ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរណ៍​បរទេស​ចត​រថយន្ត​ចោល​ត្រូវ​ជន​មិន​ស្គាល់​មុខ​គាស់​លួច​ខ្ទេច

6 ឆ្នាំ មុន

ខេត្ត​កែប ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ចោរលួច​គាស់​សោរ​ទ្វារ​រថយន្ត​របស់​ភ្ញៀវ​ទេសចរណ៍​បរទេស​មួយ​គ្រឿង​ម៉ាក HILUXREVO ពាក់​ស្លាក​លេខ ថៃ​៧៩២៩ ដែល​ចត​ទុក​ចោល​ក្រោយ​ផ្ទះសំណាក់​ឆ្នេរ

ខេត្ត​កែប ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ចោរលួច​គាស់​សោរ​ទ្វារ​រថយន្ត​របស់​ភ្ញៀវ​ទេសចរណ៍​បរទេស​មួយ​គ្រឿង​ម៉ាក HILUXREVO ពាក់​ស្លាក​លេខ ថៃ​៧៩២៩ ដែល​ចត​ទុក​ចោល​ក្រោយ​ផ្ទះសំណាក់​ឆ្នេរ ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ។ តាម​សមត្ថកិច្ច​នគរបាល​ខេត្ត​កែប​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចូល​លួច​ចាក់សោរ​បើកទ្វារ​រថយន្ត​ភ្ញៀវ​ទេសចរណ៍​បរទេស​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៧ នៅ​ខាងក្រោយ​ផ្ទះសំណាក់​ខាងលើ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្វើ​សកម្មភាព​ពី​សំណាក់​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ​គឺ​បណ្តាល​ឲ្យ​បាត់បង់​នូវ​សម្ភារ​របស់​ជន​រង​គ្រោះ​អស់​មួយ​ចំនួន​ដែល​ទុក​នៅ​ក្នុង​រថយន្ត​មាន អាយ​ផេ​ត​មួយ​គ្រឿង ប្រាក់​អឺ​រ៉ូ​ចំនួន​២០០​អឺ​រ៉ូ ទូរ​សព្ទ័​ដៃ​១​គ្រឿង ឯកសារ​រថយន្ត​មួយ​ចំនួន ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។ 

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​មានឈ្មោះ RUFS TROM ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ​ស៊ុ​យ​អែ​ត និង​ស្ត្រី​ឈ្មោះ UNG អាយុ​៤៩​ឆ្នាំ រស់នៅ​ប្រទេស​បារាំង ។ ចំណែក​ពាក់​ព័​ន្ឋ​នឹង​ករណី​ខាងលើ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនល្មើស​ដើម្បី​ចាប់​មក​ផ្តន្ទា ៕