ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ស្បែកខ្មៅ​លាក់​គ្រឿងញៀ.នក្នុង​ពោះ​បើក​សវនាការ​​ហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៧ បាន​បើក​សវន​ការ​លើ​សំណុំរឿង​ជនជាតិ​ស្បែក​ខ្មៅ​២​នាក់ ពាក់ព័ន្ធ​ដឹក​ជញ្ជូន​សារធាតុ​ញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​តាម​

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៧ បាន​បើក​សវន​ការ​លើ​សំណុំរឿង​ជនជាតិ​ស្បែក​ខ្មៅ​២​នាក់ ពាក់ព័ន្ធ​ដឹក​ជញ្ជូន​សារធាតុ​ញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​តាម​មាត្រា​៤០ នៃ​ច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា ។

ជនជាប់ចោទ​ម្នាក់​ឈ្មោះ Adybel pasta ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​ម្នាក់​ទៀត​ឈ្មោះ An tony ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដូច​គ្នា ។

ក្នុង​សវនាការ​ឈ្មោះ Adybel pasta បាន​សារភាព​ថា មុន​ពេល​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី ០៩ មេ​សា ២០១៦ ខ្លួន​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា តាម​យន្តហោះ​ទៅ​កាន់​ទីក្រុង​ឌូ​បៃ ប្រទេស​អា​រ៉ាប់ បាន​ជួប​ជាមួយ​ឈ្មោះ ណា​ប៊ី ។ ពេល​នោះ​ឈ្មោះ​ណា​ប៊ី បាន​ឲ្យ​ថ្នាំ​ញៀន​១​កញ្ចប់​មក​ខ្លួន​ចំនួន​៧០​គ្រាប់ ។ ហើយ​ឈ្មោះ ណា​ប៊ី​បាន​ឲ្យ​ខ្លួន​លេបថ្នាំ​ញៀន​នោះ​ចូល​ក្នុង​ពោះ ដើម្បី​ជិះ​យន្តហោះ​មក​កាន់​ប្រទេស​កម្ពុជា និង​បាន​ផ្តាំ​ឲ្យ​មក​ជួប​ឈ្មោះ អូ​កា​តា ប្រគល់​ថ្នាំ​នោះ ។ ឈ្មោះ អូ​កា​តា នឹង​ប្រគល់​ប្រាក់​ឲ្យ​ចំនួន​៣.០០០​ដុល្លារ​អា​មេ​រិ​ក ។ ឈ្មោះ អាន តូ​នី បាន​ឆ្លើយ​ទៀត​ថា ពេល​បាន​ទទួល​ថ្នាំ និង​លេប​ចូល​ទៅ​ក្នុង​ពោះ​ហើយ ខ្លួន​ក៏​បាន​ជិះ​យន្តហោះ​ពី​ឌូ​បៃ​ចូល​មក​កោះត្រល់ បន្ទាប់​មក​ចូល​ក្នុង​ប្រទេស​វៀតណាម និង​ចុង​ក្រោយ​នៅ​ល្ងាច​ថ្ងៃ​ទី​០៩ មេ​សា ២០១៦ ក៏​បាន​ចូល​មក​កម្ពុជា​តាម​ច្រក​ព្រ​លាន​យន្តហោះ​ភ្នំពេញ ក៏​ត្រូវ​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​ជាមួយ អា​ឌី​បែ​ល ប៉ា​ស្កា តែ​ម្ដង ។ នៅ​ពេល​ឆែកឆេរ​ឃើញ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ។ បន្ទាប់​មក​សមត្ថកិច្ច​បាន​នាំ​ខ្លួន​គេ​ទៅ​មន្ទីរពេទ្យ ដើម្បី​បញ្ចុះ​ថ្នាំ​ញៀន​នោះ​ចេញពី​ក្នុង​ពោះ ដែល​មាន​ចំនួន​៧០​ដុំ ។ ចំណែក​ឈ្មោះ អា​ឌី​បែ​ល​ប៉ា​ស្កា ខ្លួន​មិន​ដែល​ស្គាល់​ទេ គឺ​គ្រាន់តែ​ជិ​អ​យន្តហោះ​ជាមួយ​គ្នា​ប៉ុណ្ណោះ ។

ចម្លើយ​របស់​ឈ្មោះ​អា​ឌី បែ​ល​ប៉ា​ស្កា បាន​ឆ្លើយ​នៅ​ក្នុង​សវនាការ​ថា ខ្លួន​មិន​ដែល​ស្គាល់ឈ្មោះ​អាន តូ​នី នេះ​ទេ ដោយ​ពួក​គេ​គ្រាន់តែ​ធ្វើ​ដំណើរ​ក្នុង​ជើង​យន្តហោះ​ជាមួយ​គ្នា​ប៉ុណ្ណោះ ។

ដោយសារ​តែ​ជនជាប់ចោទ​បាន​បដិសេធ​ដូច្នេះ តំណាង​អយ្យការ​បាន​ស្នើ​ឲ្យ​ផ្អាក​សវនាការ ហើយ និង​ត្រូវធ្វើ​ការ​កោះ​អញ្ជើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​តទល់​មុខ​គ្នា​ជាមួយ​ជនជាប់ចោទ ។

ក្រោយ​ពី​មានការ​ស្នើ​សុំ​យ៉ាង​ដូច្នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​សម្រេច​ផ្អាក​សវនាការ​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ឲ្យ​សមត្ថកិច្ច​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​រឿង​ក្ដី​នេះ នៅ​ថ្ងៃ​ទី​២៨ មេ​សា ខាង​មុខ ។

គួរ​បញ្ជាក់​ថា ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​បាន​រឹបអូស​ពី​ជនជាប់ចោទ​មាន​ចំនួន​៧០​ដុំ ស្មើ​ទម្ងន់​១០៣៩,៤​ក្រាម ជា​ប្រភេទ​កា​កូ​អុ​ី​ន មាន​តម្លៃ​ប្រហែល​១៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គីឡូក្រាម ៕