ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! ឱ្យ​ខ្ចី​មួយ​ភ្លេត​សោះ​ស៊ីដាច់

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​អន្លង់​វែង ធ្វើការ​ឃាត់ខ្លួន​ពី​បទ​រំលោ.ភ​លើ​ទំនុកចិត្ត ដោយ​ខ្ចី​ម៉ូតូ​ពី​បុរស​ម្នាក់​ជិះ​មួយ​ភ្លេ​ត​សោះ បែរជា​ចង់ស៊ី​ដាច់ ហេតុការណ៍​នេះ​កើតឡើង

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​អន្លង់​វែង ធ្វើការ​ឃាត់ខ្លួន​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ដោយ​ខ្ចី​ម៉ូតូ​ពី​បុរស​ម្នាក់​ជិះ​មួយ​ភ្លេ​ត​សោះ បែរជា​ចង់ស៊ី​ដាច់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៧ តាម​ដងផ្លូវ​ជាតិ​លេខ​P.R១៧៤ នៅ​ក្នុងភូមិ​រំចេក ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ។

ជនសង្ស័យ​ឈ្មោះ ស ណាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​សាលា​ទង ឃុំ​បារាយណ៍ ស្រុក​បារាយ​រណ៍ ខេត្តកំពង់ធំ ដោយឡែក​ម្ចាស់​ម៉ូតូ​ឈ្មោះ ឡុ​ង ថា​វុ​ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ ឧត្តរមានជ័យ ១C.៦៦.៧៩ រស់នៅ​ភូមិ​ពរ​ពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

យោង​តាម​សម្តី​ពី​ម្ចាស់​ម៉ូតូ​បានឱ្យ​ដឹង​ថា បុរស​ឈ្មោះ​ស ណាត​រូប​នេះ គឺជា​មនុស្ស​ដែល​ស្គាល់​រាប់អាន​គ្នា ហើយ​មក​លេង​នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ មេ​សា ក្រោយមក​បាន​ខ្ចី​ម៉ូតូ​របស់​ខ្លួន​មួយ​ភ្លេ​ត ស្រាប់តែ​បាត់​អស់​មួយ​យប់​មួយ​ថ្ងៃ ពេល​នោះ​ខ្លួន​បាន​ប្តឹង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ និង​ប៉ូលិស​ស្រុក​អន្លង់​វែង ឱ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​។

ប៉ូលិស​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​នូវ​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​រួច សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ និង​ដាក់​បារាស​ត្រួតពិនិត្យ ស្រាប់តែ​ជនសង្ស័យ​រូប​នេះ​បាន​ជិះ​ម៉ូតូ​មក​ដល់ ក៏​ឃាត់ខ្លួន​តែ​ម្តង រួច​នាំ​មក​ធ្វើការ​សាកសួរ​នៅ​អធិការ​ស្រុក​អន្លង់​វែង បន្ទាប់​ពី​សាកសួរ​រួច​ហើយ ម៉ូតូ និង​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការ​ស្រុក​ត្រពាំង​ប្រាសាទ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕