ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរា​ជ័យ​បង្ហោះ​មីស៊ីលរបស់​កូរ៉េខាង​​ជើង ​គឺដោយសារ​អាមេ​រិក

7 ឆ្នាំ មុន

កូរ៉េ​ខាងជើង ​៖ តាម​ប្រភព​ពី stuff.co.nz បាន​ឱ្យ​ដឹង​ថា ការ​បង្ហោះ​មី​ស៊ី​ល​​របស់​កូរ៉េ​ខាងជើង​កាលពី​ប៉ុន្មាន​ថ្ងៃមុន ដែល​ត្រូវ​បាន​ផ្ទុះ​​ភ្លាម​ៗ ​មុន​ពេល​ទៅ​ដល់​គោលដៅ អាច​បណ្តាល​មក​ពី​ការ​ដាក់​កម្មវិធី​បញ្ជា​សម្ងាត់​របស់​អា​មេ​រិ​ក ​។ ការ​ធ្វើតេស្ត​មី​ស៊ី​ល និង​ការ​ដង្ហែ​ក្បួន​កងទ័ព​របស់​កូរ៉េ​ខាងជើង​ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មក​ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​អន្តរជាតិ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​។

​កូរ៉េ​ខាងជើង ​៖ តាម​ប្រភព​ពី stuff.co.nz បាន​ឱ្យ​ដឹង​ថា ការ​បង្ហោះ​មី​ស៊ី​ល​​របស់​កូរ៉េ​ខាងជើង​កាលពី​ប៉ុន្មាន​ថ្ងៃមុន ដែល​ត្រូវ​បាន​ផ្ទុះ​​ភ្លាម​ៗ ​មុន​ពេល​ទៅ​ដល់​គោលដៅ អាច​បណ្តាល​មក​ពី​ការ​ដាក់​កម្មវិធី​បញ្ជា​សម្ងាត់​របស់​អា​មេ​រិ​ក ​។ ការ​ធ្វើតេស្ត​មី​ស៊ី​ល និង​ការ​ដង្ហែ​ក្បួន​កងទ័ព​របស់​កូរ៉េ​ខាងជើង​ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មក​ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​អន្តរជាតិ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អា​មេ​រិ​កបាន​​​ថា រដ្ឋ​វ៉ា​ស៊ី​ន​តោន​កំពុង​តែ​ចាប់ដៃ​ជាមួយ​ប្រទេស​ចិន ​ក្នុង​ការ​ទប់ស្កាត់​កម្មវិធី​បង្ហោះ​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ ។ ទីក្រុង​ព្យុ​ង​យ៉ាង​​បាន​ចំណាយពេល​ចុង​ស​ប្តា​ហ៍​បង្អួត​ការ​បង្ហោះ​មី​ស៊ី​ល​របស់​ខ្លួន ជាមួយនឹង​ការ​ដង្ហែ​ក្បួនទ័ព​យ៉ាង​គគ្រឹក​គ​គ្រែង​។

តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​ គឺ​គ្រាប់​មី​ស៊ី​ល​បាន​ផ្ទុះ​ក្រោយ​ពេល​៤​ ទៅ​៥​វិនាទី បន្ទាប់​ពី​បាន​បង្ហោះ​ភ្លាម ​។ វា​ពិតជា​ធ្វើ​ឲ្យ​ប្រទេស​​នេះ​ មាន​ភាព​ខ្មាស់​អៀន​មែនទែន​។

លោក Malcolm Rifkind ដែល​ជា​អតីតរដ្ឋមន្ត្រី​ការ​បរទេស​របស់​អា​មេ​រិ​ក បាន​ប្រាប់​មក BBC ថា​៖ «ការ​អាក់​ខានមក​បាន​បង្ហោះ​ដល់​គោលដៅ​នេះ អាច​បណ្តាល​មក​ពី​កំហុស​បច្ចេកទេស​។ តែ​មនុស្ស​ភាគច្រើន​ជឿ​ថា វា​មក​ពី​ស្នាដៃ​របស់​អា​មេ​រិ​ក ទើប​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​បែប​នេះ ​។ អា​មេ​រិ​ក​អាច​ប្រើប្រាស់​វិធី​បញ្ជា​តាម​អ៊ី​ន​ធើ​ណេ​ត​ឲ្យ​វា​ផ្ទុះ​មុន​ពេល​កំណត់ ទើប​ធ្វើ​ឲ្យ​អាកខាន​មិន​ដូច​ចិត្ត​របស់​កូរ៉េ​ខាងជើង​បែប​នេះ​» ។

ក្រោម​ការ​ដឹកនាំ​របស់អតីត​ប្រធានាធិបតី អូ​បា​ម៉ា អា​មេ​រិ​កបាន​បង្កើត​កម្ម​ធី​ប្រឆាំង​នឹង​ការ​បង្ហោះ​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​បាន​សម្រេច ​។ កម្មវិធី​នេះ​ អាច​មាន​លទ្ធភាព Hack និងប្រើប្រាស់​កម្លាំង​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច ​ប្រឆាំង​នឹង​អាវុធ​បញ្ជា​ដោយ​អេ​ឡិច​ត្រូ​
និ​ក ​។ តែ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​អា​មេ​រិ​ក​នោះ​ គឺកូរ៉េ​ខាងជើង​ទៅ​ថ្ងៃ​មុខ នឹង​​អាច​ផលិត​មី​ស៊ី​ល​ដែល​មាន​សមត្ថភាព​អាច​ហោះ​ចូល​ក្នុង​​អា​មេ​រិ​កបាន​ ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​​លោក​ប្រធានាធិបតី ត្រាំ បាន​សន្យា​ថា ​នឹង​ធ្វើ​សកម្មភាព​ផ្សេង​ៗ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ប្រាកដ​ថា​កូរ៉េ​ខាងជើង​នឹង​មិន​អាច​មាន​លទ្ធភាព​គំរាម​កំហែង​ដល់​អា​មេ​រិ​កបាន​ឡើយ​ ។