ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​អាយុ​វែង​ជាងគេ​លើ​លោក​បាន​លាចាក​លោក​ហើយ

7 ឆ្នាំ មុន

អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកយាយ​ដែល​មាន​អាយុ​ច្រើន​ជាងគេ​លើ​លោក បាន​ទទួលមរណភាព​នៅ​ក្នុង​ជន្មាយុ​១១៧​ឆ្នាំ​។

លោកយាយ Emma Morano ដែល​គេ​ជឿ​ថា

អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកយាយ​ដែល​មាន​អាយុ​ច្រើន​ជាងគេ​លើ​លោក បាន​ទទួលមរណភាព​នៅ​ក្នុង​ជន្មាយុ​១១៧​ឆ្នាំ​។

លោកយាយ Emma Morano ដែល​គេ​ជឿ​ថា ជា​មនុស្ស​កើត​នៅ​ខ្ទង់​ឆ្នាំ​១៨០០ ចុង​ក្រោយ​គាត់​ដែល​នៅ​មានជីវិត​បាន​លាចាក​លោក​នៅ​ក្នុងផ្ទះ​របស់​លោកយាយ​នា​ប្រទេស​អ៊ី​តា​លី​ភាគ​ខាងជើង។

លោកយាយ​នេះ​ហើយ​ដែល​ជា​ធ្លាប់​ប្រាប់​យើង​ទាំងអស់​គ្នា​ពី​រឿង​សម្ងាត់​នៃ​ការ​ធ្វើ​ឲ្យ​អាយុ​វែង​។ លោកយាយ​ពិសារ​ស៊ុត​ឆៅ​ពីរ​គ្រាប់​ជា​រៀងរាល់ថ្ងៃ​។

លោក​វេជ្ជបណ្ឌិត Carlo Bava ដែល​ជា​វេជ្ជបណ្ឌិត​មើលថែ​លោកយាយ​អស់​ជាង​មួយ​ភាគ​បួន​នៃ​សតវត្ស​ទៅ​ហើយ​នោះ បាន​ប្រាប់​ថា លោកយាយ​ប៉ុន្មាន​ស​ប្តា​ហ៍​នេះ សម្រាន្ត​យូរ​ៗ​ជាង​ធម្មតា ហើយ​មិនសូវ​និយាយ​ស្តី​ទេ​។ តែ​លោកយាយ​នៅ​តែ​ទទួលទាន​ស៊ុត​ពីរ​គ្រាប់​ដដែល​ជា​រៀងរាល់ថ្ងៃ​។

លោកយាយ Morano ដែល​មាន​ថ្ងៃខែ​ឆ្នាំ​កំណើត​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​១៨៩៩ រស់នៅ​ក្នុង​អា​ផាត​មិន​ដែល​មាន​មួយ​បន្ទប់ ជាមួយនឹង​អ្នក​មើលថែ​ម្នាក់ និង​ក្មួយ​ស្រី​មាន​វ័យ​ចំណាស់​ពីរ​នាក់​ទៀត​។

លោក​វេជ្ជបណ្ឌិត Bava មាន​ប្រសាសន៍​ថា​៖ «​លោកយាយ​មិន​មាន​ភាព​ឈឺចាប់​អ្វី​ទេ មុន​ពេល​ទទួលមរណភាព​។ ខ្ញុំ​សប្បាយចិត្ត​ណាស់ នៅ​ពេល​ឃើញ​លោកយាយ​ស្លាប់​ដោយ​មិន​ពិបាក​វេទនា​បែប​នេះ​»៕