ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ចេះ​តែ​មាន ! ឆបោក​យក​ម៉ូតូ​ទៅ​បញ្ចាំ​លេងល្បែង​នៅ​កាស៊ីណូ​ហើយ​ត្រឡប់​មករ​កកាត​គ្រី​ថែម​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ពី​បទ​.​ឆបោក​ម្នាក់​ត្រូវ​បាន​បុរស​ជា​ជន​រង​គ្រោះ​ចាប់ខ្លួន​យក​ប្រគល់​ឱ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ក្រោយ​ពី​រូបគេ​បាន​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា​C125​មួយ​គ្រឿង របស់​ដោយ​ប្រាប់​ថា

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ពី​បទ​.​ឆបោក​ម្នាក់​ត្រូវ​បាន​បុរស​ជា​ជន​រង​គ្រោះ​ចាប់ខ្លួន​យក​ប្រគល់​ឱ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ក្រោយ​ពី​រូបគេ​បាន​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា​C125​មួយ​គ្រឿង របស់​ដោយ​ប្រាប់​ថា «​ជិះ​ទៅ​ឌុ​ប​មិត្តភក្តិ​ដើរ​លេង​» បែរជា​យក​ទៅ​បញ្ចាំ​បាន​លុយ​ចំនួន​៥០០​ដុល្លារ​រួច​ចូល​កាស៊ីណូ​ណា​ហ្គា លេងល្បែង​ចាញ់​អស់​គ្មាន​សល់ ។ ការ​ឃាត់​ខ្លូ​ន​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៨ ខែ មេ​សា ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​សំណាក់​យីហោ តា​យ ហេង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សុធារស ភូមិ​១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​មានឈ្មោះ ឡាយ ធី​ម អាយុ​២៨​ឆ្នាំ ជា​អ្នក​បើកឡាន​ដឹក​សិស្ស បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ភូមិ​ត្បែង ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ញឹ​ប អុល ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជា​និស្សិត ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ភូមិ​ឃុំ​ខាងលើ​ជាមួយ​គ្នា ។ មុន​ពេល​កើតហេតុ​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៧ កន្លង​មកនេះ ក្រោយ​ពី​ចប់​ចូល​ឆ្នាំ​នោះ​បុរស​ជា​ជន​រង​គ្រោះ​បាន​ឌុ​ប​បុរស​ជា​ជនសង្ស័យ​តាម​ម៉ូតូ​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ កំពត​1G-6750 ពី​ស្រុក​កំណើត​មក​កាន់​ភ្នំពេញ​ដើម្បី​បំពេញការងារ​វិញ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយ​ពួក​គេ​មក​ដល់​ភ្នំពេញ​វិញ​យប់​ជ្រៅ​ទៅ​ហើយ​នោះ​ពួក​គេ​ក៏​ចូល​មក​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ដែល​មាន​យីហោ តា​យ ហេង ដើម្បី​ស្នាក់​នៅ​មួយ​យប់​សិន​មក​ដល់​ភ្លាម​បុរស​រូប​នោះ​ក៏​បាន​ខ្ចី​ម៉ូតូ​ដោយ​ប្រាប់​ថា «​ខ្ចី​ជិះ​ទៅ​ឌុ​ប​មិត្តភក្តិ​ដើរ​លេង​» ។ លុះ​ព្រឹក​ឡើង​ទើបបាន​ឃើញ​រូបគេ​ត្រឡប់​មក​ដល់​បន្ទប់​ផ្ទះសំណាក់​វិញ​ហើយ​បាន​លូក​ហោប៉ៅ​ខោអាវ​របស់​បុរស​ជា​ជន​រង​គ្រោះ​ដើម្បី​លួច​យក​កាត​គ្រី​ម៉ូតូ​បន្ថែម​ទៀត ក៏​ត្រូវ​បាន​បុរស​ជា​ជន​រង​គ្រោះ​ចាប់​សួរនាំ​រក​ម៉ូតូ​ទើបត្រូវ​គេ​ប្រាប់​ថា «​ម៉ូតូ​នោះ​ត្រូវ​បាន​រូបគេ​យក​ទៅ​បញ្ចាំ​បាន​លុយ​ចំនួន​៥០០​ដុល្លារ និង​យក​ទៅ​លេងល្បែង​ស៊ីសង​ចាញ់​អស់រលីង​ហើយ​»​បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​ចាប់ខ្លួន​យក​ទៅ​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​តែ​ម្តង ៕