ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​(K59)​ពីរ​នាក់​ស្ទាក់​ប្លន់​នៅ​ព្រំដែន ត្រូវ​សមត្ថកិច្ច​ក្របួច​វាយ​ទ្រម​ខ្លួន

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ក្រុម​ចោរ​ប្រដាប់​អាវុធ​(K59)​ពីរ​នាក់​ចេញ​ធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​អាជីវករ​នៅ​ព្រំដែន​យក​មាស​បាន​២​តម្លឹង​២​ជី រួច​បាន​ជិះ​រថយន្ត​គេចខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ព័ទ្ធ​ចាប់

ខេត្តស្វាយរៀង ៖ ក្រុម​ចោរ​ប្រដាប់​អាវុធ​(K59)​ពីរ​នាក់​ចេញ​ធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​អាជីវករ​នៅ​ព្រំដែន​យក​មាស​បាន​២​តម្លឹង​២​ជី រួច​បាន​ជិះ​រថយន្ត​គេចខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ព័ទ្ធ​ចាប់ និង​បាញ់​ត​គ្នា​មួយ​ប្រាវ​អស់​រយៈពេល​មួយ​ម៉ោង​កន្លះ ទើប​សមត្ថកិច្ច​ក្របួច​ចាប់​ជនសង្ស័យ​បាន និង​វាយ​ទ្រម​ខ្លួន​។

បើ​តាម​លោក​វរៈសេនីយ៍ទោ កែវ សុ​ថា នាយ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការ​នគ​បាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ករណី​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ប្លន់​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​១​និង​០៥​នាទី​រសៀល នៅ​ចំណុច​ចន្លោះ​បង្គោល​ព្រំដែន​លេខ​២២០.២២១ ស្ថិត​នៅ​ភូមិ​កែវ​ជះ ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ប្លន់​យក​បាន​មាស​ចំនួន​២​តម្លឹង​២​ជី ខណៈ​ជន​រង​គ្រោះ​ឈ្មោះ តី​ឃឿ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​អាជីវករ​លក់​បារី នៅ​ភូមិ​ប្រច​ន្ទ័​ទ្រា ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោទ៍ ជិះ​ម៉ូតូត្រលប់​មក​ពី​ប្រទេស​វៀតណាម​វិញ ក៏​ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​២​នាក់ ប្រើប្រាស់​អាវុធ​ខ្លី​១​ដើម​ម៉ាក (K59) ស្ទាក់​ប្លន់​តែ​ម្តង និង​បាន​បាញ់​គម្រាម​ជន​រង​គ្រោះ​១​គ្រាប់ និង​ដោះ​យក​ខ្សែ​ក របស់​ជន​រង​គ្រោះ​មួយ​ខ្សែ​ទម្ងន់​២​តម្លឹង​២​ជី រួច​បើករថយន្ត​គេចខ្លួន​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយមក​ជន​រង​គ្រោះ​បាន​ប្តឹង​សម្ថ​កិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ដោយ​មានការ​សហ​ការណ៍​ពី នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​បន្ទាយ​ក្រាំង នគរបាល​ការពារ​ព្រំដែន​សំ​យ៉ោ​ង យោធា​វរៈ​ការពារ​ព្រំដែន​សំ​យ៉ោ​ង យោធា​ការពារ​ព្រំដែន​វៀតណាម​ប៉ុស្តិ៍​៨៨៥ និង​ប្រជាពលរដ្ឋ​ល្អ​បាន​ជួយ​ផ្តល់​ព័ត៌មាន​បាន​ទាន់​វេលា ទើប​ចុះ​បង្ក្រាប និង​បាន​ព័ទ្ធ​ជាប់​ក៏​មានការ​បាញ់​ស្ទាក់​ក្រុម​ចោរ​ឲ្យ​ឈប់ និង​ចាប់ខ្លួន​។ ក៏​ប៉ុន្តែ​ក្រុម​ចោរ​បាន​ឈប់​រថយន្ត​រួច​បាន​រត់​ចេញពី​រថយន្ត និង​បាន​បាញ់​មក​លើ​សមត្ថកិច្ច​វិញ​ចំនួន​២​គ្រាប់ តែ​មិន​បណ្តាល​ឲ្យ​របួស​សមត្ថកិច្ច​ទេ​។

ដោយ​សមត្ថកិច្ច​មាន​កម្លាំង​ច្រើន​ឡោម​ព​ទ្ធ័​រហូត​ចាប់​បាន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ជា​បន្តបន្ទាប់ នៅ​ត្រង់​ចំណុច​បង្គោល​២២២.២២៣ ក្នុង​ទឹកដី​ប្រទេស​វៀតណាម​។ ប្រភព​ដដែល​បន្ត​ទៀត​ថា ជនសង្ស័យ​ទី​១.​ឈ្មោះ សៀង គឹ​ម​ហួត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ឃាត់​ខ្លូ​ន​បាន​នៅ​ម៉ោង​១​និង​៤៥​នាទី​រសៀល​។ ទី​២.​ឈ្មោះ ទេព ភា​រុន អាយុ​៣៥​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៧៦AM 1 E2 ផ្លូវ​លេខ​១៤១ ភូមិ​០៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភំ​ពេញ ឃាត់​ខ្លូ​ន​បាន​នៅ​វេលា​ម៉ោង ២​និង​៣០​នាទី​រសៀល​។

សមត្ថកិច្ច​រឹបអូស​វត្ថុ​តាង​បាន​រួម​មាន អាវុធ​ខ្លី​ម៉ាក​(K59) ចំនួន​១​ដើម​បង់​១ និង​គ្រាប់​២​គ្រាប់ (​ជនសង្ស័យ​មាន​គ្រាប់​៥​គ្រាប់ បាញ់​គម្រាម​ជន​រង​គ្រោះ​១​គ្រាប់ បាញ់​តដៃ​សមត្ថកិច្ច​២​គ្រាប់​) រថយន្ត​១​គ្រឿង​ម៉ាក​កាម​រី ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 2A-0133 សម្រាប់​ធ្វើ​សកម្មភាព​ប្លន់​។ បច្ចុប្បន្ន​សមត្ថកិច្ច បាន​បញ្ជូន​ជន​ស​ង្ស​យ័​ទាំង​ពីរ​នាក់ និង​វត្ថុ​តាង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕