ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​ម៉្លេះ! យក​ទារក​ដាក់ក្នុង​ពោះ​សត្វ​

6 ឆ្នាំ មុន

«Daily Mail» របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រុក​បាន​យក​ទារក​ទើប​កើត​ដាក់​ក្នុង​ពោះ​របស់​សត្វ​សេះ ឬ​គោ ដោយ​យក​ស្បែក​បិទ​បាំង​ដោយ​មាន​ជំនឿ​ថា

«Daily Mail» របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រុក​បាន​យក​ទារក​ទើប​កើត​ដាក់​ក្នុង​ពោះ​របស់​សត្វ​សេះ ឬ​គោ ដោយ​យក​ស្បែក​បិទ​បាំង​ដោយ​មាន​ជំនឿ​ថា អាច​ជួយ​ការពារ​កុមារ​ក្នុង​ពេល​អនាគត និង​នៅ​ពេល​ធំ​ឡើង​មាន​កម្លាំង​មាំមួន ។

អ្នកស្រុក​ដែល​ចូលរួម​ក្នុង​ពិធី​នោះ​បាន​ថត​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​បុរស​ម្នាក់​បី​ទារក​នៅ​ក្នុង​ដៃ ហើយ​នៅ​ខាង​មុខ​គេ​មាន​ខ្មោចសត្វ​ដែល​យក​គ្រឿ​ក្នុង​ចេញ​អស់ ប៉ុន្ដែ​នៅ​មាន​ឈាម​ដក់​ក្នុង​ពោះ ។ បុរស​ដែល​ប្រារព្ធ​ពិធី​នោះ​និយាយ​ថា «​សូម​ជួ​​យ​ការពារ​គេ ចូរ​ធ្វើ​ឱ្យ​គេ​ធំធាត់​ក្លាយជា​មនុស្ស​ក្លាហាន មិន​ខ្លាច​គ្រោះថ្នាក់ ។

ដោយឡែក​អ្នក​ទស្សនា​និយាយ​ថា កុមារ​រូប​នោះ​ធ្វើ​បាន​ល្អ គេ​ដេក​យ៉ាង​ស្ងប់ស្ងៀម​នៅ​ក្នុង​ពោះ​សត្វ ។ ចំណែក​ស្រី្ដ​ម្នាក់​ទៀត​និយាយ​ថា អ្វី​ៗ​គ្រាប់​យ៉ាង​បាន​ដំណើរការ​ល្អ ។

ហេតុការណ៍​ដ៏​ចម្លែក​នោះ​កើតឡើង​នៅ​សហរដ្ឋ​អាម​រិ​ក ប៉ុន្ដែ​មិន​បាន​បញ្ជាក់​ពី​ទីតាំង​រៀបចំ​ទេ ៕