ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងស្រី​បង្កើត​ខ្លួន អាច​លើកដៃ​សម្លា.ប់​​ទៅ​​កើត

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ស្រុក​ពួក បាន​ចុះ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជន​ដៃដល់​បាន ពាក់ព័ន្ធ​ករណី​ឃាតក.ម្ម​វាយ​​សម្លា.ប់​បង​ស្រី​បង្កើត​របស់​ខ្លួន ក្នុង​​ទំនាស់​សម្តី​គ្នា​​តិចតួច ស្រាប់តែ​ទៅ​​យក​ចបជីក​​វាយ​​ចំ​បែកក្បាល និង​បែក​មុខ ​ហូរ​​ឈាមពេញខ្លួន​ និង​ស្លា.ប់​​ភ្លាម​ៗ ហើយ​​ជន​សង្ស័យរូបនេះ ​រត់​ចូល​ព្រៃ​បាត់ ។

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ស្រុក​ពួក បាន​ចុះ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជន​ដៃដល់​បាន ពាក់ព័ន្ធ​ករណី​ឃាតកម្ម​វាយ​​សម្លាប់​បង​ស្រី​បង្កើត​របស់​ខ្លួន ក្នុង​​ទំនាស់​សម្តី​គ្នា​​តិចតួច ស្រាប់តែ​ទៅ​​យក​ចបជីក​​វាយ​​ចំ​បែកក្បាល និង​បែក​មុខ ​ហូរ​​ឈាមពេញខ្លួន​ និង​ស្លាប់​​ភ្លាម​ៗ ហើយ​​ជន​សង្ស័យរូបនេះ ​រត់​ចូល​ព្រៃ​បាត់ ។

ហេតុការណ៍​​ឃាត់ខ្លួន​ធ្វើ​ឡើង ​កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ មេ​សា ស្ថិត​នៅ​ចំណុច​ភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។ ជនសង្ស័យ​ខាងលើ ឈ្មោះ​ក្តឹប សុផល ហៅ​(​ខុ​ញ​) អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ រីឯ​ជន​រង​គ្រោះ ជា​បងស្រី​បង្កើត​ជន​ដៃដល់​​ឈ្មោះ​ក្តឹប ផល្លា អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​កើតហេតុ ។

ប្រភព​ឱ្យ​ដឹង​ថា ក្រោយ​វាយ​សម្លាប់​បងស្រី​រួច ជនសង្ស័យ​បាន​រត់​ចូល​ព្រៃ លុះ​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ​បាន​ចេញពី​ព្រៃ​មក​ផ្ទះ​វិញ ក៏​ត្រូវ​ប៉ូលិស​ស្រុក​ពួក​ឃាត់ខ្លួន​តែ​ម្តង​។ បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មេ​សា នេះ ។