រាជធានីភ្នំពេញ ៖ ជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់ ត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីវេលាម៉ោង៧និង៤៥នាទីយប់នៅថ្ងៃទី១៥ មីនា ២០១១ នៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ និងឈានទៅឆែកឆេរលំនៅឋានដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១០កញ្ចប់ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួន ១-ឈ្មោះលី ម៉េង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះជួលកន្លែងកើតហេតុ ២-ឈ្មោះលីម ណងអាង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅខេត្តព្រៃវែង ៣-ឈ្មោះឈីវ រ៉ាវុធ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ។ ដោយមានការស្រាវជ្រាវពីប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ហើយទៅឆែកឆេរលំនៅឋានចាប់ខ្លួនបានបក្សពួកម្នាក់ទៀត ៕
ចែករំលែកព័តមាននេះ