ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាអើយតា! ចូល​ឆ្នាំឱ្យ​សប្បាយ ​ចុះម្តេច​ក្តៅ​ក្រហាយ​ម្ល៉េះ

7 ឆ្នាំ មុន

ខេត្ត​ឧត្ត​រមាន​ជ័យ ៖ នៅក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ គឺ​តែងតែ​មានការ​ជួបជុំ​​​ក្រុម​គ្រួសារ ​ញាតិ​មិត្ត​​ជិត​ឆ្ងាយ ​អម​ដោយ​មាន​ពិធី​​​ផឹកស៊ី​ និង​រាំ​​លេង​​កម្សាន្ត​​​​សប្បាយផង​ដែរ​ ។

ខេត្ត​ឧត្ត​រមាន​ជ័យ ៖ នៅក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ គឺ​តែងតែ​មានការ​ជួបជុំ​​​ក្រុម​គ្រួសារ ​ញាតិ​មិត្ត​​ជិត​ឆ្ងាយ ​អម​ដោយ​មាន​ពិធី​​​ផឹកស៊ី​ និង​រាំ​​លេង​​កម្សាន្ត​​​​សប្បាយផង​ដែរ​ ។

តែយ៉ាងណាមិញ ​ហេតុការណ៍ហិង្សា​ក៏បានកើតឡើង​ក្នុង​ពេល​​​ផឹកស៊ី​នោះ ដោយម្នាក់ៗ​បាន​ស្រវឹង​ជោក​​​​ខ្លួន​​​ហើយ ​ក៏ទាស់​​ពាក្យ​សម្តី​គ្នា​​ រហូតបុរសចំណាស់ជា​​ជន​ដៃដល់ បាន​​​​ទាញ​កាំបិត​ខ្វែវ​ មក​កាប់​ទៅ​លើជនរងគ្រោះ បណ្តាលឱ្យ​​​រង​របួសធ្ងន់ធ្ង​រ បង្កការ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង០​៥ និង៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ ​មេ​សា ​ស្ថិត​​ក្នុង​ភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ ។

ប្រភពឱ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ​ខាត់ វុ​ទ្ធី​​ អាយុ​៣៥​ឆ្នាំ ​បានបញ្ជូន​​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​បង្អែក​ ស្រុក​អន្លង់​វែង ។ ដោយឡែក​ជន​​ដៃដ​ល់មិនទាន់ស្គាល់ឈ្មោះនៅឡើយ តែ​​ត្រូវ​​​ប៉ូលិស​ឃាត់ខ្លួន​​ហើយ ​។