ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរទៅ​បេះ​ឈូក​ស្រាប់តែ​ប្រទះ​ឃើញ​ក៏​ផ្អើល​ឆោឡោ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​បុរស​វ័យ​អាយុ​២៩​ឆ្នាំ​ម្នាក់​ស្លា.ប់​អណ្តែត​ទឹក​មិន​ទាន់​ដឹង​ពី​មូលហេតុ ខណៈ​ដែល

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​បុរស​វ័យ​អាយុ​២៩​ឆ្នាំ​ម្នាក់​ស្លាប់​អណ្តែត​ទឹក​មិន​ទាន់​ដឹង​ពី​មូលហេតុ ខណៈ​ដែល​ប្រជាពលរដ្ឋ​បាន​ដើរទៅ​បេះ​ឈូក​ក៏​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​វាលស្រែ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី ល្ងាច ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​វាលស្រែ ក្នុង​ចំការ​ឈូក ក្នុងភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប ។

បើ​តាម​ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ សូ ណា​រ័​ត្ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ពោធិ៍​បុស្ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដែល​ការ​ស្លាប់​នេះ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ ។ បើតាមប្រភពពីសមត្ថកិច្ចដែលយកសពទៅពិនិត្យ​កោសល្យ​វិ​ច្ឆ័​យ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​គេ​វាយ​សម្លាប់​សង្ស័យ​រឿង​គំនុំ​។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ជន​ដៃដល់​សមត្ថកិច្ច​ចម្រុះ​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​តាម​ស្វែងរក​យក​មក​ធ្វើ​ដាក់ទោស​តាម​ផ្លូវច្បាប់ ៕