ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត​នៅ​តែ​បន្ត​ដឹក​ទាំង​ថ្ងៃ សង្ស័យ​ជំនាញ​បរិស្ថាន​ជា​អ្នក​បើកដៃ​

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បើ​ទោះជា​មានការ​បង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​ទៅ​លើ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ដទៃ​ជា​បន្តបន្ទាប់​ក្តី ប៉ុន្តែ​ឈ្មួញ​ឈើ​ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​នេះ​បន្ត​ដឹកឈើ​យ៉ាង​គ​គ្លើ​ន

ខេត្តកំពង់ស្ពឺ ៖ បើ​ទោះជា​មានការ​បង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​ទៅ​លើ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ដទៃ​ជា​បន្តបន្ទាប់​ក្តី ប៉ុន្តែ​ឈ្មួញ​ឈើ​ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​នេះ​បន្ត​ដឹកឈើ​យ៉ាង​គ​គ្លើ​ន ហើយ​មានសំណាង​គេច​ពី​សមត្ថកិច្ច​គ្រប់ពេលវេលា ការ​ដឹក​ជញ្ជូន​ឈើ​នេះ​ទំនងជា​មានការ​បើកដៃ​ពី​មន្ត្រី​ជំនាញ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នគរបាល​ស្រុក​មួយ​រូប​។ តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ម្នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ឈ្មួញ​ឈើ​ដែល​កំពុង​ធ្វើ​សកម្មភាព​ស្ទូច​ដាក់​រថយន្ត​នេះ​មានឈ្មោះ ណុ​ប ឌី និង​ឈ្មោះ ធី រស់នៅ​ក្នុងភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

មន្ត្រី​ដដែល​បាន​បន្ត​ថា​បុណ្យ​សក្តិ​តូចតាច​ដូច​រូប​គាត់​មិន​ហ៊ាន​ទៅ​ក្បែរ​នោះ​ទេ បើ​ទោះជា​ដឹង​ថា​ក្រុម​ឈ្មួញ​កំពុង​តែ​ធ្វើ​សកម្មភាព​ស្ទូច​ឈើ​ក៏​ដោយ ហើយ​ឈើ​នេះ​ត្រូវ​បានដឹង​ថា​គេ​ដឹក​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ យក​មក​ដាក់​ពង្រាយ​តាម​ផ្ទះ​របស់​ប្រជា​ល​រដ្ឋ​នៅ​ទល់មុខ​ផ្ទះ​របស់​ឈ្មោះ ណុ​ប ឌី មេ​ឈ្មួញ​ល្បីឈ្មោះ​មួយ​រូប​ដែល​មិន​ចាញ់ ជឿ​ង ថេ​ង និង ឆេ​ង ឡុ​ង ឡើយ នៅ​ក្នុងភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

លុះ​មានឱកាស​ពួក​ឈ្មួញ​ដឹក​ទៅ​លក់​នៅ​ច្រកព្រំដែន​ប្រទេស​វៀតណាម តាម​ច្រក​បាក់ដៃ​ខេត្តតាកែវ ដែល​មាន​បងធម៌​ជា​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ម្នាក់​អ្នក​កាង និង​រត់ការ​សម្រួល​ផ្លូវ​ឲ្យ​ចេញ​ដោយ​រលូន​។ រាល់ថ្ងៃ​ក្រុម​ឈ្មួញ​នៅ​តែ​បន្តសកម្មភាព​ដឹក​ជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង បើ​និយាយ​ពី​កាល​ថ្ងៃ​ចូល​ឆ្នាំ​ទាំង​៣​ថ្ងៃ​វិញ មេ​ឈ្មួញ​ឈ្មោះ ណុ​ប ឌី នេះ​ដឹកឈើ​តាម​រថយន្ត​ដូច​ជា​ហែរ​កឋិន តើ​ឲ្យ​សមត្ថកិច្ច​តូចតាច​បង្ក្រាប​ម៉េច​កើត​បើ​ជំនាញ​បរិស្ថាន លោក ខន សុខ​ខុន ជានា​យក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ហាក់បីដូចជា​ព្រងើយកន្តើយ​មិន​មាន​ចំណាត់ការ​បង្ក្រាប​ទាល់តែ​សោះ​បើ​ទោះបីជា​ដឹង​ថា​ឈើ​របស់​ក្រុម​ឈ្មួញ​លាក់​ទុក​ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន​ក៏​ដោយ​នោះ មិន​ឲ្យ​គេ​សង្ស័យ​យ៉ាងម៉េច​កើត បើ​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​អនុ​ផល​ព្រៃឈើ​កាត់មុខ​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​ត្រូវ​បង់លុយ​មិន​រំលង​មួយ​គោ​យន្ត​ផង​នោះ ចាប់ពី​៣​ម៉ឺន​រៀល​រហូត​ដល់​១០​ម៉ឺន​រៀល​។

ជាង​នេះ​ទៅ​ទៀត​ក្រុម (​ក្រុម​បង្ក្រាប​) របស់​លោក ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ មិន​ដែល​ឃើញ​បង្ក្រាប​បាន​ក្រុម​ឈ្មួញ​ម្តងណា​ឡើយ មួយ​ដុំ​ឈើ​ក៏​គ្មាន​ផង​។ ចាប់តាំងពី​លោក ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម​ឡើង​កាន់​តំណែង​ជិត​មួយ​ឆ្នាំ​ហើយ​មិន​ដែល​ឃើញ​បញ្ចេញស្នាដៃ​ដឹកនាំ​បង្ក្រាប​បទល្មើស​នោះ​ទេ ឃើញ​តែ​អង្គុយ​ក្នុង​ប៊ុ​យ​រ៉ូ​(​ក្នុង​ម៉ាស៊ីនត្រជាក់​) ចាំតែ​បើក​ប្រាក់ខែ​ពី​រដ្ឋ និង​អង្គុយ​ចាំ​ប្រមូល​លុយ​ពី​កូនចៅ​ដែល​ចេញ​ប្រត្តិបត្តិការ​(​រក​ក្រៅ​)​ប្រចាំខែ​តែ​ប៉ុណ្ណោះ​៕