ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​មន្ត្រី​នគរបាល​ត្រូវ​ចោរ​ចូល​គាស់​លួច​របស់​មាន​តម្លៃ​អស់​គ្មាន​សល់

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លំនៅ​ដ្ឋា​ន​អនុប្រធាន​មណ្ឌល​សុខភាព​ឃុំ​អណ្តូង​ថ្ម​មួយ​ខ្នង​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គាស់​ចូល​លួច​យក​ទ្រព្យសម្បត្តិ​មាន​តម្លៃ​អស់​គ្មាន​សល់​ក្នុង​ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​ខាងលើ​នេះ​បាន​នាំ​គ្នា​ទៅ​លេង​នឹង​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ

ខេត្ត​ព្រះ​សីហ​នុ ៖ លំនៅ​ដ្ឋា​ន​អនុប្រធាន​មណ្ឌល​សុខភាព​ឃុំ​អណ្តូង​ថ្ម​មួយ​ខ្នង​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គាស់​ចូល​លួច​យក​ទ្រព្យសម្បត្តិ​មាន​តម្លៃ​អស់​គ្មាន​សល់​ក្នុង​ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​ខាងលើ​នេះ​បាន​នាំ​គ្នា​ទៅ​លេង​នឹង​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ ។ ហេតុការណ៍​នេះ​នាំ​ឲ្យ​មានកា​ភ្ញាក់ផ្អើលកើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ត្រពាំង​ស្អុយ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា លំនៅ​ដ្ឋា​ន​ដែល​ត្រូវ​ក្រុម​ជន​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​នេះ ជា​របស់​ឈ្មោះ ម៉ក់  ម៉ា​រ៉ា ជា​អនុប្រធាន​មណ្ឌល​សុខភាព​ឃុំ​អណ្តូង​ថ្ម​ដែល​មាន​ប្តី​ឈ្មោះ សេង  វណ្ណៈ​អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​នគ​បាល ។ ជន​មិន​ស្គាល់​មុខ​បាន​គាស់​ចូល​តាម​បង្អួច​ផ្ទះ និង​ទ្វា​បន្ទប់ ហើយ​បាន​យក​ទ្រព្យសម្បត្តិ​រួម​មាន ខ្សែដៃ​ផ្លា​ក​ទី​១​ខ្សែ​ទំងន់​២​ដំឡឹង​, ខ្សែដៃ​មាស​២​ខ្សែ ១​ខ្សែ​ទំងន់​៣​ដំឡឹង នឹង​១​ដំឡឹង​កន្លះ​១​ខ្សែ​, ជញ្ជៀន​មាស​១​វ​ង្យ​ទំងន់​២​ជី​, លុយ​ដុល្លារ​ចំនួន​៥.០០០​ដុល្លារ និង​លុយ​រៀល​៥​លាន​រៀល ។ 

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់ផ្ទះ​បាន​នាំ​គ្នា​ទៅ​លេង និង​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ​តាំងពី​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៧ ហើយ​រហូត​ដល់​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​២០១៧ ទើប​ត្រឡប់​មក​វិញ លុះ​មក​ដល់​បាន​មួយសន្ទុះ​ក៏​មានការ​ស្រឡាំងកាំង ព្រោះតែ​បន្ទប់​ក្នុងផ្ទះ​ត្រូវ​បាន​ខុស​ប្រក្រតី សម្លឹង​ទៅ​កន្លែង​ទុកទ្រព្យ​សម្បត្តិ​ត្រូវ​បាន​គាស់​ខ្ទេចខ្ទី​យក​អស់​គ្មាន​សល់ ។

ប្រភព​នោះ​បាន​បន្ថែម​ថា ការ​ធ្វើ​កម្ម​ភាព​របស់​ជនសង្ស័យ​មិនដឹង​ថា តាំងពី​ថ្ងៃ​ណា​នោះ​ទេ​ក្ន​ង​រយៈពេល​ដែល​ម្ចាស់ផ្ទះ​ទៅ​ថៃ ។ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវ​ជាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដើម្បី​ឈាន​ទៅ​ចាប់​ក្រុម​ជនល្មើស​ព្រោះ​ក្នុង​ឃុំ​អណ្តូង​នេះ​ករណី​គាស់​ផ្ទះ​លូច​យក​ទ្រព្យសម្បត្តិ​កើតឡើង​២​ករណី ដោយ​ជនសង្ស័យ​យក​ទៅ​ដោយ​សុវត្ថិភាព ។ ជាមួយ​គ្នា​នេះ​ដែរ​ករណី​ដាក់​ថ្នាំ​សណ្តំ​នាំ​ទៅ​ដោះ​គ្រឿង​មាន​តំលៃ​ក៏​កំពុង​តែ​រីក​ដុះដាល​ផង​ដែរ​ហើយ​ក៏​មិន​ត្រូវ​ទាន់​បាន​បង្ក្រាប​បាន​នៅឡើយ ៕