ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ម៉ូតូឌុប​ត្រូវ​ចោរ​2​នាក់​ភ្ជង់​កាំភ្លើង​ប្លន់​យក​ម៉ូតូ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​នៅ​មុខ​ណា​ហ្គា​វើ​ល​ត្រូវ​ជនសង្ស័យ​២​នាក់​ហៅ​ឱ្យ​ឌុ​ប​ទៅ​ម្តុំ​បឹង​កេងកង​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​នៅ​មុខ​ណា​ហ្គា​វើ​ល​ត្រូវ​ជនសង្ស័យ​២​នាក់​ហៅ​ឱ្យ​ឌុ​ប​ទៅ​ម្តុំ​បឹង​កេងកង​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៣៩២ នៅ​ចំណុច​ក្រោយ​សាលា​វ័​ទ្យា​ល័យ​បឹង​កេងកង ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។ ជន​រង​គ្រោះ​មានឈ្មោះ ខាន់ សុ​ភ័​ណ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​អ្នក​រត់​ម៉ូតូឌុប​នៅ​មុខ​ណា​ហ្គា​វើ​ល ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ជា​អ្នក​រត់​ម៉ូតូឌុ​ប​នៅ​មុខ​ណា​ហ្គា​វើ​ល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AU-9316 ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ដើរ​ចេញ​មក​ពី​ម្តុំ​សួនច្បារ​ណា​ហ្គា​វើ​លឱ្យ​ឌុ​ប​ទៅ​ម្តុំ​ចំណុច​កើតហេតុ​ខាងលើ​ក្នុង​តំលៃ​១​ម៉ឺន​រៀល លុះ​ពេល​ទៅ​ដល់​ស្រាប់តែ​ជនសង្ស័យ​២​នាក់​ម្នាក់​អង្គុយ​កណ្តាល​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​យក​ម៉ូតូ​ហើយ​គំរាម​ថា បើ​ហ៊ាន​ស្រែក​នឹង​បាញ់​សម្លាប់​ចោល ទើប​ជន​រង​គ្រោះ​ប្រគល់​ម៉ូតូ​ឱ្យ​ជនសង្ស័យ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទេ​ដោយ​បាន​ទៅ​ហៅ ប្រពន្ធ​មក​ដាក់​ពាក្យបណ្តឹង​ត្រូវ​ចោរប្លន់​យក​ម៉ូតូ លុះ​ពេល​សមត្ថកិច្ច​សួរ​ដេញដោល​ចុះឡើង​ទើប​ដឹង​ថា ចោរប្លន់​ម៉ូតូ​របស់​ប្តី​ទេ ។

ដោយឡែក​ជុំវិញ​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​សង្ស័យ​ថា ជន​រង​គ្រោះ​លេងល្បែង​នៅ​ហ្គា ណា​វើ​ល​ចាញ់​អស់​ម៉ូតូ​មួយ​គ្រឿង​ខ្លាច​ប្រពន្ធ​រករឿង​ទើប​ប្រឌិត​ថា ចោរប្លន់​ម៉ូតូ​ទៅ​វិញ ។ ម្យ៉ាងទៀត​នៅ​កន្លែង​កើតហេតុ​មិន​មាន​សាក្សី និង​មិន​បាន​ដាក់​ពាក្យបណ្តឹង​ភ្លាម​ៗ​ទេ​សុខចិត្ត​ទៅ​ហៅ​ប្រពន្ធ​ឲ្យ​មក​ដាក់​ពាក្យបណ្តឹង​ជំនួស ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​កេងកង​១​ដើម្បី​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕