ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលះ​ខឿន​ចិញ្ចើម​ផ្លូវ​រង​របួសធ្ងន់​ពីរ​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ស្រវឹង​ជោកជាំ​វង្វេងស្មារតី​គ្រប់គ្រង​ខ្លួន​លែង​បាន​រេ​ចង្កូត​ទៅ​បុក​ខឿន​ចិញ្ចើមថ្នល់​មុខ​ផ្សារ​ហេង​លី​រង​របួសធ្ងន់​ទាំង​ពីរ​នាក់

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ស្រវឹង​ជោកជាំ​វង្វេងស្មារតី​គ្រប់គ្រង​ខ្លួន​លែង​បាន​រេ​ចង្កូត​ទៅ​បុក​ខឿន​ចិញ្ចើមថ្នល់​មុខ​ផ្សារ​ហេង​លី​រង​របួសធ្ងន់​ទាំង​ពីរ​នាក់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៧ ត្រង់​ចំណុច​មុខ​ផ្សារ​ហេង​លី ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​បី ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កូ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BG-9465 បើក​តាម​ផ្លូវ​២៧១​ក្នុង​ទិស​ដៅ​ពី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ទៅ​ខាង​ផ្លូវ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ក្នុង​ស្ថានភាព​ស្រវឹង​ទាំង​ពីរ​នាក់​លុះ​អ្នក​ទាំង​ពីរ​បើកបរ​មក​ដល់​មុខ​ផ្សារ​ហេង​លី ស្រាប់តែ​អ្នកបើកបរ​ម៉ូតូ​បាន​រេ​ចង្កូត​ទៅ​ខាងស្ដាំ ហើយ​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​មុខ​ផ្សារ​បណ្ដាល​ឱ្យ​អ្នក​ទាំង​ពីរ​រង​របួសធ្ងន់​សន្លប់​ទាំង​ពីរ​នាក់ ។

ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ជួយ​ទាក់ទង​ទៅ​កាន់​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​ដើម្បី​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​ម្នាក់ និង​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​តម្នាក់ ។ ចំណែក​ម៉ូតូ​សាច់ញាតិ​មក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕