ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​ឧស្ម័ន​ថ្ម​សែ​ល​ចិន​កើនឡើង​50% ក្នុង​ខែមីនា​កន្លង​មក

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ការ​ផលិត​ឧស្ម័ន​ថ្ម​សែ​ល​របស់​ចិន​បាន​កើនឡើង​នៅ​ក្នុង​ខែមីនា ខណៈ​ផលិតកម្ម​ឧស្ម័ន​ធម្មជាតិ​ក៏​បាន​កើនឡើង​ផង​ដែរ ដោយ​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​នៃ​រចនាសម្ព័ន្ធ​ថាមពល ខណៈ​ប្រទេស​នេះ​បាន​និង​

ប្រទេស​ចិន ៖ ការ​ផលិត​ឧស្ម័ន​ថ្ម​សែ​ល​របស់​ចិន​បាន​កើនឡើង​នៅ​ក្នុង​ខែមីនា ខណៈ​ផលិតកម្ម​ឧស្ម័ន​ធម្មជាតិ​ក៏​បាន​កើនឡើង​ផង​ដែរ ដោយ​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​នៃ​រចនាសម្ព័ន្ធ​ថាមពល ខណៈ​ប្រទេស​នេះ​បាន​និង​កំពុង​ផ្លាស់​ប្តូរ​ពី​ការ​ពឹងផ្អែក​លើ​ប្រភព​ថាមពល​ប្រពៃណី ។

ទិន្នផល​ឧស្ម័ន​ថ្ម​សែ​ល​បាន​កើនឡើង​៥០,៤%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្មើនឹង​១,១៥​ប៊ី​លាន​ម៉ែត្រគូប​ក្នុង​ខែមីនា ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ការិយាល័យ​ស្ថិតិ​ជាតិ ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ។
នៅ​ក្នុង​ត្រីមាស​ទី​១​នេះ ទិន្នផល​ឧស្ម័ន​ថ្ម​សែ​ល​ស្មើ​២,៦៧​ប៊ី​លាន​ម៉ែត្រគូប កើនឡើង​១៧,៤% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

កំណើន​យ៉ាង​ឆាប់រហ័ស​នេះ ដោយសារ​ផលិតកម្ម​កើនឡើង​នៅ​តំបន់​សាកល្បង​ឧស្ម័ន​ថ្ម​សែ​ល​ថ្នាក់​ជាតិ Changning-Weiyuan ក្នុង​ខេត្ត Sichuan ភាគ​និរតី​នៃ​ប្រទេស​ចិន ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​យក្ស សាជីវកម្ម​ប្រេង​ជាតិ ។

ប្រទេស​ចិន​បាន​ខិតខំ​ប្រឹងប្រែង​កែ​លម្អ​រចនាសម្ព័ន្ធ​ថាមពល​របស់​ខ្លួន ដោយ​ផ្លាស់​ប្តូរ​ឲ្យ​ឆ្ងាយ​ពី​ការ​ប្រើប្រាស់​ប្រភព​ថាមពល​បែប​ប្រពៃណី ដូច​ជា ធ្យូងថ្ម ។ ចិន​កំពុង​តែ​រុករក​ឧស្ម័ន​ថ្ម​សែ​ល​ទាំង​ក្នុង​បរិមាណ និង​បច្ចេកទេស​ខួង ដែល​ធ្វើ​ឱ្យ​ចិន​ក្លាយជា​អ្នក​ផ្គត់ផ្គង់​ឧស្ម័ន​ថ្ម​សែ​ល​លំដាប់​កំពូល​លើ​ពិភពលោក ។

គិត​ត្រឹម​ឆ្នាំ​២០២០ ឧស្ម័ន​ថ្ម​សែ​ល​បម្រុង​ទុក​នឹង​កើនឡើង​លើស​១,៥​ទ្រី​លាន​ម៉ែត្រគូប ។ នេះ​បើ​យោង​តាម​ផែនការ​ចេញផ្សាយ​ដោយ​អាជ្ញាធរ​នៅ​ដើមឆ្នាំ​នេះ ៕