ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ដ៏​អស្ចារ្យ​ដើម្បី​បង្រៀន​កុមារ​ឱ្យ​ក្លាហាន និង​ពុះពារ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាព​ក្លាហាន និង​ការ​ពុះពារ គឺ​ផ្អែក​លើ​ចំណង់​ចំណូលចិត្ត ការ​លើកទឹកចិត្ត និង​ការ​ប្តេជ្ញា​ចិត្ត​របស់​កុមារ​ម្នាក់​ៗ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ជាក់លាក់​មួយ ។ ការ​រួម​បញ្ចូល​គ្នា​នៃ​ភាព​ក្លាហាន…

រាជធានី​ភ្នំពេញ ៖ ភាព​ក្លាហាន និង​ការ​ពុះពារ គឺ​ផ្អែក​លើ​ចំណង់​ចំណូលចិត្ត ការ​លើកទឹកចិត្ត និង​ការ​ប្តេជ្ញា​ចិត្ត​របស់​កុមារ​ម្នាក់​ៗ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ជាក់លាក់​មួយ ។ ការ​រួម​បញ្ចូល​គ្នា​នៃ​ភាព​ក្លាហាន ការ​ពុះពារ ការ​គ្រប់គ្រង​លើ​ខ្លួនឯង និង​មហិច្ឆតា គឺជា​ការ​ទស្សន៍​ទាយ​ដ៏​គួរ​ឱ្យ​ទុកចិត្ត​បំផុត​នៃ​លទ្ធផល​វិជ្ជមាន​ជា​ជាង​ភាព​វៃឆ្លាត​របស់​កុមារ ។ កុមារ​ដែល​បាន​ឈ្នះ​ការ​សរសេរ​អក្សរ គឺ​មិន​ចាំបាច់​ឆ្លាត​ជាង​មិត្តភក្តិ​របស់​ពួក​គេ​នោះ​ទេ ដោយ​ពួក​គេ​គ្រាន់តែ​ខំប្រឹង​សិក្សា​ពាក្យ ។

មិន​ដូច IQ ដែល​មាន​លក្ខណៈ​ថេរ​ទេ ភាព​ក្លាហាន និង​ការ​ពុះពារ គឺជា​ជំនាញ​ដែល​គ្រប់​គ្នា​អាច​អភិវឌ្ឍ​បាន ។ តាម​ធម្មជាតិ កុមារ​ខ្លះ​អាច​មាន​ភាព​ក្លាហាន និង​ការ​ពុះពារ​ជាង​អ្នក​ដទៃ ប៉ុន្តែ​មានរឿង​ច្រើន​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ជួយ​កូន​របស់​អ្នក​អភិវឌ្ឍភាព​ក្លាហាន និង​ការ​តស៊ូ​ដើម្បី​ជួយ​ពួក​គេ​ឱ្យ​ទទួល​បាន​ជោគជ័យ ។

ជួយ​កូន​របស់​អ្នក​ស្វែងរក​ចំណង់​ចំណូលចិត្ត ៖ កុមារ​តូច​ៗ​ភាគច្រើន​មិន​មាន «​ចំណង់​ចំណូលចិត្ត​» កំឡុង​ឆ្នាំ​ដំបូង ។ ហើយ​នៅ​ពេល​ធំ​ឡើង ការ​អនុញ្ញាត​ឱ្យ​ពួក​គេ​បន្ត​ការ​ចាប់អារម្មណ៍​ដែល​ពួក​គេ​បាន​ជ្រើសរើស​ដោយ​ខ្លួនឯង​នឹង​ជួយ​ជំរុញ​ពួក​គេ​ឱ្យ​ចូលរួម​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​តស៊ូ​ដែល​ត្រូវការ​សម្រាប់​ភាព​ជោគជ័យ ។ ប្រសិនបើ​មាតាបិតា​ជ្រើសរើស​សកម្មភាព នោះ​ទំនងជា​កុមារ​នឹង​មាន​អារម្មណ៍​ថា មាន​ទំនាក់ទំនង​គ្នា ហើយ​ពួក​គេ​ប្រហែលជា​មិន​ចង់​ធ្វើការ​ខ្លាំង​ដើម្បី​ទទួល​បាន​ជោគជ័យ​នោះ​ទេ ។

យក​កូន​របស់​អ្នក​ចេញពី​តំបន់​សុខ​ស្រួល​របស់​ពួក​គេ ៖ ឪពុក​ម្តាយ​គួរតែ​លើកទឹកចិត្ត​កូន ឱ្យ​ព្យាយាម និង​បន្តសកម្មភាព​ដែល​អាច​ប្រឈម​មុខ ។ ការ​លើកទឹកចិត្ត​កុមារ​ឱ្យ​សាកល្បង​អ្វី​ដែល​ថ្មី​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​ដើម្បី​បញ្ជាក់​ថា ពួក​គេ​អាច​ធ្វើ​អ្វី​គ្រប់យ៉ាង ។ មនុស្ស​ជា​ច្រើន​ប្រហែលជា​មាន​ជំនឿ​ថា បើ​គេ​ពូកែ ឬ​មិន​ពូកែ នោះ​គឺ​មក​ពី​កើតមក​បែប​ហ្នឹង ។ បញ្ហា​នៃ​ជំនឿ​នេះ​គឺ​វា​នាំ​ឱ្យ​ក្មេង​ជា​ច្រើន​បោះបង់​អ្វី​ៗ​ដោយ​ងាយ ប្រសិនបើ​ពួក​គេ​មិន​ជោគជ័យ​ភ្លាម​ៗ ។ ផ្តល់​ឱ្យ​កូន​របស់​អ្នក​នូវ​ឱកាស ដើម្បី​ធ្វើ​យ៉ាង​ហោច​ណាស់​រឿង​លំបាក​មួយ ហើយ​សកម្មភាព​ដែល​តម្រូវ​ឱ្យ​មាន​វិន័យ​ក្នុង​ការ​អនុវត្ត ។

អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​មានការ​ខកចិត្ត ៖ ឪពុក​ម្តាយ​មិន​ចង់​ឃើញ​កូន​មិន​សប្បាយចិត្ត ប៉ុន្តែ​ការ​ប្រថុយប្រថាន និង​ការ​តស៊ូ គឺជា​មធ្យោបាយ​ដ៏​សំខាន់​សម្រាប់​កូន​ក្នុង​ការ​រៀនសូត្រ ។ នៅ​ពេល​ដែល​កូន​របស់​អ្នក​កំពុង​ដោះស្រាយ​ជាមួយនឹង​ជំនាញ សកម្មភាព ឬ​កីឡា​ដែល​ពិបាកធ្វើ​ជា​ម្ចាស់ ចូរ​ទប់ទល់​នឹង​ការ​ជម្រុញ​ឱ្យ​លោត​ចូល និង​ជួយ​សង្គ្រោះ​ពួក​គេ ហើយ​កុំ​អនុញ្ញាត​ឱ្យ​ពួក​គេ​ឈប់​នៅ​សញ្ញា​ដំបូង​នៃ​ភាព​មិន​ស្រួល ។ យកចិត្តទុកដាក់​លើ​កម្រិត​នៃ​ការ​ថប់​បារម្ភ​ផ្ទាល់ខ្លួន​របស់​អ្នក ។ កុំ​ភ័យ​ខ្លាច​ចំពោះ​អារម្មណ៍​សោកសៅ ឬ​ការ​ខកចិត្ត​របស់​កូន​អ្នក ។ នេះ​ជា​របៀប​ដែល​ពួក​គេ​អភិវឌ្ឍភាព​ធន់ និង​ការ​តស៊ូ ។

គំរូ​នៃ​ផ្នត់គំនិត​រីក​ចម្រើន ៖ កុមារ​ដែល​មាន​ផ្នត់គំនិត​រីក​ចម្រើន មាន​ភាព​ធន់ និង​មាន​ទំនោរ​ទៅ​រក​ការ​តស៊ូ ពីព្រោះ​ពួក​គេ​ជឿ​ថា ការ​ខិតខំ គឺជា​ផ្នែក​នៃ​ដំណើរការ ហើយ​ពួក​គេ​មិន​ជឿ​ថា ការ​បរាជ័យ គឺជា​លក្ខខណ្ឌ​អចិន្ត្រៃយ៍ ។ នៅ​ក្នុង​ផ្នត់គំនិត​រីក​ចម្រើន សិស្ស​យល់​ថា ទេព​កោសល្យ និង​សមត្ថភាព​របស់​ពួក​គេ​អាច​ត្រូវ​បាន​អភិវឌ្ឍ​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង ការ​បង្រៀន​ល្អ និង​ការ​តស៊ូ ។ ផ្នត់គំនិត​រីក​ចម្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឪពុក​ម្តាយ​តាម​រយៈ​ភាសា និង​អាកប្បកិរិយា​ដែល​ក្មេង​យក​គំរូ​តាម ។ ដើម្បី​លើកទឹកចិត្ត​ដល់​ផ្នត់គំនិត​រីក​ចម្រើន ចូរ​ចង​ចាំ​ពី​ការ​គិត​របស់​អ្នក និង​សារ​ដែល​អ្នក​ផ្ញើ​ទៅ​កាន់​កូន​របស់​អ្នក​តាម​រយៈពាក្យ​សម្ដី និង​សកម្មភាព​របស់​អ្នក ។

កា​រស​សើរ​កុមារ​ឱ្យ​មាន​ភាព​ឆ្លាត​វៃ​បង្ហាញ​ថា ទេព​កោសល្យ​ពី​កំណើត គឺជា​ហេតុផល​សម្រាប់​ភាព​ជោគជ័យ ខណៈ​ពេល​ដែល​ការ​ផ្តោត​លើ​ដំណើរការ​ជួយ​ពួក​គេ​ឱ្យ​មើលឃើញ​ពី​របៀប​ដែល​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​នាំ​ទៅ​រក​ភាព​ជោគជ័យ ។ នៅ​ពេល​ឪពុក​ម្តាយ​និយាយ​ជា​វិជ្ជមាន​អំពី​ការ​ធ្វើ​ខុស កូន​ចាប់ផ្តើម​គិត​ពី​កំហុស​ដែល​ជា​ផ្នែក​ធម្មជាតិ​នៃ​ដំណើរការ​សិក្សា ។

បង្រៀន​កូន​ថា បរាជ័យ គឺ​មិន​អី​ទេ ៖ និយាយ​ជាមួយ​កូន​របស់​អ្នក​ឱ្យ​បាន​ទៀងទាត់​អំពី​ភាព
បរាជ័យ​របស់​អ្នក​ផ្ទាល់ និង​របៀប​ដែល​អ្នកតស៊ូ ឬ​វិធី​ដែល​អ្នក​អាច​មាន​ភាព​ធន់ ។ កុមារ​រៀន​ពី​មនុស្ស​ពេញវ័យ​នៅ​ជុំវិញ​ពួក​គេ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់ឱ្យ​កូន​របស់​អ្នក​ដោះស្រាយ​ការ​លំបាក​ដោយ​ស្ងប់ស្ងាត់ អ្នក​គួរ​ធ្វើ​ជា​គំរូ​ដ៏​ល្អ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​វគ្គ​សិក្សា​ថ្មី កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ១ ខែវិច្ឆិកា ឆ្មាំ ២០២២ ។ ចំ​ណែ​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ជា​រៀងរាល់ថ្ងៃ ។ ការ​ចុះ​ឈ្មោះ​បុត្រ​ធីតា​នៅ​សាលារៀន​យើងខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ពិន្ទុ​សន្សំ​កាន់តែ​ច្រើន ដើម្បី​ប្តូរ​យក​សម្ភារ ឬ​ទូទាត់​ជាមួយ​និង​សេ​វាស​ផ្សេង​ៗ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕