ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ! ទាញដៃនាងទម្លាក់កប់ចូល​​ភក់ទាំងយប់​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​នារី​រង​គ្រោះ​បាន​សម្រេច​ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៧ មេ​សា ត្រង់​ចំណុច​ច្រកចូល​មុខ​ធនាគារមួយ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះម៉ា​ស្រី តា​ល់ អាយុ​២១​ឆ្នាំ ជា​កម្មក​រិ​នី​កាត់ដេរ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ម៉ូតូ​ដែល​ចោរ​វាយ​ប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក​ZOOMERX ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១DO3339 ស៊េ​រី​២០១៦ ។

តាម​សម្ដី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាក​ZOOMERX ត្រឡប់​មក​ពី​លេង​ផ្ទះ​ជីដូន​នៅ​ផ្សារ​ទូល​ទំពូង ធ្វើ​ដំណើរ​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​បាន​ដើរទៅ​ទាញ​ដៃ​នាង​ធ្លាក់​លើ​ម៉ូតូ​រួច​រុញ​ដួល​កប់​ភក់ ហើយ​នាង​បាន​ក្រោក​ស្រ​វេ​ស្រវា​ចាប់​ទាញ​ម៉ូតូ តែ​ត្រូវ​ជន​នោះ​ឡើង​ជិះ​ម៉ូតូ​យ៉ាង​លឿន​ចេញ​ទៅ​បាត់ ។

ក្រោយ​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ឯ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ដើម្បី​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ជន​សង្ស័យ​​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕