ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​ថ្ងៃ​ចូល​ឆ្នាំ ទូ​ទាំង​ប្រទេស​រយៈពេល​5​ថ្ងៃ ស្លា.ប់​និង​របួស​ដោយ​ចរាចរណ៍​ជិត​300​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មាន​ជន​រង​គ្រោះ​ចំនួន​៥៤​នាក់​ស្លា.ប់ និង​២២៦​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ស្រាល

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មាន​ជន​រង​គ្រោះ​ចំនួន​៥៤​នាក់​ស្លាប់ និង​២២៦​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​៥​ថ្ងៃ ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ គិត​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៧ ខែមេសា ។ នេះ​បើ​យោង​តាម​របាយការណ៍​ផ្លូវការ​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​ក្រសួងមហាផ្ទៃ​បាន​ផ្សព្វផ្សាយ ។

តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៥​ថ្ងៃនេះ បានកើតឡើង​ចំនួន​១២១​លើក ខូចខាត​ម៉ូតូ​១៤៤​គ្រឿង រថយន្ត​តូច​៤៤​គ្រឿង រថយន្ត​ធំ​៨​គ្រឿង និង​យាន​ផ្សេង​ៗ៥​គ្រឿង ។ ឯ​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មាន​បើកបរ​ក្នុង​ល្បឿន​លឿន បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បើកបរ​ជែង​មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ​អាទិភាព បត់​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ កត្តា​យានយន្ត និង​ងងុយដេក ។

ខេត្ត​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាងគេ គឺ​ខេត្តបាត់ដំបង​១២​លើក ស្លាប់​១២​នាក់ និង​របួស​១៧​នាក់ ។ ខេត្តកំពង់ធំ​៩​លើក ស្លាប់​៧​នាក់ និង​របួស​២៦​នាក់ ។ រាជធានី​ភ្នំពេញ៧​លើក ស្លាប់​៥​នាក់ និង​របួស​១០​នាក់ ។

ខេត្តស្វាយរៀង​១០​លើក ស្លាប់​៤​នាក់​និង​របួស​២៣​នាក់ ។ ខេត្តក្រចេះ​៩​លើក ស្លាប់៣​នាក់ និង​របួស​១៣​នាក់ ។ ខេត្តព្រះវិហារ​៧​លើក ស្លាប់​៣​នាក់ និង​របួស​១០​នាក់ ។ ខេត្តព្រៃវែង​៣​លើក ស្លាប់​៣​នាក់ និង​របួស​៣​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​៣​លើក ស្លាប់​៣​នាក់ ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​១៧ មេ​សា ដែល​ជា​ថ្ងៃ​បងប្អូន​ប្រជាពលរដ្ឋ​សម្រុក​ត្រឡប់​ពី​ស្រុក​កំណើត​មក​បំពេញការងារ​ដូច​ធម្មតា​វិញ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២៦​ករណី ស្លាប់​១២​នាក់ និង​របួសធ្ងន់​ស្រាល​៤៧​នាក់ ៕