ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេង សៅ​ឌី គ្រង​តំណែង​ស្តេច​អុក​អង្គរ​សង្ក្រាន្ត​ឆ្នាំ​2017

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ហេង សៅ​ឌី បាន​ឈ្នះ​តំណែង​ស្ដេច​អុក​អង្គរ​សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៧​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​សរុប​ចំនួន​៣២​លាន​រៀល​ក្នុង​នោះ​បាន​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​១២​លាន​រៀល និង​សម្ដេច​

ខេត្តសៀមរាប ៖ ហេង សៅ​ឌី បាន​ឈ្នះ​តំណែង​ស្ដេច​អុក​អង្គរ​សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៧​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​សរុប​ចំនួន​៣២​លាន​រៀល​ក្នុង​នោះ​បាន​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​១២​លាន​រៀល និង​សម្ដេច​តេ​ជោ ហ៊ុន សែន ២០​លាន​រៀល បន្ទាប់​ពី​ផ្ដួល​អ្នក​លេងអុក​ចាស់វស្សា ប៊ិ​ន គា​សេង នៅ​ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃ​ទី​១៦ មេ​សា នៅ​មុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ។

នេះ​ជា​ឆ្នាំ​ដំបូង​ហើយ​ដែល​កីឡាករ​មក​ពី​រាជធានី​ភ្នំពេញ​រូប​នេះ​បាន​ក្លាយជា​ស្ដេច​អុក​អង្គរ​សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៧ បន្ទាប់​ពី​បរាជ័យ​អស់​រយៈពេល​២​ឆ្នាំ​កន្លង​មក​។

កីឡាករ ហេង សៅ​ឌី បាន​យកឈ្នះ​កីឡាករ ប៊ិ​ន គា​សេង មក​ពី​ខេត្តក្រចេះ​ដោយ​បច្ចេកទេស​តែ​ម្ដង ខណៈ​កីឡាករ ឆ​យ វី​រ៉ា មក​ពី​រាជធានី​ភ្នំពេញ​ទទួល​បាន​ជ័យ​លា​ភី​លេខ​៣ ក្រោយ​ពី​យកឈ្នះ​កីឡាករ ឈាវ បូ​រ៉ា មក​ពី​រាជធានី​ភ្នំពេញ​ដូច​គ្នា ។

សូម​រំលឹក​ថា ឈាវ បូ​រ៉ា ធ្លាប់​គ្រង​តំណែង​ជា​ស្ដេច​អុក​២​ឆ្នាំ​ជាប់​គ្នា គឺ​ឆ្នាំ​២០១៤ និង ២០១៥ រីឯ​កីឡាករ ឆ​យ វី​រ៉ា ធ្លាប់​គ្រង​តំណែង​ជើងឯក​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ម្ដង ។ នៅ​ក្នុង​ការ​ប្រកួត​ស្ដេច​អុក​អង្គរ​សង្ក្រាន្ត ឆ​យ វី​រ៉ា តែងតែ​ភ្លាត់ស្នៀត​បរាជ័យ​ពុំ​បាន​ឡើង​ទៅ​វគ្គ​៨​នាក់​ចុង​ក្រោយ​ឡើយ ទើបតែ​ឆ្នាំ​២០១៧​នេះ​ដែល​គេ​បាន​ឡើង​ដល់​វគ្គ​៨​នាក់​ចុង​ក្រោយ ព្រមទាំង​ដណ្ដើម​បាន​ជ័យ​លា​ភី​លេខ​៣ ។

ជ័យ​លា​ភី​លេខ​២ កីឡាករ ប៊ិ​ន គា​សេង ទទួល​បាន​ពាន​ជើងឯក​រង និង​ទឹកប្រាក់​សរុប​២០​លាន​រៀល​ក្នុង​នោះ​៨​លាន​រៀល​បាន​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​១២​លាន​រៀល​បាន​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន​។ កីឡាករ ឆ​យ វី​រ៉ា ជ័យ​លា​ភី​លេខ​៣ ទទួល​បាន​ទឹកប្រាក់​សរុប​១២​លាន​រៀល​ក្នុង​នោះ​៤​លាន​រៀល​បាន​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក កម្ពុជា និង​៨​លាន​រៀល​បាន​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ។ កីឡាករ ឈាវ បូ​រ៉ា ជ័យ​លា​ភី​លេខ​៤ ទទួល​បាន​ទឹកប្រាក់​សរុប​៧​លាន​រៀល​ក្នុង​នោះ​៣​លាន​រៀល​បាន​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​៤​លាន​រៀល​បាន​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ។

គួរ​បញ្ជាក់​ថា ចំពោះ​កីឡាករ រស់ រិ​ទ្ធី​យ៉ា​, លឹ​ម ផល្លា​, ម៉ី កែវ​និម្មិត និង​កីឡាករ កាំ​ង ហេង ដែល​ទទួល​បាន​ជ័យ​លា​ភី​ចាប់ពី​លេខ​៥ ដល់​លេខ​៨​នោះ ក៏​ទទួល​បាន​ទឹកប្រាក់​ចំនួន​២​លាន​រៀល​ស្មើ​ៗ​គ្នា​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ផង​ដែរ ៕