ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ប្រាសាទតាមាន់ធំ​មាន​ពលរដ្ឋ​តិចតួច​ណាស់​ទៅ​លេង​កម្សាន្ត​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ប្រាសាទតាមាន់ធំ ជា​តំបន់​ទេសចរណ៍​មួយ​ដែល​ស្ថិត​នៅ​លើ​ខ្នងភ្នំ​ដងរែក ក្នុងភូមិ​គោក​មន ឃុំ​គោក​មន ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប្រាសាទតាមាន់ធំ ជា​តំបន់​ទេសចរណ៍​មួយ​ដែល​ស្ថិត​នៅ​លើ​ខ្នងភ្នំ​ដងរែក ក្នុងភូមិ​គោក​មន ឃុំ​គោក​មន ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្តរមានជ័យ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​នាំ​គ្នីគ្នា​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ​ជា​រៀង​រាល់​ឆ្នាំ កន្លង​ទៅ​នៅ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​។ ដោយឡែក​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ក្នុងឆ្នាំនេះ ចាប់ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​១៧ មេ​សា ២០១៧​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ ២០០​ទៅ​៣០០​នាក់ ចូល​ទៅ​លេង​កម្សាន្ត​ក្នុង​មួយ​ថ្ងៃ គឺ​មានការ​ថយ​ចុះ ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​ស្អប់ខ្ពើម​ពី​ទ​ង្វើ​របស់​ក្រុម​ទាហាន​សៀម​។

កោះសន្តិភាព បាន​ធ្វើ​បទ​សម្ភាសន៍​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ដែល​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ប្រាសាទតាមាន់ធំ នាំ​គ្នា​និយាយ​អះអាង​ថា តំបន់​ប្រាសាទតាមាន់ធំ អំឡុង​ឆ្នាំ​កន្លង​ទៅ​មាន​ពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​ចាស់​ក្មេង​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​រាប់ពាន់​នាក់​ឱ្យ​តែ​មាន​ពិធីបុណ្យ ជា​ពិសេស​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។ ប្រជាពលរដ្ឋ​ខ្មែរ​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៧​នេះ ក្រុម​ទាហាន​សៀម​បាន​យក​ស្បៃ​សំណាញ់​ដែល​មាន​ពណ៌​ខៀវ​មក​ហ៊ុំ​ព័ទ្ធ​នៅ​ជាប់​នឹង​ទីតាំង​ប្រាសាទ សូ​ម្បី​តែ​ទស្សនា​នូវ​ធម្មជាតិ​ជុំវិញ​បរិវេណ​ប្រាសាទ​ក៏​មិន​បាន ហេតុនេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​ស្អប់ខ្ពើម​ពី​ទ​ង្វើ​ទាហាន​សៀម​មិន​មក​លេង​កម្សាន្ត​នៅ​ក្នុង​តំបន់​នេះ​។

ទាហាន​កម្ពុជា​ដែល​ឈរជើង​ការពារ​នៅ​ក្នុង​ប្រាសាទ ក្នុង​កងពល​ថ្មើរជើង​លេខ​៤២ បានឱ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០១០ រហូត​មក​ទល់​អំឡុង​ឆ្នាំ​២០១៤ ដែល​ក្រុមទាហាន​សៀម​មិន​ទាន់​យក​សំណាញ់​ស្បៃ​ពណ៌​ខៀវ​មក​ហ៊ុំ​ព័ទ្ធ​ប្រជាពលរដ្ឋ​ខ្មែរ​មក​លេង​កម្សាន្ត​រាប់​ពាន់​នាក់ ចាប់ពី​ឆ្នាំ​២០១៤ រហូត​មក​ទល់​នឹង​ឆ្នាំ​២០១៧​នេះ មាន​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត​ជា​បន្តបន្ទាប់​ក្នុង​មួយ​ថ្ងៃ​បាន​ត្រឹមតែ​២០០​ទៅ​៣០០​នាក់​ប៉ុណ្ណោះ​។ ទាហាន​កម្ពុជា​ដដែល​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១២​មេ​សា ២០១៧ ក្រុម​អាជ្ញាធរ​ថៃ និង​កងកម្លាំង​សមត្ថកិច្ច​ថៃ ជា​រៀង​រាល់​ឆ្នាំ​តែងតែ​ចូល​មក​រៀបចំ​ពិធីសែនព្រេន​បួងសួង និង​មាន​ប្រជាពលរដ្ឋ​ថៃ​រាប់​ពាន់​នាក់​បាន​មក​ចូលរួម​នៅ​ក្នុង​បរិវេណ​ប្រាសាទតាមាន់ធំ​យ៉ាងច្រើន​កុះករ ដោយឡែក​ខាង​កម្ពុជា​វិញ​គ្មាន​អស់លោក​ណា​មានគំនិត​ធ្វើ​បែប​នេះ​ឡើយ​៕