ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​កូន​មាន​អាកប្បកិរិយា​ល្អ ឪពុក​ម្តាយ​ត្រូវធ្វើ​ជា​គំរូ !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូន​របស់​អ្នក​នឹង​ចម្លង​យក​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ ដូច្នេះ​វា​ជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ជា​គំរូ​ដ៏​ល្អ ។ តើ​អ្នក​កំពុង​បង្ហាញ​អាកប្បកិរិយា​បែប​ណា​ចំពោះ​មុខ​កូន​ៗ​រាល់ថ្ងៃ ? កូន​ៗ និង​ក្មេង​ជំទង់​របស់​អ្នក​តែងតែ​មើល​អ្វី​ដែល​អ្នក​ធ្វើ ។…

រាជធានី​ភ្នំពេញ ៖ កូន​របស់​អ្នក​នឹង​ចម្លង​យក​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ ដូច្នេះ​វា​ជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ជា​គំរូ​ដ៏​ល្អ ។ តើ​អ្នក​កំពុង​បង្ហាញ​អាកប្បកិរិយា​បែប​ណា​ចំពោះ​មុខ​កូន​ៗ​រាល់ថ្ងៃ ? កូន​ៗ និង​ក្មេង​ជំទង់​របស់​អ្នក​តែងតែ​មើល​អ្វី​ដែល​អ្នក​ធ្វើ ។ ពួក​គេ​មើល​ពី​របៀប​ដែល​អ្នក​ដោះស្រាយ​ភាព​តានតឹង ពួក​គេ​មើល​ពី​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ និង​មើល​ពី​របៀប​ដែល​អ្នក​ដោះស្រាយ​ជាមួយនឹង​អារម្មណ៍​របស់​អ្នក ។ វា​ជ្រាប​ចូល​ទៅ​ក្នុង​ព័ត៌មាន​ទាំងអស់​ដូច​ជា​អេ​ប៉ុង​តូច​ៗ ។ សូ​ម្បី​តែ​នៅ​ពេល​ដែល​អ្នក​គិត​ថា កូន​របស់​អ្នក​មិន​យកចិត្តទុកដាក់​ក៏​ដោយ ដូច្នេះ​វា​ជា​រឿង​ចាំបាច់​ក្នុង​ការ​ធ្វើ​ជា​គំរូ​វិជ្ជមាន ។

យោង​តាម​ទ្រឹស្ដី​សិក្សា​សង្គម មនុស្ស​រៀន​ដោយ​ការ​មើល​អ្នក​ដទៃ ។ កុមារ​ធ្វើ​ត្រាប់​តាម​អាកប្បកិរិយា​របស់​មនុស្ស​ពេញវ័យ ។ កុមារ​ដែល​បាន​មើល​មនុស្ស​ពេញវ័យ​ជា​មនុស្ស​ឆេវឆាវ​រាល់ថ្ងៃ​ក៏​ក្លាយជា​មនុស្ស​ឆេវឆាវ​ផង​ដែរ ។ អាស្រ័យ​ហេតុនេះ អ្នក​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​រឿង​ដែល​អ្នក​កំពុង​បង្រៀន​កូន​ដោយ​អ​ចេតនា ។

តើ​អ្នក​កំពុង​បង្ហាញ​អាកប្បកិរិយា​បែប​ណា ? ពេល​ខ្លះ អ្នក​អាច​ធ្វើ​គំរូ​អាកប្បកិរិយា​មិនល្អ​សម្រាប់​កូន​របស់​អ្នក​ដោយ​មិនដឹង​ខ្លួន ។ សូម​ពិចារណា​អំពី​ស្ថានភាព​ទាំងនេះ ។ ឧទាហរណ៍ ឪពុក​ម្នាក់​ចំណាយពេល​ល្ងាច​របស់​គាត់​មើល​ទូរទស្សន៍ ប៉ុន្តែ​ប្រាប់​កូនស្រី​អាយុ ១៤ ឆ្នាំ​របស់​គាត់​ថា គាត់​គួរតែ​អាន​បន្ថែម កុំ​មើល​ទូរទស្សន៍ ម្តាយ​រវល់​នឹង​លេង​ទូរស័ព្ទ តែ​ប្រាប់​កូន​កុំឱ្យ​លេង​ទូរស័ព្ទ ។ ម្ដាយ​ប្រាប់​កូនស្រី​ឱ្យ​មាន​សន្តាន​ចិត្តល្អ​ចំពោះ​អ្នក​ដទៃ ប៉ុន្តែ​ម្តាយ​បែរជា​ស្រែក​ដាក់​អ្នក​ដទៃ ។ ឪពុក​ប្រាប់​កូន​របស់​គាត់​ថា ពួក​គេ​គួរតែ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ ប៉ុន្តែ​គាត់​លួច​ញ៉ាំ​បង្អែម​បន្ទាប់​ពី​ពួក​គេ​ចូល​គេង ។

តើ​កូន​របស់​អ្នក​ជឿ និង​ធ្វើ​តាម​អ្នក​ទេ ? វា​ពិតជា​លំបាក​ណាស់​ក្នុង​ការ​ធ្វើ​ជា​គំរូ​អាកប្បកិរិយា សមរម្យ ឱ្យ​កូន​របស់​អ្នក​ឃើញ​គ្រប់ពេលវេលា ហើយ​គ្មាន​នរណា​ម្នាក់​រំពឹង​ថា អ្នក​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ។ ប៉ុន្តែ​អ្នក​គួរ​ព្យាយាម​ធ្វើ​ជា​គំរូ​ពី​ច្បាប់ និង​អាកប្បកិរិយា​ដែល​អ្នក​ចង់ឱ្យ​កូន​របស់​អ្នក​ធ្វើ​តាម ។ ជា​ឧទាហរណ៍ ប្រសិនបើ​អ្នក​មិន​ចង់ឱ្យ​កូន​របស់​អ្នក​ជក់​ទេ អ្នក​កុំ​ប៉ះពាល់​បារី​ឱ្យ​សោះ ប្រសិនបើ​អ្នក​ចង់ឱ្យ​កូន​របស់​អ្នកមាន​ភាព​ស្មោះត្រង់ អ្នក​គួរតែ​ព្យាយាម​ស្មោះត្រង់​ជា​ពិសេស​ជាមួយ​កូន​របស់​អ្នក ។ គិត​អំពី​អ្វី​ដែល​អ្នក​ចង់ឱ្យ​កូន​របស់​អ្នករៀន​ពី​អ្នក ហើយ​ព្យាយាម​ធ្វើ​ជា​គំរូ​ក្នុង​ជីវិត​របស់​អ្នក ។ ជា​ធម្មតា វា​នឹង​មាន​ពេល​ខ្លះ នៅ​ពេល​ដែល​អ្នក​ធ្វើ​ខុស ឬ​មិន​ធ្វើ​អ្វី​ៗ​ដូចដែល​អ្នក​បាន​គ្រោងទុក ។ ប៉ុន្តែ នោះ​មិន​អី​ទេ ទោះបីជា​អ្នក​ធ្វើ​ខុស​ក៏​ដោយ ។

ញ៉ាំ​អាហារ​មាន​សុខភាព​ល្អ ៖ នៅ​ពេល​ដែល​អ្នក​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ និង​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់ អ្នក​កំពុង​ធ្វើ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​កូន​របស់​អ្នក ។ ជា​ការ​ពិត​ណាស់ សូម​ព្យាយាម​កុំ​ធ្វើ​ហួសហេតុ ឬ​ដាក់​កំហិត​ក្នុង​ការ​ខិតខំ​របស់​អ្នក​ដើម្បី​ធ្វើ​ជា​គំរូ​ដ៏​ល្អ ។

បង្ហាញ​ការ​គោរព និង​បង្រៀន​ការ​យល់ចិត្ត ៖ ឪពុក​ម្តាយ​គ្រប់​រូប​ចង់​ចិញ្ចឹម​កូន​ដែល​មានចិត្ត​ល្អ​ចំពោះ​អ្នក​ដទៃ ។ គោលដៅ​នេះ​ក្លាយជា​ការ​ពិត នៅ​ពេល​អ្នក​យក​គំរូ​តាម​ការ​គោរព និង​ការ​យល់ចិត្ត​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក ។ ត្រូវ​គោរព​អ្នក​គ្រប់​គ្នា​ដែល​អ្នក​ប្រាស្រ័យ​ទាក់ទង​ជាមួយ ហើយ​ឆាប់​ៗ​នេះ​កូន​របស់​អ្នក​នឹង​ធ្វើ​ដូច​គ្នា ។

ដោះស្រាយ​បញ្ហា​បច្ចេកវិទ្យា ៖ មុន​នឹង​អ្នក​អាច​និយាយ​អ្វី​ទៅ​កាន់​កូន​របស់​អ្នក សូម​ក្រឡេក​មើល​រយៈពេល​ដែល​អ្នក​កំពុង​ចំណាយ​នៅ​មុខ​អេ​ក្រង់ ។ ទោះបីជា​អ្នក​កំពុងធ្វើការ ឆ្លើយ​អ៊ីមែល និង​ធ្វើ​អ្វី​ដែល​អ្នក​គិត​ថា មាន​ផលិតភាព​ក៏​ដោយ អ្នក​នៅ​តែ​ធ្វើ​ជា​គំរូ​សម្រាប់​កូន​របស់​អ្នក ។ ដោះស្រាយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​អ្នកជា​មុន​សិន ហើយ​បន្ទាប់​មក​ព្យាយាម​កំណត់​ស្តង់ដារ​មួយ​ចំនួន​សម្រាប់​កុមារ ។

ប្រឹងប្រែង​ធ្វើការ ៖ ការ​អភិវឌ្ឍន៍​ក្រមសីលធម៌​ការងារ​រឹង​មាំ គឺជា​ជំនាញ​ជីវិត​ដែល​ក្មេង​គ្រប់​រូប​ត្រូវការ ។ មិន​ថា ខំធ្វើការ​នៅ​សាលា ការងារ​ក្រៅ​ម៉ោង ឬ​ក្នុង​ក្រុមកីឡា​ទេ ក្មេង​ៗ​ត្រូវ​មាន​ក្រមសីលធម៌​ការងារ​ល្អ ។ មិន​ថា​អ្នក​ទៅ​ធ្វើការ​ជា​រៀងរាល់ថ្ងៃ ឬ​អ្នកធ្វើការ​ពី​ផ្ទះ អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​ឃើញ​អ្នកធ្វើការ ។ សូ​ម្បី​តែ​ការ​ធ្វើ​ការងារ​រួម​គ្នា​ជា​គ្រួសារ គឺជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​បណ្តុះ​ក្រមសីលធម៌​ការងារ​ដ៏​រឹង​មាំ​នៅ​ក្នុង​កូន​របស់​អ្នក ។

បង្ហាញ​ពី​ជំនាញ​សង្គម និង​អារម្មណ៍ ៖ យកចិត្តទុកដាក់​លើ​ជំនាញ​អារម្មណ៍ និង​សង្គម​ផង​ដែរ ។ បង្ហាញ​កូន​របស់​អ្នក​ពី​របៀប​ស្វាគមន៍​នរណា​ម្នាក់ និង​របៀប​សួរ​សំណួរ​នៅ​ពេល​ពួក​គេ​យល់​ច្រ​លំ ។ ណែនាំ​ពួក​គេ​អំពី​របៀប​ជួប​មិត្ត​ថ្មី និង​អញ្ជើញ​អ្នក​ដទៃ​ឱ្យ​ចូលរួម ។ បង្ហាញ​ពី​របៀប​គ្រប់គ្រង​អារម្មណ៍ ដូច​ជា​ការ​ខកចិត្ត ឬ​ទុក្ខ​ព្រួយ​ជាដើម ។ ការងារ​ចម្បង​របស់​អ្នក​ក្នុង​នាម​ជា​ឪពុក​ម្តាយ គឺ​ជួយ​បណ្តុះ​កូន​របស់​អ្នក​ទៅ​ជា​មនុស្ស​ល្អ គោរព ស្មោះត្រង់ និង​យកចិត្តទុកដាក់ ។ ហើយ​ជួនកាល​វិធី​ដែល​ស្រួល​បំផុត​ដើម្បី​ធ្វើ​នោះ គឺ​ធ្វើ​ជា​គំរូ​ដ៏​ល្អ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​វគ្គ​សិក្សា​ថ្មី កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ១ ខែវិច្ឆិកា ឆ្មាំ ២០២២ ។ ចំ​ណែ​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ជា​រៀងរាល់ថ្ងៃ ។ ការ​ចុះ​ឈ្មោះ​បុត្រ​ធីតា​នៅ​សាលារៀន​យើងខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ពិន្ទុ​សន្សំ​កាន់តែ​ច្រើន ដើម្បី​ប្តូរ​យក​សម្ភារ ឬ​ទូទាត់​ជាមួយ​និង​សេ​វាស​ផ្សេង​ៗ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕