយ​ដល់ពលរដ្ឋក្រីក្រ

7 ឆ្នាំ មុន

បន្ទាប់​ពី​ទទួល​ភាព​ជោគជ័យ​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ​ជា​ច្រើន​ឆ្នាំមកនោះ មជ្ឈមណ្ឌល​កែ​សម្ផស្ស «ឌែ​រ​ម៉ូ​គ្លីនិក» ដែល​ជា​គ្លីនិក​មួយ មាន​តារា​ៗ​ឧស្សាហ៍​ទៅ​ថែរក្សា​សម្ផស្ស​ ក៏​ដូច​ជា​កែ​សម្ផស្ស​ បាន​ប្រកាស​បើក​សាខា​ថ្មី​របស់​ខ្លួន​មួយទៀត នៅក្នុងខេត្តសៀមរាប ក្រោម​​ទុន​វិនិយោគ​ជាង​១​លាន​ដុល្លារ​ ។

កាលពី​ថ្ងៃ​ទី​១០ មេ​សា កន្លង​ទៅ​ លើទឹកដី​ខេត្តសៀមរាប​ ​ម្ចាស់​គ្លីនិក​​ធ្វើ​ពិធី​ក្រុង​ពាលី​ ជួសជុល​សាងសង់​លើ​ផ្ទះ​វីឡា​មួយ​កន្លែង និង​យក​អំណោយ​មួយ​ចំនួន​ទៅ​ចែក​ដល់​ពលរដ្ឋ​ក្រីក្រ​ជិត​១០០គ្រួសារផងដែរ ​។ តាម​ការ​លើក​ឡើង​ពី​អ្នកស្រីហូ​វ ដា​ណេ ជា​អគ្គ​នាយិកា​ មជ្ឈមណ្ឌល​កែ​សម្ផស្ស​ដែល​ស្ថិតនៅ​លើ​ទឹកដី​សៀមរាប​នេះ ក៏​ព្រោះតែ​​​គាត់សម្លឹង​ឃើញ​ថា ប្រជាជន​ក្នុង​ខេត្ត​មួយ​នេះ​មាន​សេដ្ឋកិច្ច​ធូរធា​​ខ្លាំង រស់នៅ​បែប​ស៊ី​វិ​ល័យ​ មិន​ចាញ់​អ្នក​នៅ​រាជធានី​ភ្នំពេញ​នោះ​ឡើយ ហើយ​ម្យ៉ាងទៀត​ ដោយ​មាន​សំណូមពរ​ច្រើន​ពី​អតិថិជន​​តែ​ម្ដង។

បន្ទាប់​ពី​ធ្វើការ​ជួសជុល និងនាំ​មក​ឧបករណ៍​មក​បំពាក់រួច​ នឹងបើក​សម្ពោធ​ក្នុង​អំឡុង​៣​ខែ​​បន្ទាប់​ ។ ទី​តាំង​ និង​ការ​បំពាក់​ឧប​ករណ៍ ​ក៏​ដូច​ជាគ្រូពេទ្យ​ជំនាញ អ្នកស្រី ហូ​វ ដា​ណេ បញ្ជាក់​ប្រាប់​ថា មិន​ចាញ់ឌែ​រ​ម៉ូ​គ្លីនិក​នៅ​ភ្នំពេញ​ឡើយ​​។