ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ហាញមុខ​ចោរ​K59​ដែល​បា.ញ់​ប្លន់​កក្រើក​ខេត្តស្វាយរៀង

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៧ នេះ​សមត្ថកិច្ច​នគ​បាល​នៃ​ស្នងការ​នគ​បាល​ខេត្ត​បាន​ធ្វើ​ស​ន្និសិត​កាសែត​បង្ហាញមុខ​ក្រុម​ចោរ​ប្រដាប់​អាវុធ K59

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៧ នេះ​សមត្ថកិច្ច​នគ​បាល​នៃ​ស្នងការ​នគ​បាល​ខេត្ត​បាន​ធ្វើ​ស​ន្និសិត​កាសែត​បង្ហាញមុខ​ក្រុម​ចោរ​ប្រដាប់​អាវុធ K59 ពីរ​នាក់ ដែល​បាន​ចេញ​ធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​អាជីវករ​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​យក​មាស​បាន​២​ដំឡឹង​២​ជី រួច​បាន​ជិះ​រថយន្ត​គេចខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់ និង​បាញ់​តទល់​គ្នា​មួយ​ប្រាវ​អស់​រយៈពេល​មួយ​ម៉ោង​កន្លះ ទើប​សមត្ថកិច្ច​ក្របួច​ចាប់​ជន​ស​ង្ស​យ័​បាន ។ 

បើ​តាម​លោក​វរសេនីយ៍ទោ កែវ សុ​ថា នាយ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការ​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ករណី​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ប្លន់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៥​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ចន្លោះ​បង្គោល​ព្រំដែន​លេខ​២២០​និង​២២១ ស្ថិត​នៅ​ភូមិ​កែវ​ជះ ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោ​ទ៏ ខេត្តស្វាយរៀង ដោយ​ប្លន់​យក​បាន​មាស​ចំនួន​២​ដំឡឹង​២​ជី ខណៈ​ជន​រង​គ្រោះ​ឈ្មោះ តី ឃឿ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​អាជីវករ​លក់​បារី នៅ​ភូមិ​ប្រច​ន្ទ័​ទ្រា ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោ​ទ៌ ជិះ​ម៉ូតូឌុប​ប្រពន្ធ​ឈ្មោះ ឡី ផូ អាយុ​៤២​ឆ្នាំ ត្រឡប់​ពី​ប្រទេស​វៀតណាម​វិញ ក៏​ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​២​នាក់​ប្រើប្រាស់​អាវុធ​ខ្លី​១​ដើម​ម៉ាក K59 ស្ទាក់​ប្លន់​តែ​ម្តង និង​បាន​បាញ់​គម្រាម​ជន​រង​គ្រោះ​១​គ្រាប់​រួច​ដោះ​យក​ខ្សែ​.​ក របស់​ជន​រង​គ្រោះ​មួយ​ខ្សែ​ទម្ងន់​២​ដំឡឹង​២​ជី ហើយ​ក៏​បាន​បើករថយន្ត​គេចខ្លួន ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយមក​ជន​រង​គ្រោះ​បាន​ប្តឹង​សម្ថ​កិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ដោយ​មានការ​សហការ​ពី​នគរបាល​ចម្រុះ និង​ប្រជាពលរដ្ឋ​ល្អ​បាន​ជួយ​ផ្តល់​ព័​ត៏​មានបាន​ទាន់​វេលា​ទើប​ចុះ​បង្ក្រាប និង​ព័ទ្ធ​ជាប់​ក៏​មានការ​បាញ់​ស្ទាក់​ក្រុម​ចោរ​ឲ្យ​ឈប់ និង​ចាប់ខ្លួន ក៏​ប៉ុន្តែ​ក្រុម​ចោរ​បាន​ឈប់​រថយន្ត​រួច​បាន​រត់​ចេញពី​រថយន្ត និង​បាន​បាញ់​មក​លើ​សមត្ថកិច្ច​វិញ​ចំនួន​២​គ្រាប់​តែ​មិន​បណ្តាល​ឲ្យ​រង​របួស​ទេ ។ 

ប្រភព​ពី​សមត្ថកិច្ច​បាន​បន្ត​ទៀង​ថា ជនសង្ស័យ​ទី​១-​ឈ្មោះ សៀង គឹ​ម​ហួត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​បាក់​រនាស់ សង្កាត់​ស័​ង្ឃ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ឃាត់​ខ្លូ​ន​បាន​នៅ​ម៉ោង​១​និង​៤៥​នាទី​រសៀល ។ ទី​២-​ឈ្មោះ ទេព ភា​រុន អាយុ​៣៥​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៧៦AM 1 E 2 ផ្លូវ​លេខ​១៤១​ភូមិ​០៦៩ សង្កាត់​វាល​វង្ស ខណ្ឌ​៧​មក​រា រាជធានី​ភំ​ពេញ ឃាត់​ខ្លូ​ន​បាន​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល មុន​ពេល​ចេញ​ធ្វើ​សកម្មភាព​ប្លន់​ជន​ស​ង្ស​យ័​បាន​មក​ស្នាក់​នៅ​ក្នុងភូមិ​បាក់​រនាស់ សង្កាត់​ស័​ង្ឃ ក្រុង​ស្វាយ​រៀង ។ 

សមត្ថកិច្ច​ក៏​បាន​រឹបអូស​វត្ថុ​តាង​បាន​រួម​មាន អាវុធ​ខ្លី​ម៉ាក K59 ចំនួន​១​ដើម​បង់​១, ស្រោម​កាំភ្លើង​១, គ្រាប់​២​គ្រាប់ និង​សំបក​ឡត​២ ក្បាល​គ្រាប់​១​គ្រាប់  (​ជន​ស​ង្ស​យ័​មាន​គ្រាប់​៥​គ្រាប់​បាញ់​គម្រាម​ជន​រង​គ្រោះ​១​គ្រាប់ បាញ់​តទល់​សមត្ថកិច្ច​អស់​២​គ្រាប់​) រថយន្ត​១​គ្រឿង​ម៉ាក CAMMRY​ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 2A-0133 សម្រាប់​ធ្វើ​សកម្មភាព​ប្លន់ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មាន​ជនសង្ស័យ​ម្នាក់​ជា​រនុកក្នុង​នៅ​ក្នុងភូមិ​ជន​រង​គ្រោះ​រស់នៅ​បាន​រៀបចំ​ផែនការ​ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​ជន​ដែល​ជា​រនុកក្នុង​បាន​រត់គេច​ខ្លួន​បាត់​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន ៕