ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ម៉ា​ឡេ​ស៊ី​ដ៏​ធំ​មួយ​ បោះទុន​វិនិយោគ​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ Amana Ikhtiar Microfinance គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បែប​អ៊ិ​ស្លា​ម នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដ៏​ធំ​មួយ បាន​ចាប់ផ្តើម​បោះទុន​វិនិយោគ​នៅ​កម្ពុជា ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៧ នេះ បាន​ចុះហត្ថលេខា​លើ​អនុសា​រណៈ​នៃ​ការ​

រាជធានី​ភ្នំពេញ ៖ Amana Ikhtiar Microfinance គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បែប​អ៊ិ​ស្លា​ម នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដ៏​ធំ​មួយ បាន​ចាប់ផ្តើម​បោះទុន​វិនិយោគ​នៅ​កម្ពុជា ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៧ នេះ បាន​ចុះហត្ថលេខា​លើ​អនុសា​រណៈ​នៃ​ការ​យោគយល់​(MOU) រវាង Amana Ikhtiar Microfinance  ដឹកនាំ​ដោយ Dr. Zubir Harun ជាមួយ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា ដឹកនាំ​ដោយ​លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ ។

ការ​ដំណើរការ​វិនិយោគ​នេះ ទៅ​លើ​ផ្នែក​សំខាន់​ៗ​ចំនួន​៣​រួម​មាន ៈ
១-​ការ​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចន្លោះ​២៥០០​ដុល្លា ដល់​៥០០០​ដុល្លា​។
២-​ការ​បើក​លក់​ផលិតផល​ហា​ឡា​ល មាន​ដូច​ជា​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ ។
៣-​ជំនាញ​តម្លើង និង បណ្តុះបណ្តាល​ប្រព័ន្ធ​ព័ត៌មានវិទ្យា​។
ការ​បោះទុន​វិនិយោគ​នេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ ខ្វះខាត​ដើមទុន ក្នុង​គោលបំណង​លើកកម្ពស់​ជីវភាព​គ្រួសារ

ពួក​គាត់ ដោយ​ផ្អែក​ទៅ​លើ​ចំណេះ និង​ជំនាញ​ដែល​ពួក​គាត់​មាន​ស្រាប់ និង​បំពាក់បំប៉ន​បន្ថែម​។លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូ​ស្លុ​ី​ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​នឹង​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៧​ខាង​មុខ ដែល​នឹង​ដាក់​ស្នាក់​ការ​នៅ​ឯ​មជ្ឈមណ្ឌល​ម៉ូ​ឌែ​ន​៥ ដែល​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ឫស្សី​កែវ   ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

លោក​ឧកញ៉ា បាន​បញ្ជាក់​ថា គម្រោង​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សំខាន់ ទោះបី​មិន​បាន​ទាំងមូល​ក៏​បាន​មួយ​ផ្នែក​ធំ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ខ្វះខាត​របស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ទូទៅ ទាំង​មូ​ស្លុ​ី​ម និង​មិនមែន​មូ​ស្លុ​ី​ម​។ លោក​ឧកញ៉ា​បន្ត​ថា ទន្ទឹម​នឹង​នេះ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​យើង នឹង​ទទួល​បាន​បទ​ពិសោធន៍​កាន់តែ​ច្រើន ក្នុង​ការ​ប្រកប​អាជីវកម្ម​ខ្នាត​តូច​កាន់តែ​ច្រើន ព្រមទាំង​នឹង​ទទួល​បានការ​បណ្តុះបណ្តាល​ផ្នែក​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ផង​ដែរ​៕