ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប​. រៀបរាប់​ពី​ការ​ចែក​ប័ណ្ណ​ព័ត៌មាន​បោះ​ឆ្នោត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. បាន​បោះពុម្ព​ប័ណ្ណ​ព័ត៌មាន​សម្រាប់​ចែក​ដល់​អ្នកបោះឆ្នោត​ស្មើ​ចំនួន​អ្នក​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. បាន​បោះពុម្ព​ប័ណ្ណ​ព័ត៌មាន​សម្រាប់​ចែក​ដល់​អ្នកបោះឆ្នោត​ស្មើ​ចំនួន​អ្នក​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សមាជិក គ​.​ជ​.​ប​. ។

លោក រ៉ុ​ង ឈុ​ន សមាជិក គ​.​ជ​.​ប​. បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​បិទ​ផ្សាយ​បញ្ជី​បេក្ខជន​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា នៅ​ទីស្តីការ គ​.​ជ​.​ប​. ថា «​ប័ណ្ណ​ព័ត៌មាន​បោះ​ទៅ​តាម​ចំនួន​អ្នក​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត  ។  ទាក់ទង​ប័ណ្ណ​នេះ​ដែរ គ​.​ជ​.​ប បាន​សេចក្តីសម្រេច​រៀបចំ​ការ​បែងចែក​ប័ណ្ណ​ព័ត៌មាន​នេះ មាន​លក្ខណៈ​ជា​ក្រុម ដើម្បី​ចែក​ឲ្យ​ដល់​ដៃ​ប្រជាពលរដ្ឋ​។ ក្រុម​នោះ​មាន​ប្រធាន​ឃុំ សង្កាត់  រៀបចំ​ការ​បោះ​ឆ្នោត​ជា​ប្រធាន  ប្រធាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់  ជា​សមាជិក និង​អង្គការ​សង្គម​ស៊ី​វិល​ជា​សមាជិក និង​មេ​ភូមិ​ជា​សមាជិក​»​។

លោក រ៉ុ​ង ឈុ​ន ថា សម្រាប់​ការ​ចែក​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នកបោះឆ្នោត​នេះ ក៏​បាន​ផ្តល់​ឱកាស​ដល់​ភ្នាក់ងារ​គណបក្ស​នយោបាយ​នីមួយ​ៗ​ចូលរួម​អង្កេត​ការណ៍​ផង​ដែរ​។ លោក​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ទទួល​បាន​ប័ណ្ណ​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ៗ​គ្នា ពោល​គឺ​អ្នក​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​។

លោក​បាន​គូសបញ្ជាក់​ថា «​ប័ណ្ណ​ព័ត៌មាន​នេះ​មិន​អាច​ជំនួស​អត្តសញ្ញាណប័ណ្ណ​យក​ទៅ​បោះ​ឆ្នោត​បាន​ទេ​។  ប៉ុន្តែ​វា​មាន​ន័យ​សម្រាប់​ឲ្យ​គាត់​ត្រៀមលក្ខណៈ  ឲ្យ​គាត់​បានដឹង​អំពី​លេខ​រៀង  និង​លេខ​កូដ ទីកន្លែង​បោះ​ឆ្នោត ។ សុំ​ឲ្យ​គាត់​កាន់​ប័ណ្ណ​នេះ ទៅ​ជាមួយ​អត្ត​សញ្ញាញ​ប័ណ្ណ ដើម្បី​ងាយស្រួល​ដល់​មន្ត្រី​ស្វែងរក​ឈ្មោះ​ជូន​គាត់​»​។

លោក ហង្ស ពុទ្ធ​នា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​សង្កត់ធ្ងន់​ថា ចំនួន​ប័ណ្ណ​ព័ត៌មាន​ស្មើនឹង​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជា​ផ្លូវការ​។ ប័ណ្ណ​ព័ត៌មាន​នេះ មិន​អាច​ជំនួស​ឯកសារ​សម្រាប់​ការ​បោះ​ឆ្នោត​បាន​ទេ​។ ប័ណ្ណ​នេះ​បាន​ចែក​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៧ ខែមេសា ដល់​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៧ ដោយ​ធ្វើ​សកម្មភាព​ចែក​តាម​ផ្ទះ​នៅ​ក្នុងភូមិ​នីមួយ​ៗ ។ ប៉ុន្តែ​បន្ទាប់​ពី​ថ្ងៃ​ទី​១៦ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែមិថុនា ប័ណ្ណ​ព័ត៌មាន​នឹង​ប្រមូល​ទៅ​សាលាឃុំ​-​សង្កាត់ ។

លោក​បញ្ជក់​ថា ភាព​ដែល​អាច​បោះ​ឆ្នោត​បាន​របស់​ប្រជាពលរដ្ឋ គឺ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត មាន​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ (​ករណី​អត់​មាន​អត្តសញ្ញាណប័ណ្ណ​ត្រូវ​ប្រើ​ឯកសារ​បំរើ​ឲ្យ​ការ​បោះ​ឆ្នោត​) ។

លោ ក​ទេព នី​ថា អគ្គលេខាធិការ គ​.​ជ​.​ប​. បាន​ឲ្យ​ដឹង​ថា ការ​ចែក​ជូន​ប័ណ្ណ​ព័ត៌មាន​ស្តី​ពី​ការ បោះ​ឆ្នោត​នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ព្រះ​ថា​នៅ​ក្នុង​ប័ណ្ណ​នោះ​មាន​ទាំង​លេខ​រៀង  ឈ្មោះ ការិយាល័យ​បោះ​ឆ្នោត​ត្រឹមត្រូវ   ។

ទោះ​យ៉ាងណា​ក្តី ការ​ចែក​ប័ណ្ណ​ព័ត៌មាន​ក៏​មានការ​ជំទាស់​ពី​ការ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ  និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ផង​ដែរ​។ តំណាង​គណបក្ស​ហ្វ៊ិ​ន​ស៊ិ​ន​ប៉ិច ដោយ​បាន​លើក​ឡើង​ថា ការ​ចែក​ប័ណ្ណ​បាន​ធ្វើ​ឲ្យ​ខាត​ថវិកាជាតិ​ឥតប្រយោជន៍ ព្រោះថា ការ​បោះ​ឆ្នោត​ត្រូវការ​តែ​អត្ត​សញ្ញាញ​ប័ណ្ណ​មួយ​គ្រប់គ្រាន់​ហើយ ។

ដោយ​ឡែ​ង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​បាន​លើក​ឡើង​ថា ការ​ចែក​ប័ណ្ណបោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី និង​ការ​ផ្តល់​ឱកាស​ដល់​អាជ្ញាធរ​មានឱកាស​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេង​បាន​។ ជាង​នេះ​តំណាង​បក្ស​ប្រឆាំង​ក៏​បាន​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ចែក​ប័ណ្ណ​ព័ត៌មាន គឺ​មានការ​ចែក​នៅ​ទីកន្លែង​ដែល​មាន​ស្លាក​គណបក្ស​នយោបាយ ពិសេស​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ម្តង​។

ការ​ប្រកាស​ចែក​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នកបោះឆ្នោត​នេះ ខណៈ​ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ដោយ​មាន​ចំនួន​អ្នក​ចុះ​បោះ​ឆ្នោត​ក្នុង​បញ្ជី​បោះ​ឆ្នោត ថ្មី​ឆ្នាំ​២០១៦ មាន​ជាង​៧​លាន​៨​សែន​នាក់ (៧.៨៦៤.០៣៣​នាក់​) ក្នុង​ចំណោម​ពលរដ្ឋ​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ជាង​៩​លាន​៦​សែន​នាក់ (៩.៦៦៤.២១៦​នាក់​)​។

សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ មាន​គណបក្ស​នយោបាយ​ចំនួន​១២​បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជា​ផ្លូវការ សរុប​ទាំងអស់​៩៤.៥៩៥​នាក់ ស្រី​២៥.៧៨៨​នាក់​៕