ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្ដិ៍​ស្ត្រី​ម្នាក់ បាន​បាត់បង់​ជីវិត​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ លោកស្រី​ពលបាលឯក ស្មុយ សា​ភៅ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ជើងទៀន បាន​ស្លា.ប់ កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៦ មេ​សា ២០១៧

ខេត្តឧត្តរមានជ័យ ៖ លោកស្រី​ពលបាលឯក ស្មុយ សា​ភៅ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ជើងទៀន បាន​ស្លាប់ កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៦ មេ​សា ២០១៧ នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។

បុរស​ជា​ប្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ ឆូត ធា​រ៉ា មុខរបរ​ជា​គ្រូបង្រៀន​បានឱ្យ​ដឹង​ថា ប្រពន្ធ​របស់​គាត់​ឈ្មោះ ស្មុយ សា​ភៅ ជា​មន្ត្រី​នគរបាល​បាន​ស្លាប់​ដោយសារ​កើត​មាន​ជំងឺថ្លើម បាន​ស្លាប់​ចោល​ប្តី និង​កូន​២​នាក់ ស្រី​ម្នាក់​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​។

លោក​វរៈសេនីយ៍ទោ បឿ អឿ​ល អធិការ​ស្រុក​ចុងកាល់​បានឱ្យ​ដឹង​ថា ស្ដ្រី​ជា​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ម្នាក់​ដែល​បាន​ស្លាប់​នោះ លោក​បាន​ចាត់​កម្លាំង​ឲ្យ​ជួយ​រៃ​អង្គាស​នូវ​ថវិកា​បាន​ចំនួន​៥០​ម៉ឺន​រៀល អង្ករ​ចំនួន​១០០​គី​ក្រាម ជួយ​ដល់​គ្រួសារ​សព​។ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មេ​សា ២០១៧​នេះ​កម្លាំង​នគរបាល និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប បាន​ចូលរួម​ដង្ហែ​សព​យក​ទៅ​បូជា​នៅ​ក្នុង​ទី​អារាម​វត្ត​ជើងទៀន ដើម្បី​រំលាយ និង​កិច្ច​បង្ហើយ​បុណ្យ​៕