ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រួត​វាយ​គ្នា​ឡើង​សន្លប់​ស្រែ​កថា​ចោរ យក​ដល់​ពេទ្យ​ចោទ​ថា​ប៉ុនប៉ង​រំលោ.ភ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​ជាំ​វង្វេង​រក​ផ្លូវ​ទៅ​ផ្ទះ​ឪពុក​មិនឃើញ បាន​ដើរ​ចូល​ផ្ទះ​គេ​ត្រូវ​ម្ចាស់ផ្ទះ​ស្រែ​កថា​ចោរ​ៗ រួច​ព្រួត​គ្នា​វាយ​រហូត​បាក់​ឆ្អឹងជំនី​២

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​ជាំ​វង្វេង​រក​ផ្លូវ​ទៅ​ផ្ទះ​ឪពុក​មិនឃើញ បាន​ដើរ​ចូល​ផ្ទះ​គេ​ត្រូវ​ម្ចាស់ផ្ទះ​ស្រែ​កថា​ចោរ​ៗ រួច​ព្រួត​គ្នា​វាយ​រហូត​បាក់​ឆ្អឹងជំនី​២ និង​ពក​ក្បាល​សន្លប់​ឈឹង​ត្រូវ​អ្នក​ជិតខាង​ស្គាល់​មក​ឃាត់ កុំ​អី​ត្រូវ​តុលាការ​ប្រជាពលរដ្ឋ​កាត់ទោស​វាយប្រហារ​ស្លាប់​អាសា​របង់​។ ចុង​ក្រោយ​ម្ចាស់ផ្ទះ​ប្តូរ​បទ​ចោទ​ប្តឹង​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​ប៉ុនប៉ង​រំលោភ​ជា​បទឧក្រិដ្ឋ​។ ក្រុម​គ្រួសារ​អំពាវនាវ​រក​យុត្តិធម៌ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៧ មេ​សា ២០១៧ នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ មេ​សា ២០១៧ វេលា​ម៉ោង​ប្រមាណ​៨​យប់ នៅ​ភូមិ​ក្រួស ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ មាន​បុរស​ម្នាក់​ស្រវឹងស្រា​ជោគ វង្វេង​ដើរ​សួរ​គេ​ថា​ផ្លូវ​ណា​ទៅ​ផ្ទះ​ឪពុក​ខ្លួន ក្រោយមក​ដើរ​ចូល​ទៅ​ផ្ទះ​ឈ្មោះ អ៊ុ​ក សុភាព ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​ស្រែ​កថា​ចោរ​ៗៗ ធ្វើ​ឲ្យ​ផ្អើល​ដល់​អ្នក​ជិតខាង និង​កូន​ៗ​គិត​ថា​ចោរ​មែន ក៏​ព្រួត​វាយ​រហូត​ជន​រង​គ្រោះ​បាក់ឆ្អឹង​ជំនី​២ និង​ពក​ក្បាល​ហើម​ពោ​សន្លប់​នៅ​នឹង​កន្លែង​។

ក្រោយមក​អ្នក​ភូមិ​ម្នាក់​បាន​ស្គាល់​ថា ជា​កូន​លោកតា ងិ​ន សា​រឿ​ន  អាចារ្យវត្ត​ក្រួស ក៏​បាន​ឃាត់​ឈប់​ឲ្យ​វាយ​ទើប​ផុត​ពី​ការ​ស្លាប់​។ ប្រភព​ដដែល​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ សៀង សុខ​ខឿន អាយុ​៣៦​ឆ្នាំ មាន​ប្រពន្ធ​នៅ​ភូមិ​បឹងរ​ការ ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង​បាន​មក​លេង​ផ្ទះ​ឪពុក​នៅ​ស្រុ​កំណើត ឈ្មោះ ងិ​ន សា​រឿ​ន អាយុ​៥៩​ឆ្នាំ ជា​អាចារ្យវត្ត​ក្រួស មាន​ទីលំនៅ ភូមិ​រវៀង ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ​។

បន្ទាប់​មក​អ្នក​ភូមិ​ក៏​ទូរ​សព្ទ័​ប្រាប់​ឪពុក​មក​យក​កូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​កូនប្រុស​ត្រូវ​គេ​ព្រួត​វាយ​របួសធ្ងន់​សន្លប់​នៅ​ខាងជើង​វត្ត​ក្រួស ខណៈនោះ​លោកតា ងិ​ន សា​រឿ​ន​ក៏​បាន​ជិះ​ម៉ូតូ​មក​មើល​កូន ពេល​មក​ដល់​ស្រាប់តែ​ឈ្មោះ អ៊ុ​ក សុភាព ស្រែ​កថា ឪ​ធ្វើ​អាចារ្យ​ឯ​កូន​ធ្វើ​ចោរ និយាយ​ហើយ​និយាយ​ទៀត​ថែម​ទាំង​ចង្អុលមុខ​លោកតា​ទៀត យើ​លោក​អាចារ្យ ឪ​ធ្វើ​អាចារ្យ កូន​ធ្វើ​ចោរ អ្នកស្រុក​ខ្លះ អ​ន្ថើ​ន​ចង់វាយ​លោកតា​ទៀត ដោយ​និយាយ​ថា ចង់វាយ​អា​ឪ​នេះ​ណាស់ ខ្លួន​ធ្វើ​អាចារ្យ តាម​ពិត​កូន​ជា​ចោរ​។

ខណៈនោះ​លោកតា​ក៏​សួរ​ទៅ​សមត្ថកិច្ច​គឺ​លោក រស់ អ៊ា​ន នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រួស បាន​ទៅ​ដល់​កន្លែង​កើតហេតុ​មុន​រឿងរ៉ាវ​យ៉ាងម៉េច​ខ្លះ លោកនាយ​ប៉ុស្តិ៍​ប្រាប់​ថា គាត់​មក​ដល់​គេ​វាយ​សន្លប់​បាត់​ទៅ​ហើយ​។ បន្ទាប់​មក​សមត្ថកិច្ច​ឲ្យ​ក្រុម​គ្រួសារ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ បង្អែក​ស្រុក​ស្វាយ​ជ្រំ ដោយ​របួស​ធ្ងន់ធ្ងរ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​។

លោកតា​ងិ​ន សា​រឿ​ន ជា​ឪពុក​បន្ត​ទៀត​ថា ហើយ​អ្វី​ដែល​ក្រុម​គ្រួសារ​លោកតា​ហួសចិត្ត​នោះ​ស្រាប់តែ ឈ្មោះ អ៊ុ​ក សុភាព ប្តូរ​បទ​ចោទ​បែរជា​ប្តឹង​សមត្ថកិច្ច​ថា កូនប្រុស​គាត់ ជា​ជន​រង​គ្រោះ​ពី​បទ​ប៉ុនប៉ង​ចាប់រ​លោភ ដោយ​អយុត្តិធម៌ និង​បាន​ចោទ​ថា ជន​រង​គ្រោះ​បាន​ទៅ​ដេកចាំ​ក្នុងផ្ទះ​មុន​ពេល​ខ្លួន​ចូល​ក្នុងផ្ទះ​ឈ្មោះ សៀង សុខ​ខឿន ចាប់​អោប ប៉ុនប៉ង​រំលោភ ទើប​ស្រែក​ឆោឡោ ឈ្មោះ សុខ ខឿន រត់​ចេញ​មក​ក្រៅ ក៏​ត្រូវ​កូន​ៗ​ព្រួត​វាយ​ខណៈនោះ​អ្នកស្រុក​ក៏​មក​ជួយ​វាយ​រហូត​សន្លប់​តែ​ម្តង​។

លោកតា ងិ​ន សា​រឿ​ន បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ប្អូន​ៗ​បាន​ទូរ​សព្ទ័​ហៅ​បង​ជា​ជន​រង​គ្រោះ​ឲ្យ​មក​លេង ហើយ​បាន​នាំ​គ្នា​ផឹកស៊ី​លុះ​ម៉ោង​៦​ល្ងាច លោក​ប្អូន​បួស​នៅ​វត្ត​ក្រួស​បាន​ទូរ​សព្ទ័​ហៅ​ឲ្យ​មក​លេង​នៅ​វត្ត​ក្រួស ក៏​ទៅ​លេង​លោក​ប្អូន បន្ទាប់​ពី​សួរសុខទុក្ខ​លោក​ប្អូន​ហើយ​ក៏​លា​លោក​ប្អូន​ត្រលប់​ទៅ​ផ្ទះ​ឪពុក​វិញ​។ ក៏​ប៉ុន្តែ​ដោយនៅ​ក្នុង​វត្ត​ក្រួស​មាន​ចាក់​ធុងបាស​រាំ​លេង​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ប្អូន​ៗ​បាន​បបួល​បង​ជា​ជន​រង​គ្រោះ​ចូល​រាំ​លេង​កម្សាន្ត​រហូត​ដល់​ម៉ោង​៨​យប់​ប្រាប់​ប្អូន​ថា ទៅ​បទ​ជើង​ក៏​ចេញ​ទៅ​បាត់​។

ហើយ​ពេល​កើតហេតុ​ថ្លង់​នឹង​សំឡេង​ធុងបាស​ទើប​ប្អូន​ៗ​មិន​បានឮ​មក​ជួយ មិន​គួរ​ណា​វាយ​ចោទ​ថា​ចោរ ចូល​ប្លន់​សួរ​ចុះ​សួរ​ឡើង​ប្តូរ​បទ​ចោទ​ថា​ប៉ុនប៉ង​រំលោភ​។ បើ​តាម​ជន​រង​គ្រោះ​និយាយ​ថា ក្រោយ​ពី​បទ​ជើង​រួចខ្លួន​វង្វេង​ច្រឡំ​ផ្លូវ ក៏​ដើរទៅ​សួរ​មីង​ម្នាក់​(​ឈ្មោះ​ភាព​) ដែល​មានផ្ទះ​ជិត​វត្ត​ក្រួស​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ​ពីរ​បង​វត្តថា មីង​ផ្លូវ​ណា ផ្លូវ​ទៅ​ផ្ទះ​ឪ​ខ្ញុំ មីង​ម្នាក់​នោះ​ប្រាប់​ថា ទៅ​ត្បូង​ទៅ ពេល​ដើរ​បាន​បន្តិច​ស្រាប់តែ​ស្ត្រី​ឈ្មាះ សុភាព ស្រែក​ឆោឡោ​ថា ចោរ​ៗ ពេល​នោះ កូន​ៗ​របស់​ឈ្មោះ​ភាព ចេញ​មក​ព្រួត​វាយ​តែ​ម្តង​ខ្លួន​បាន​សំពះ​ហើយ​ប្រាប់​ថា​ខ្ញុំ​មិនមែន​ចោរ​ទេ ក៏​ប៉ុន្តែ​គេ​មិន​ស្តាប់​ព្រួត​វាយ​រហូត​រូបគេ​សន្លប់​តែ​ម្តង​។

ហើយ​ពេល​ដឹងខ្លួន​នៅ​ឯ​មន្ទីរពេទ្យ​ស្រាប់តែ​ឈ្មោះ អ៊ុ​ក សុភាព ប្តឹង​សមត្ថកិច្ច​ថា ខ្លួន​(​សៀង សុខ​ខឿន​)​ប៉ុនប៉ង​ចាប់រំលោភ​ទៅ​វិញ​អយុត្តិធម៌​ណាស់​។ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ខេត្ត​ដោយ​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​យាមកាម​នៅ​ខាង​មុខ​បន្ទប់ និង​មន្ត្រី​នគរបាល​ខេត្ត​បាន​មក​សាកសួរ​ធ្វើ​កំណត់ហេតុ​ជន​រង​គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ហើយ​ប្រាប់​ថា ឈ្មោះ អ៊ុ​ក សុភាព ប្តឹង​ថា ប៉ុនប៉ង​ចាប់រំលោភ នេះ​ជា​ទោសឧក្រិដ្ឋ​ទើប​ក្រុម​គ្រួសារ​លោកតា​អាចារ្យ អំពាវនាវ​រក​យុត្តិធម៌​៕