ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កាបូប​ស្ត្រី​ជនជាតិ​បរទេស​បាន​សម្រេច​រត់គេច​សមត្ថកិច្ច​ប្រដេញ​ចាប់​ដូច​ក្នុង​រឿង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ប្រទះ​ឃើញ​ជនជាតិ​បរទេស​ស្រី​២​នាក់​កំពុង​តែ​ដើរ​តាម​ផ្លូវត្រូវ​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​បាន​សម្រេច​ហើយ​ជិះ​រត់គេច​ខ្លួន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ប្រទះ​ឃើញ​ជនជាតិ​បរទេស​ស្រី​២​នាក់​កំពុង​តែ​ដើរ​តាម​ផ្លូវត្រូវ​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​បាន​សម្រេច​ហើយ​ជិះ​រត់គេច​ខ្លួន សមត្ថកិច្ច​ក៏​បាន​ជិះ​ដេញ​តាម​ពីក្រោយ​ទៅ​ដល់​ចំណុច​ជិត​សួនច្បារ​ក្តាន់​ពីរ​ជិះ​ទៅ​បុក​ខឿន​បណ្តាល​ឲ្យ​ដួល​រង​របួសស្រាល​រត់​ចោល​ម៉ូតូ​បាត់​ស្រមោល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​កែង​ផ្លូវ​R6 ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បានឃើញ​ស្ត្រី​២​នាក់​ជា​ជនជាតិ​បរទេស​កំពុង​តែ​ដើរ​តាម​ផ្លូវ​៥១​មាន​ស្ពាយ​កាបូប​ប​នៅ​ជាប់​ខ្លួន ខណៈ​ពេល​ដើរមក​ដល់​ជិត​ដល់​ស្នងការ​ចាស់​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ​ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​៥១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បាន​ជិះ​ទៅ​ជិត​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​បរទេស​បាន​សម្រេច​បំរុង​នឹង​ជិះ​រត់គេច​ខ្លួន​សំណាងអាក្រក់​អី​កម្លាំង​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​ជិះ​រត់​តាម​ពីក្រោយ​តាំងពី​ចំណុច​កើតហេតុ​រហូត​ដល់​មុខ​សួនច្បារ​ក្តាន់​ពីរ​កែង​ផ្លូវ​R6 ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ពេក​ជិះ​បុក​ខឿន​បណ្តាល​ឱ្យ​ដួល​រង​របួសស្រាល​ម៉ូតូ​វៀច​កង់​មុខ និង​បាក់​ក្បាំង ចំណែកឯ​ជនសង្ស័យ​វិញ​បាន​រត់គេច​ខ្លួន​យក​ទាំង​កាបូប​ទៅ​ជាមួយ​ទៀត​ផង ។ ក្រោយ​ពេល​កើតហេតុ​ម៉ូតូ​ជនសង្ស័យ​ត្រូវ​កម្លាំង​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​រាជធានី​ភ្នំពេញ ៕