ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​3​ថ្ងៃ​កើត​មាន​អំពើ​ហិ.ង្សា​6​លើក​រង​របួស​9​នាក់

7 ឆ្នាំ មុន

ខេត្ត​ល​ណ្ដា​ល ៖ រយៈពេល​៣​ថ្ងៃ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​មាន​ករណី​អំពើ​ហិ.ង្សា​កើតឡើង​៦​លើក​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​មនុស្ស​ប្រុស​-​ស្រី​៩​នាក់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៦​នាក់​ដោយ​ផ្តើម​ចេញពី​ការ​ផឹក​ស្រវឹង រាំ​ធុងបាស​ឌឺដង​ដាក់​គ្នា និង​ជិះ​ម៉ូតូ​ប៉ាត​ម្សៅ​កៀរ​គ្នា​ទៅ​វិញ​ទៅ​មក​បង្ក​ជា​ជម្លោះ

ខេត្ត​ល​ណ្ដា​ល ៖ រយៈពេល​៣​ថ្ងៃ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​មាន​ករណី​អំពើ​ហិង្សា​កើតឡើង​៦​លើក​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​មនុស្ស​ប្រុស​-​ស្រី​៩​នាក់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៦​នាក់​ដោយ​ផ្តើម​ចេញពី​ការ​ផឹក​ស្រវឹង រាំ​ធុងបាស​ឌឺដង​ដាក់​គ្នា និង​ជិះ​ម៉ូតូ​ប៉ាត​ម្សៅ​កៀរ​គ្នា​ទៅ​វិញ​ទៅ​មក​បង្ក​ជា​ជម្លោះ ។ នេះ​បើ​តាម​របាយការណ៍​បូក​សារុប​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​គិត​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៦ ខែមេសា ឆ្នាំ​២០១៧ ។ 

សូម​បញ្ជាក់​ថា ករណី​ហិង្សា​ដោយ​ចេតនា​លើក​ទី​១​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បណ្តាល​ឲ្យ​មាន​ជន​រង​គ្រោះ​៣ នាក់ ទី​១-​ឈ្មោះ យាន ចាន់​សុវណ្ណ​រស្មី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ភូមិ​តា​ព្រហ្ម សង្កាត់ ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រង​របួស​ក្បាល​ផ្នែក​ខាងក្រោយ និង​ដៃ​ខាងស្តាំ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាយ័ន ។ ទី​២-​ឈ្មោះ ថោ​ង ចិ​ត្ត្រា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​ទី​៣-​ឈ្មោះ ម៉ាង ព្រហ្ម​ម៉ា​ញ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ចុង​ព្រែក​សង្កាត់ ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ជា​កីឡាប្រដាល់​រង​របួសស្រាល ។ 

ចំណែក​ជនល្មើស​មាន​គ្នា​១​ក្រុម ឃាត់ខ្លួន​បាន​ម្នាក់​មានឈ្មោះ ភី រម្យ​រាជ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ជា​ជាង​ជួសជុល​ទូរស័ព្ទ ក្នុង​នោះ​ក៏​បាន​បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​រួម​មាន ម៉ូតូ​២​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ

1FT-5914 ចំនួន​១​គ្រឿង និង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ​1DD-8605 ចំនួន​១​គ្រឿង ។ ដកហូត​បាន​ដាវ​កែ​ច្នៃ​១​ដើម​ប្រវែង​០,៦២​ម៉ែត្រ ដង​រុំ​កៅស៊ូ​ពោះវៀន​កង់​ឡាន ពណ៌​ខ្មៅ និង​ដុំ​ថ្ម​បេតុង​ចំនួន​២​ដុំ ។ ដែល​ករណី​នេះ​បាន​កើតឡើង​ដោយសារ​ផ្តើម​ចេញពី​ការ​ផឹកស៊ី រួច​បង្ក​ជា​ជម្លោះ ។

ករណី​ទី​២​កើតហេតុ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវបំបែក​លោកយាយ​.​ស ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល បណ្តាល​ឲ្យ​មាន​ជន​រង​គ្រោះ​២​នាក់ ទី​១-​ឈ្មោះ ប្រាក់ ណា​រិ​ន ហៅ​ក្រិន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​អរិយ​ក្សត្រ ស្នាក់​នៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល និង​ទី​២-​ឈ្មោះ ស គឹ​ម​អ៊​ន ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ ជា​អនុប្រធាន​ភូមិ ស្នាក់​នៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ។ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ញ៉ែ​ម បូ​រី ហៅ​ក្រក ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​កសិករ ស្នាក់​នៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ដកហូត​បាន​កាំបិត​១ ។ មូលហេតុ​គឺ​ផ្តើម​ចេញពី​ការ​ផឹកស៊ី រាំ​កម្សាន្ត​រហូត​ផ្តើម​ជា​ជម្លោះ​វាយ និង​កាប់​ទៅ​លើ​សមត្ថកិច្ច និង​អនុប្រធាន​ភូមិ​ដែល​ចូល​ទៅ​ឃាត់​បណ្តាល​ឲ្យ​របួស​ផង​ដែរ ។

ករណី​ទី​៣ វេលា​ម៉ោង​៤​និង​៥៨​នាទី​រសៀល កើតហេតុ​នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ព្រែក​ត្រែង ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល បណ្តាល​ឲ្យ​មាន​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ហ៊ំ ស្រី​ពៅ ភេទ​ស្រី អាយុ​២១​ឆ្នាំ ជា​កម្មករ ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​របួស​ផ្ទៃមុខ ដោយ​បាន​ផ្តើម​ចេញពី​ជនសង្ស័យ​២​ក្រុម​អ្នកលេង​ប៉ាត​ម្សៅ​ជាង​១០​នាក់ ទី​១-​ឈ្មោះ ផល រស្មី ហៅ​ឡាយ ភេទ​ប្រស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​បាន​រត់គេច​ខ្លួន ក្រៅពី​នេះ​ពុំ​ស្គាល់​អត្តសញ្ញាណ និង​ក្រុម​ម្ខាង​ទៀត​ជា​អ្នក​ជិះ​ម៉ូតូ​មាន​គ្នា​១០​នាក់ ទី​១-​ឈ្មោះ ម៉ក់ សុ​ខេ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រែក​ថី ឃុំ​រកា​ខ្ពស់​ស្រុក​ស្អាង​ខេត្តកណ្ដាល ក្រៅពី​នេះ​ពុំ​ស្គាល់ឈ្មោះ​នៅ​ភូមិ​ព្រែក​ថ្មី​ជាមួយ​គ្នា ។ មូលហេតុ​គឺ​ផ្តើម​ចេញពី​ការ​លេង​ប៉ាត​ម្ស៉ៅ​ក៏​បង្ក​ជា​ជម្លោះ​វាយ​គ្នា​ត្រូវ​ចំ​នារី​រង​គ្រោះ​កំពុង​ដើរ​កាត់​តែ​ម្តង ។

ករណី​ទី​៤​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល កើតហេតុ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ក្រូចសើច ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាល​ឲ្យ​មាន​ជន​រង​គ្រោះ​ម្នាក់ ឈ្មោះ សំ​រិ​ទ្ធ ច​ន្ថា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​កសិករ​ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ បាន​រង​របួស​ម្រាមដៃ​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ថន វុ​ទ្ធី ហៅ​ចាម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​កសិករ ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ដកហូត​បាន​កណ្តៀវ​ចំនួន​១ ។ មូលហេតុ​គឺ​ផ្តើម​ចេញពី​ការ​ផឹកស៊ី​ស្រវឹង​ឈ្លោះ​គ្នា ។

ករណី​ទី​៥ កើត​ឡើយ​នៅ​វេលា​ម៉ោង​៥​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ ពុធ ឃុ​ត ស្ថិត​ក្នុងភូមិ​ក្អម​សំណ​រលើ ឃុំ​ក្អម​សំណរ ស្រុក​លើក​ដែក ខេត្តកណ្តាល បណ្តាល​ឲ្យ​មាន​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ រិ​ន ណា​រ៉េ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ ស្នាក់​នៅ​ភូមិ​ក្អម​សំណ​រលើ ឃុំ​ក្អម​សំណរ ស្រុក​លើក​ដែក ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ជន ម៉ា​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ជាមួយ​គ្នា ។ ដកហូត​បាន​ដំបង​មែក​ល្មុត​មួយ​មាន​ប្រវែង​០,៨០​ម៉ែត្រ ។ មូលហេតុ​បណ្តាល​មក​ពី​ការ​ផឹកស៊ី​ស្រវឹង​បង្ក​ជា​ទំនាស់​ពាក្យ​សម្តី​វាយ​គ្នា ។

ករណី​លើក​ទី​៦ កើត​ឡើយ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​វត្ត​ឱង្កា​រាម ភូមិ​គរ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ។ បណ្តាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឈ្មោះ ស៊ូ​វ សែត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​កសិករ ស្នាក់​នៅ​ភូមិ​គរ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល បែកក្បាល​ដេរ​១១​ថ្នេរ ។ ចំណែក​ជនសង្ស័យ​មាន ឈ្មោះ យ៉េន ស្នា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​អម្ពិល​លាស់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្ត​ណ្ដា​ល ត្រូវ​បាន​ឃាត់ខ្លួន ។ ដកហូត​បាន​កាំបិត​ច្នៃ​ធ្វើ​ពី​ដែក​ផ្លែ​រណា​យក្ស​ចំនួន​១ ។ មូលហេតុ បណ្តាល​មក​ពី​ការ​រាំ​ធុងបាស​បង្ក​ជា​ជម្លោះ​តែ​ម្តង ៕