ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក​ម្លោះ​ចាស់​ម្នាក់​អត់​បើកទ្វារ​លក់ដូរ​២​ថ្ងៃ​ លុះបងប្អូន មិត្តភក្តិឆ្ងល់នាំគ្នា​ទៅមើលដល់ទីតាំង ឃើញ​យ៉ាង​រន្ធ.ត់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក​ម្លោះ​ចាស់​​ម្នាក់​ជា​អាជីវករ​លក់​សម្លៀក​បំពាក់​និង​ស្បែកជើង​ អត់​បើកទ្វារ​

រាជធានី​ភ្នំពេញ ​៖ ​ក​ម្លោះ​ចាស់​​ម្នាក់​ជា​អាជីវករ​លក់​សម្លៀក​បំពាក់​និង​ស្បែកជើង​ អត់​បើកទ្វារ​លក់ដូរអស់​​រយៈពេល​២​ថ្ងៃ​កន្លង​មក​ហើយ ចំណែក​បងប្អូន​និង​មិត្តភក្ដិ​បាន​ទូរស័ព្ទ​ចូល​ដែរ ប៉ុន្តែ​អត់​លើក​សោះ​ ​ដោយ​មានការ​ងឿងឆ្ងល់​ បងប្អូន​និង​មិត្តភក្ដិ​បាន​នាំ​គ្នា​ទៅ​មើល​ដល់ទី​តាំង​លក់ដូរ​ខាងលើ និង​បាន​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​គាស់​ទ្វារ​ចូល​ទៅ​មើល ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ស្លា.ប់​បាត់​ទៅ​ហើយ​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​រងគ្រោះ​​ឈ្មោះ​សាន់ សឿ​ន អាយុ​៣៨​ឆ្នាំ ជាក​ម្លោះ​ចាស់ មុខរបរ​អាជីវករ​លក់​សម្លៀក​បំពាក់​និង​ស្បែកជើង ​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​រៃ ឃុំ​ព្រែក​រៃ ស្រុក​ល្វាឯម ខេត្តកណ្ដាល និង​បាន​មក​ស្នាក់​នៅ​រក​ស៊ី​នៅ​ចំណុច​ផ្ទះ​កើតហេតុ​ខាងលើ​។

សាច់ញាតិ​បុរស​នោះ​បាន​និយាយ​ថា បុរស​ខាងលើ​គឺជា​ក​ម្លោះ​ចាស់​ពុំ​ទាន់​មាន​ប្រពន្ធ​និង​កូន​នៅឡើយ ហើយ​បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​ស្នាក់​នៅផ្ទះ​ជួល​កើ​ត​ហេតុ​ប្រកប​របរ​លក់​សម្លៀក​បំពាក់​និង​ស្បែកជើង ។ ​ដោយឡែក​​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ​ ពុំ​បានឃើញ​​បុរសរងគ្រោះ​​បើកទ្វារ​លក់ដូរ​សោះ ហើយ​ទូរស័ព្ទ​ចូល​ក៏​អត់​លើក​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​បងប្អូន​មិត្តភក្ដិ​រួម​ជាមួយ​អ្នក​ជិតខាង​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​បងប្អូន​មិត្តភក្ដិ​បាន​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឲ្យ​ជួយ​អន្តរាគមន៍​គាស់​ទ្វារ​ចូល​មើល​ ស្រាប់តែ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​បាត់​ទៅ​ហើយ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ។ ​បន្ទាប់​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ពិនិត្យ​កោ​ដ​ល្យ​វិច័្ច​យ ។

​ទោះបី​បែប​ណា​ នគរបាល​ពុំ​ទាន់​អះអាង​ឲ្យ​ដឹង​ថា បុរសរូប​​នោះ​ស្លា.ប់​ដោយសារ​មូលហេតុ​អ្វី​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​បើ​តាម​ការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​សង្ស័យ​ថា​ ​ស្លា.ប់​ដោយសារ​​ខ្យល់គរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ