Sony ចាប់​រង្វាន់​ទូរទស្សន៍​ធំ​សម្រាប់​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ


កាលពី​ថ្ងៃ​ទី​១៣ មេសា ក្រុមហ៊ុន Sony បាន​ប្រកាស​ជា​ផ្លូវការ​ហើយ អ្នក​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ធំ​អស្ចារ្យ គឺ​ទូរទស្សន៍ Sony BRAVIA 4K Android TV ទំហំ 55 អ៊ី​ញ មាន​តម្លៃ​ស្មើនឹង $1,599 ក្នុង​ព្រឹត្តិការណ៍ «#​សូ​នី​ធំ​ធំ​» សម្រាប់​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​តាម​រយៈ Facebook page របស់ Sony Showroom by Sunsimexco Co., Ltd នោះ​គឺ​លោក ហេង គៀន ។

សូម​អបអរសាទរ​ដល់​លោក ហេង គៀន អ្នក​ដែល​មានសំណាង​ជាងគេ​បំផុត​ក្នុង​ចំណោម​អ្នកចូលរួម​ប្រកួត និង​គោរព​តាម​លក្ខ​ខ​ន្តិ​ករប​ស់ការ​ប្រកួត​មាន​ចំនួន​ដល់​ទៅ​ជិត​200​នាក់​។ លោក ហេង គៀន មានឈ្មោះ​នៅ​លើ Facebook គឺ Kean Heng រស់នៅ​ក្រុងភ្នំពេញ បាន​ឈ្នះ​រង្វាន់​ទូរទស្សន៍ «Sony BRAVIA 4K Android TV ទំហំ 55 អ៊ី​ញ​» ដែល​មាន​តម្លៃ $1,599 ។

​ការ​ចាប់​រង្វាន់​ផ្តល់​សំណាង​ដល់​អ្នក​ឈ្នះ​នេះ​ធ្វើ​ឡើង​យ៉ាង​សុ​ក្រិត និង​ត្រឹមត្រូវ​បំផុត ដោយ​ក្រុមហ៊ុន​បាន Live តាម Facebook page របស់ Sony Showroom by Sunsimexco Co., Ltd ដើម្បី​ឲ្យ​សាធារណជន និង​អ្នកចូលរួម​កម្សាន្ត​ទាំងអស់​បាន​ទស្សនា​ដោយ​រំភើប​រីករាយ និង​ជឿជាក់​លើ​ការ​ចាប់​រង្វាន់ នៅ​ឯ​បន្ទប់​តាំង​បង្ហាញ​ផលិតផល​របស់ Sony (Sony Showroom) នៅ​ល្ងាច​ថ្ងៃ​ទី​13 ខែមេសា ឆ្នាំ​2017 ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​កំពុង​ត្រៀមខ្លួន​អបអរ​ពិធីបុណ្យ​ប្រពៃណី​ចូល​ឆ្នាំ​ខ្មែរ​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង ផ្តល់​ឱកាស​ឈ្នះ​រង្វាន់​ធំ​ពី Sony និង​បង្កើត​ភាព​សប្បាយ​រីករាយ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​24 ខែមីនា រហូត​ដល់​ថ្ងៃ​ទី​10 ខែមេសា ដែល​បើកឱកាស​រីករាយ​ដល់​អ្នក​គ្រប់​គ្នា បង្ហោះ​រូប​ផលិតផល Sony ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត​ចង់បាន ឬ​ចង់​ទិញ​ក្នុង​ឱកាស​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ ដោយ​គ្រាន់តែ​ចុច Like Facebook page «Sony Showroom by Sunsimexco Co., Ltd» រួច​ចុច Like រូបភាព​ព័ត៌មាន​ផ្សព្វផ្សាយ​របស់​ការ​ប្រកួត ហើយ​បង្ហោះ​រូប​ណាមួយ​ដែល​ជា​ផលិតផល Sony មាន​ស្រាប់​នៅ​ក្នុង Page ជាមួយ​ពាក្យពេចន៍​មូលហេតុ​ដែល​ពួក​គេ​ស្រឡាញ់​ចង់បាន និង​វាយ «#​សូ​នី​ធំ​ធំ​» ព្រមទាំង Mention ទៅ Facebook page នៃ Sony Showroom by Sunsimexco Co., Ltd រួច Tag ឬ Mention មិត្ត​ភ័ក្តិ​យ៉ាង​ហោច​ណាស់ 5​នាក់ និង​ជា​ចុង​ក្រោយ​បង្ហោះ​នៅ​លើ Facebook របស់​ពួក​គេ ដោយ Post Public ជា​ការ​ស្រេច​។

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ